en     km
en     km

តុលាការ​កំពូល​បដិសេធ​ បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ អ៊ុំ​ សំ​អាន​

Share

ភ្នំពេញ​៖​ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​សីហា​ បាន​បដិសេធ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ក្រោម​បទ​ចោទ​បង្ហោះ​ផែនទី​ក្លែងក្លាយ​ ពាក់ព័ន្ធ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។​

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទករណីរឿងព្រំដែននិងឯកសារផែនទី។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទករណីរឿងព្រំដែននិងឯកសារផែនទី។

ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​មេធាវី​លោក​ អ៊ុំ​ សំ​អាន​ ប៉ុន្ដែ​ចុងចោទ​អវត្ដមាន​ មិន​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ស្ដាប់​ សាលដីកា​នេះ​ទេ​។​

​លោក​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ គឺ​ លោក​ ហែម​ សុ​ជាតិ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ តុលាការ​កំពូល​ មិន​គួរ​បដិសេធ​បណ្ដឹង​នេះ​ទេ​ ព្រោះ​កូនក្ដី​របស់​លោក​ មាន​ហេតុផល​និង​សំអាង​ត្រឹមត្រូវ​ ទើប​សុំ​នៅ​ក្រៅ​ឃុំ​ ។​

លោក​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ គឺ​ លោក​ ហែម​ សុ​ជាតិ​។
លោក​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ គឺ​ លោក​ ហែម​ សុ​ជាតិ​។

លោក​ ហែម​ សុ​ជាតិ​ សម្ដែង​ការ​ខកចិត្ដ​។​ សាលដីកា​របស់​តុលាការ​កំពូល​បាន​ប្រកាស​តម្កល់​ទុក​ សេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​មិន​អនុញ្ញាតិ​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ បាន​នៅ​ក្រៅ​ឃុំ​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ នៅ​ពេល​សមត្ថកិច្ច​នាំ​ខ្លួន​លោក​មក​កាន់​តុលាការ​ លោក​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប​ បាន​ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ការ​ចាប់ខ្លួន​ គឺជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ៨០​ និយាយ​អំពី​អភ័យឯកសិទ្ធិ​សមាជិក​សភា​។​ លោក​បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ចាប់​អ្នក​ស្នេហា​ជាតិ​ដាក់គុក​ ដោយសារ​តែ​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ។​

​តែ​បែប​នេះ​ក្ដី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ចាត់​ទុក​លោក​ អ៊ុំ​ សំ​អាន​ ថា​មាន​បញ្ហា​សតិអារម្មណ៍​។​ គួរ​រម្លឹក​ថា​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ១០​មេ​សា​ ឆ្នាំ​ ២០១៥​ គឺ​ភ្លាមៗ​បន្ទាប់​ពី​លោក​ចុះ​ពីលើ​យន្ដហោះ​មក​ពី​សហរដ្ឋអាមេរិក​ គឺ​ចាប់ខ្លួន​លោក​នៅ​កណ្ដាល​យប់​ ៕

Share

Image
Image
Image