en     km
en     km

តម្លៃ​ប្រេងសាំង​ លើ​ទីផ្សារ​ចុះថ្លៃ​តិច​តូច​

Share

​ភ្នំពេញ​៖​ តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ ចាប់ពី​ថ្ងៃ​ទី​១២​ ខែមិថុនា​នេះ​ តទៅ​ គឺ​ចុះថ្លៃ​តិច​តូច​។​ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ បាន​កម្រិត​ឲ្យ​សា្ថ​នី​យ៍​ប្រេង​ឥន្ទ​នៈ​នានា​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ លក់​ថ្លៃ​ខ្ពស់​បំផុត​សម្រាប់​ សាំង​ធម្មតា​ថ្លៃ​ ៤២០០​រៀល​ និង​ប្រេងម៉ាស៊ូត​តម្លៃ​ ៤០០០​ រៀល​ ក្នុង​ ១​លី​ត្រ​។​

​នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​ របស់​ក្រសួងពាណិជ្ជកម្ម​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៨​។​
​ការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​នេះ​ មាន​សុពលភាព​ចន្លោះ​ពី​ថ្ងៃ​ទី​១២​ ខែមិថុនា​ ដល់​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៨​។​ ផ្អែក​តាម​ការ​កំណត់​តម្លៃ​ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​នេះ​ ឃើញ​ថា​ តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​កម្ពុជា​ ចុះថ្លៃ​ប្រមាណ​ ១០០​រៀល​ សម្រាប់​សាំង​ធម្មតា​ និង​ប្រេងម៉ាស៊ូត​ នេះ​បើ​ធៀប​ទៅ​នឹង​ការ​កំណត់​ តម្លៃ​ប្រេង​ឥន្ទ​នៈ​កាលពីដើម​ខែមិថុនា​៕​

Share

Image
Image
Image