en     km
en     km

តុលាការកំពូលសម្រេចឱ្យលោកស្រី ថាក់​ ឡានី ជាប់ពន្ធនាគារ ១ឆ្នាំ៦ខែ

Share

តុលាការកំពូលបានចេញសាលដីកាសម្រេចជាស្ថាពរឱ្យលោកស្រី ថាក់​ ឡានី អតីតសមាជិកព្រឹទ្ធសភាលោកសម រង្ស៊ី អោយជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ និងពិន័យប្រាក់៨លានរៀល ពាក់ព័ន្ធនឹងករណីញុះញង់ថា សម្តេច ហ៊ុន សែន នៅពីក្រោយមរណភាពលោកបណ្ឌិត កែម ឡី ។

សាលដីកាស្ថាពររបស់តុលាការកំពូល ត្រូវបានប្រកាស កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពីជំនុំជម្រះ លើបណ្តឹងសារទុក្ខរបស់ មេធាវី សំ សុគង់ ដែលជាអ្នកការពារក្តីឱ្យ លោកស្រី ថាក់​ ឡានី។ សាលដីកានេះ គឺជាការតម្កល់នូវសេចក្តីសម្រេចរបស់ សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំ ពេញ។

សូមបញ្ជាក់ថា កន្លង​មក​​ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​ សម្រេច​ដូចគ្នា​ផ្តន្ទា​ទោស​ លោក​ស្រី​ ថាក់​ ឡានី​ ដាក់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​៦ខែ​​និង​ពិន័យ​៨លាន​រៀល​ ព្រម​ទាំង​សងសំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​ ហ៊ុន សែន​ ចំនួន ​១០០រៀល​៕

Share

Image
Image
Image