en     km
en     km

តុលាការ​ខេត្តកោះកុង​ដោះ​លែង​សកម្មជន​បរិស្ថាន​តំបន់​អា​រ៉ែ​ង​ហើយ​នៅ​ព្រឹក​នេះ​

Share

​ភ្នំពេញ​៖​តុលាការ​ខេត្តកោះកុង​នៅ​ថ្ងៃ​អង្គា​រ៍​ទី១៣ ខែកុម្ភៈន​បាន​ដោះ​លែង​សកម្មជន​បរិស្ថាន​ពីរ​រូប​គឺ​លោក​ ឌឹ​ម​ គុណ​ឌី​ និង​លោក​ ហ៊ុន​ វណ្ណៈ​ ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បញ្ចប់​ការ​អនុវត្ត​ទោស​តាម​សាលក្រម​តុលាការ​រយៈពេល​៥​ខែ​ក្នុង​ពន្ធនាគារ​។​នេះ​បើ​តាម​ប្រធាន​ពន្ធនាគារ​ខេត្តកោះកុង​។​

សកម្មជនបរិស្ថានលោក គឹម គុណឌី(អាវយឺតស) និង លោក ហ៊ុន វណ្ណៈ(អាវក្រឡាការ៉ូខៀវខ្មៅ) ថតរូបជាមួយម្តាយរបស់ពួកគេបន្ទាប់មានសេរីភាពពីពន្ធនាគារនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា ២០១៨ន។រូបភាពៈអង្គការលីកាដូ

​បើ​តាម​ លោក​ គ្រី​ ប៊ុ​ន​ថា​ ប្រធាន​ពន្ធនាគារ​ខេត្តកោះកុង​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ លោក​ ឌឹ​ម​ គុណ​ឌី​ និង​លោក​ ហ៊ុន​ វណ្ណៈ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​នេះ​។​

​សកម្មជន​ការពារ​បរិស្ថាន​ទាំង​ពីរ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​និង​ឃុំខ្លួន​កាលពី​អំឡុង​ខែកញ្ញា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ក្រុមហ៊ុន​បូ​ប​ខ្សាច់​របស់​លោក​ឧ​ញ្ញ៉ា​ លី​ យ៉ុ​ង​ផាត់​ ប្តឹង​ពី​បទ​ថតរូប​សា​ឡង​បូ​ប​ខ្សាច់​ដោយ​គ្មាន​ការ​អនុញ្ញាត​។​

​លោក​ អ៊ឺ​ង​ គង់​ជិត​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លី​កាដូ​យល់​ឃើញ​ថា​សកម្មជន​ការពារ​បរិស្ថាន​ទាំង​ពីរ​ មិន​គួរ​ទទួលទោស​ទេ​ ព្រោះ​ពួក​គេ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​និង​ប្រមូល​ព័ត៌មាន​ដើម្បី​កិច្ច​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​។​

​លោក​ អ៊ឺ​ង​ គង់​ជិត​៖«​ខ្ញុំ​យល់​ឃើញ​ថា​ ពួក​គេ​ទាំង​២​ នាក់​ មិន​គួរ​ ទទួល​ការ​ផ្តន្ទាទោស​ទេ​ ដោយសារ​កន្លង​មក​ពួក​គេ​ បាន​អនុវត្ត​វិជ្ជាជីវៈ​របស់​គេ​ ក្នុង​ការងារ​ចុះ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​ និង​ទិន្នន័យ​ និង​ចូលរួម​ក្នុង​កិច្ច​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ ។​ ធ្វើ​យុវជន​ដទៃ​ទៀត​មិន​ហ៊ាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​បាន​ ព្រោះ​គេ​ភ័យ​ខ្លាច​ និង​បាក់ស្បាត​ ។​ចាប់ពី​ពេល​នេះ​តទៅ​ ពួក​គេ​ជា​យុវជន​មាន​ស្លាកស្នាម​ប្រវត្តិ​មិនល្អ​ ដោយសារ​មាន​លិខិត​ថ្កោលទោស​ពី​ក្រសួងយុត្តិធម៌​។​»

​កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៧​ ចៅក្រម​ជំនុំជម្រះ​សាលាខេត្ត​កោះកុង​បាន​សម្រេច​ចោទប្រកាន់​លោក​ ឌឹ​ម​ គុណ​ឌី​ និង​លោក​ ហ៊ុន​ វណ្ណៈ​ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទ៍​តាម​មាត្រា​៤៩៥​និង​បទ​ចោទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​ន​នៃ​បុគ្គល​តាម​មាត្រា​៣០២​នៃ​ក្រមព្រហ្មទណ្ឌ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​ដោយ​ព្យួរទោស​៧​ខែ​និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល​៕

Share

Image
Image
Image