en     km
en     km

តុលាការក្រុង​ភ្នំពេញ​ បើក​សវនាការ​សំណុំរឿង​លោក​ សម​ រ​ង្ស៊ី​ បរិហារកេរ្ដិ៍​សម្ដេច​ ហេង​ សំ​រិ​ន​

Share

​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨​ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់ព័ន្ធ​នឹង​ករណី​បរិហារកេរ្តិ៍​ ប្រធានរដ្ឋសភា​សម្ដេច​ ហេង​ សំ​រិ​ន​។​ នេះ​បើ​តាម​អ្នក​សារព័ត៌មាន​វិទ្យុ​ស្ដ្រី​ បានឱ្យ​ដឹង​មុន​នេះ​បន្តិច​។​

លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ
លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ

លោក​ គី​ តិច​ មេធាវី​ សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​កាលពី​ថ្មីៗ​នេះ​បាន​អះអាង​ថា​បណ្ដឹង​នេះ​ធ្វើ​ឡើង​កាលពី​ចុងឆ្នាំ​២០១៥​ បន្ទាប់​ពី​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ Facebook​ របស់​លោក​ ដោយ​ចោទប្រកាន់​ សម្តេច​ ហេង​ សំ​រិ​ន​ (​សម្ដេច​ ហេង​ សំ​រិ​ន​ កាល​ជា​ប្រមុខរដ្ឋ​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​)​ ថា​ជា​អ្នក​កាត់ទោស​ សម្តេច​ សីហ​នុ​។​

​សូម​ជម្រាប​ដែរ​ថា​ ក្រៅពី​ជាប់​បណ្ដឹង​ពី​សម្ដេច​ ហេង​ សំ​រិ​ន​ ហើយ​នោះ​ លោក​ សម​ រ​ង្ស៊ី​ ក៏​នៅ​មាន​ពាក្យបណ្ដឹង​មួយទៀត​ ទាក់ទង​នឹង​  លោក​ សោម​ សឿ​ន​ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ប្ដឹង​ចោទ​ថា​ បាន​បង្ហោះ​អត្ត​បទ​ដែល​មាន​ខ្លឹមសារ​មួលបង្កាច់​ខុស​ពី​ការ​ពិត​ ហើយនឹង​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​ទី​ ១៧​ខែតុលា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ផង​ដែរ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ បាន​រង​បណ្តឹង​ថ្មីៗ​ជា​ច្រើន​គឺ​មាន​ចំនួន​ ៤​បណ្ដឹង​ចាប់តាំងពី​លោក​ចាក​ចេញពី​ប្រទេស​កាលពី​ឆ្នាំ​២០១៥​ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​បាន​គេចខ្លួន​ពី​ការ​តាម​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ ហោ​ ណាំ​ហុង​ ដែល​បាន​ប្ដឹង​មេ​បក្ស​ប្រឆាំង​នេះ​ករណី​បរិហារកេរ្តិ៍​ផង​ដែរ​៕

Share

Image
Image
Image