en     km
en     km

ដូណាល់ត្រាំប្រាប់ ​NASAឱ្យបញ្ជូនពលរដ្ឋអាមេរិកទៅឋានព្រះចន្ទ

Share

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ កាលពីថ្ងៃចន្ទ ទី ១១ធ្នូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអង្គការវិទ្យាសាស្ត្រលំហអាកាស NASA ដែលសំដៅឱ្យមានបញ្ជូនពលរដ្ឋអាមេរិកទៅកាន់ឋានព្រះចន្ទ ឬភពណាដែលអាចឡើងនៅបាន។

លោកត្រាំមានប្រសាសន៍ថា៖«នេះជាពេលវេលាដែលយើងមិនត្រឹមតែយកទង់ជាតិ ទៅដោតលើភពនោះទេ គឺយើងត្រូវជាន់ទីនោះទៀតផង»

ឆ្លើយតបនឹងការស្នើសុំរបស់លោកត្រាំធ្វើអោយអ្នកជំនាញយល់ស្រប តែយ៉ាងណាពួកគេថា ការយកពលរដ្ឋទៅនៅទីនោះជាការលំបាកព្រោះពីផែនដៅទៅភពទាំងនោះ មានចំងាយដល់ ២២៥លានគីឡូម៉ែត្រ ។ 

អ្នកអវកាសអាមេរិក បានឡើងទៅដល់ឋានព្រះចន្ទ ចំនួនពីរដងគឺនៅទសវត្ស ១៩៦០ ម្ដងនិង ១៩៧០ម្ដង។ អ្នកអវកាស គឺលោក Neil Armstrong ។ លោកបានឡើងនិងជាន់ឋានព្រះចន្ទ ដោយនាំទង់ជាតិអាមេរិកទៅដោតទុកទោះនោះទៀត។ សហរដ្ឋអាមេរិកបានរៀបចំថវិកាមួយរយពាន់លានដុល្លារ ដើម្បីចាត់ចែងការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទដែលគម្រោងទឹកប្រាក់មានរយៈពេលដល់ឆ្នាំ ២០២០៕ ប្រភពៈAFP

Share

Image
Image
Image