en     km
en     km

តុលាការ​កំពូល​ច្រានចោល​បណ្ដឹង​សារទុក្ខ​ករណី​យុវជន ​គង់ ​រ៉ៃ​យ៉ា ​សុំ​បញ្ចប់​ការ​អនុវត្ត​ទោស​

Share

​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សម្រេច​មិន​ឱ្យ​យុវជន​គង់​រ៉ៃ​យ៉ា​សុំ​បញ្ចប់​ការ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ ដែល​យុវជន​រូប​នេះ​ បាន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​លើ​បណ្ដាញ​សង្គម​ Facebook​។​

លោក គង់ រ៉ៃយ៉ា ដែលតុលាការផ្ដន្ទាទោស ១៨ខែ
លោក គង់ រ៉ៃយ៉ា ដែលតុលាការផ្ដន្ទាទោស ១៨ខែ

កាលពី​ថ្ងៃ​សុក្រ​ ទី​២៣​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ សាលាឧទ្ធរណ៍​ក៏​បាន​ច្រានចោល​ ការ​ដែល​ ជនជាប់ចោទ​រូប​នេះ​ សុំ​កាត់​តម្រឹម​ទោស​ ឱ្យ​លោក​បាន​ចេញពី​ពន្ធនាគារ​នៅ​មុន​ការ​បញ្ចប់​ទោស​។

​គួរ​បញ្ជាក់​ថា​ យុវជន​ គង់​ រៃ​យ៉ា​ ដែល​ជា​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​ខេមរៈ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៥​ ហើយ​លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ដាក់​ពន្ធនាគារ​ ១​ឆ្នាំ​ ៦​ខែ​ ពី​បទ​ញុះញង់​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ លោក​បាន​អនុវត្ត​ទោស​បាន​ ១​ឆ្នាំ​ ៤​ខែ​ហើយ​៕​ ​

Share

Image
Image
Image