en     km
en     km

តុលាការក្រុង​ហាណូយ​កាត់ទោស​ស្ត្រី​ ៣​ នាក់​ ករណី​ប្រឆាំង​អាជ្ញាធរ​រដ្ឋ​

Share

វៀតណាម៖  តុលាការក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី​៣០​ មីនា​ បាន​កាត់ទោស​ស្ដ្រី​បី​នាក់​ ដែល​ដឹកនាំ​ការ​តវ៉ា​  ហើយ​លើក​ទង់ជាតិ​អតីត​រដ្ឋាភិបាល​ខាងត្បូង​ពី​បទ​ឃោសនា​ប្រឆាំង​រដ្ឋ​គឺ​ បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លងកាត់​ការ​ជំនុំ​ជម្រះក្ដី​រយៈពេល​ពេញ​មួយ​ព្រឹក​។​

ស្ដ្រីជន​ជាប់ចោទ​នោះ​ត្រូវ​បាន​រក​ឃើញ​កំហុស​ក្រោម​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​ដោយ​ប្រើប្រាស់​ឧបករណ៍​ឃោសនា​ប្រឆាំង​នឹង​នយោបាយ​របស់​រដ្ឋ​វៀតណាម​។​ ប៉ុន្ដែ​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ប្រទេស​ក​ម្មុ​យ​នី​ស្ដ​មួយ​នេះ​កំពុង​តែ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាជន​។​

បណ្ដាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា​ស្ដ្រី​ទាំង​បី​នាក់​នោះ​ បាន​តវ៉ា​រឿង​ជម្លោះ​ដៃ​ធ្លី​របស់​ពួក​គេ​ ហើយ​នៅ​ក្នុង​ការ​តវ៉ា​នោះ​ពួក​គេ​បាន​កាន់​ទង់ជាតិ​អតីត​របប​សាធារណរដ្ឋ​វៀតណាម​ខាងត្បូង​។​

​ស្ដ្រី​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៤​ ខណៈ​ដែល​ពួក​គេ​ស្រែក​តវ៉ា​ប្រឆាំង​ និង​ការ​រំលោភ​ដីធ្លី​នៅ​ខាងក្រៅ​ស្ថាន​កុង​សុល​អា​មេ​រិ​ក​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ដែល​ពី​មុនគេ​ហៅ​ថា​ទីក្រុង​សៃ​ហ្ក​ន​។​ ស្ដ្រី​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យមានទោស​បី​ឆ្នាំ​ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​ថ្ងៃនេះ ​ប៉ុន្ដែ​បាន​ដាក់​កំហិត​បង្ខំ​ឱ្យ​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​រយៈពេល​បី​ឆ្នាំ​បន្ត​ទៀត​។​

ស្ត្រី​ទាំង​៣​នាក់​នេះ​មានឈ្មោះ​ Ngo​ Thi​ Minh​ Uoc​ អាយុ​ ៥៧​ ឆ្នាំ​ Nguyen​ Thi​ Tri​ និង​ Nguyen​ Thi​ Be​ Hai​ អាយុ​ ៥៨​ ឆ្នាំ​។

វៀតណាម​ខាងជើង​បាន​ផ្ដូ​ល​រំលំ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​១៩៧៥​ ហើយ​បាន​បង្កើត​រដ្ឋ​កុ​ម្មុនី​យ​ស្ដ​មួយ​កាលពី​ពេល​នោះ​មក​។​ ប្រទេស​វៀតណាម​បច្ចុប្បន្ន​នេះ​ពុំ​មាន​គណបក្សប្រឆាំង​នោះ​ទេ​៕

Share

Image
Image
Image