en     km
en     km

តម្លៃប្រេងសាំងលើទីផ្សារនៅតែបន្តឡើងថ្លៃ

Share

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារក្នុងពាក់កណ្ដាលខែតុលានេះ បន្ដឡើងថ្លៃចំនួន ៥០រៀលថែមទៀត។ នេះបើយោងតាសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី ១៦ តុលានេះ។

តាមសេចក្ដីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានកម្រិតឲ្យសា្ថនីយ៍ប្រេងឥន្ទនៈនានា នៅទូទាំងប្រទេសកម្ពុជា លក់ថ្លៃខ្ពស់បំផុតសម្រាប់ សាំងធម្មតាថ្លៃ ៤,២៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤,១៥០ រៀល ក្នុង ១លីត្រ។

ការកំណត់តម្លៃប្រេងឥន្ទនៈនេះ មានសុពលភាពចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃ៣១ខែតុលា ឆ្នាំ២០១៨។ ផ្អែកតាមការកំណត់នេះ ឃើញថា តម្លៃប្រេងសាំងធម្មតាបានឡើងថ្លៃចំនួន ៥០ រៀល និងប្រេងមាស៊ូតឡើងថ្លៃចំនួន១៥០រៀល បើធៀបទៅនឹងការកំណត់កាលពីដើមខែតុលា៕

អត្ថបទ៖ សោម លាភ

Share

Image
Image
Image