en     km
en     km

តុលាការក្រុង​ភ្នំពេញ​បើក​សវនាការ​រឿង​ក្ដី​អ្នកស្រី​ ទេព​ វ​ន្នី​នៅ​រសៀល​ថ្ងៃនេះ​ 

Share

​តុលាការក្រុង​ភ្នំពេញ​ បើក​វនា​ការ​រឿង​អ្នកស្រី​ទេព​ វ​ន្នី នៅវេលាម៉ោង ២រសៀល​ នៅ​ថ្ងៃ​ទី​៣​កុម្ភៈ​នេះ​ ករណី​ពាក់ព័ន្ធ​នឹង​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ សហគមន៍​ស្ដ្រី​បឹង​កក់​។​

សកម្មភាពទាមទាររបស់ស្រ្តីបឹងកក់នៅមុខតុលាការកំពូល ស្នើឱ្យមានការដោះលែងអ្នកស្រី​ ទេព​ វន្នី។ រូបភាពពីWMC(ថតដោយ កែវ សុខា)
សកម្មភាពទាមទាររបស់ស្រ្តីបឹងកក់នៅមុខតុលាការកំពូល ស្នើឱ្យមានការដោះលែងអ្នកស្រី​ ទេព​ វន្នី។ រូបភាពពីWMC(ថតដោយ កែវ សុខា)

តាម​សេចក្ដីជូនដំណឹង​របស់​សហ​គម​ន៍​ស្ដ្រី​ស​បឹង​កក់​ សវនាការ​ដែល​ដឹកនាំ​ដោយ​ ឡុ​ង​ កេស​ភី​រម្យ​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​ លោក​ សៀង​ សុខ​ ជា​តំណាង​អយ្យការ​ ក៏​មានការ​ចូលរួម​ពី​តំណាង​សហគមន៍​ស្ដ្រី​បឹង​កក់​ ៣​រូប​ គឺ​ អ្នកស្រី​ ង៉ែត​ ឃុន​ ហៅ​យាយ​ម៉ា​មី​ អ្នកស្រី​ គង់​ ច​ន្ថា​ និង​ អ្នកស្រី​ បូ​ ឆវី​ គឺជា​សាក្សីដោះបន្ទុក​។​

​កាលពី​ថ្ងៃ​ទី​ ២៥​ មក​រា​ តុលាការ​កំពូល​ បាន​សម្រេច​បន្ដ​ឃុំខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ ក្នុង​ពន្ធនាគារ​ដដែល​ ដោយ​ទុក​លទ្ធភាព​ឲ្យ​តុលាការក្រុង​ភ្នំពេញ​បន្ដ​នីតិវិធី​លើ​អ្នកស្រី​បន្ដ​ទៀត​។​

​សូម​ជម្រាប​ដែរ​ថា​ អ្នកស្រី​ ទេព​ វ​ន្នី​ តំណាង​សហគមន៍​បឹង​កក់​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ប្រព្រឹត្ដ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៣​ ក្បែរ​ផ្ទះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​។​

​អ្នកស្រី​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ ករណី​ទី​១​ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ និង​ករណី​ទី​ពីរ​ ជាប់ចោទ​ពី​បទ​ប្រមាថ​ អ្នករាជការ​សាធារណៈ​ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ ពោល​គឺ​ភ្លាមៗ​បន្ទាប់​ពី​សមត្ថកិច្ច​ចូល​ទៅ​បង្ក្រាប​ក្រុម​ស្ដ្រី​ សហគមន៍​បឹង​កក់​ដែល​នាំ​គ្នា​ធ្វើ​ពិធី​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​៕

Share

Image
Image
Image