en     km
en     km

ជំនួយរបស់សម្តេច ហ៊ុន សែន មិនអាចផ្លាស់ប្តូរជំហរក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ទេ(មានសំឡេង)

Share

ភ្នំពេញ៖ បើទោះបីជាមានការរិះគន់ជាបន្តបន្ទាប់ ពីក្រុមពលរដ្ឋ និងសង្គមស៊ីវិល មកលើក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ជុំវិញបញ្ហាទទួលប្រាក់ជំនួយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងណាក្តី តែក្រុមគ្រួសារលោកបណ្ឌិត កែម ឡី នៅ តែរក្សាជំហរស្វែងរកយុត្តិធម៌ពិតជូនលោកបណ្ឌិតជានិច្ច។

ក្រុមការងារព័ត៌មានអង្គភាពfresh news នាំយកថវិការបស់លោកនាយករដ្ឋមន្រ្តី ប្រគល់ជូនក្រុមគ្រួសារលោកបណ្ឌិតកែម ឡី។រូបភាពពី fresh news
ក្រុមការងារព័ត៌មានអង្គភាពfresh news នាំយកថវិការបស់លោកនាយករដ្ឋមន្រ្តី ប្រគល់ជូនក្រុមគ្រួសារលោកបណ្ឌិតកែម ឡី។រូបភាពពី fresh news

សមាជិកគ្រួសារ និងសមាជិកគណកម្មាការបុណ្យសពលោកបណ្ឌិត កែម ឡី បានអះអាងនៅថ្ងៃនេះថា ជំនួយរបស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នឹងមិនបញ្ឈប់ការស្រែកទាមទារយុត្តិធម៌បន្ថែមទៀតចំពោះការបាញ់សម្លាប់អ្នកវិភាគរួបនេះទេ។

សម្តេចហ៊ុន សែន ថ្មីៗនេះបានផ្តល់ជំនួយថវិកាចំនួន៦ម៉ឺនដុល្លារអាមេរិកដល់គ្រួសារសពលោកកែម ឡី ដើម្បីសងបំណុល ក្នុងការធ្វើបុណ្យខួបគម្រប់មួយឆ្នាំនៃការបាញ់សម្លាប់លោកកែម ឡី និងដើម្បីសាងសង់ចេតិយតម្កល់សពលោកកែម ឡី។

ការផ្តល់ជំនួយដែលធ្វើឲ្យក្រុមគ្រួសារលោកកែម ឡី ក្នុងខេត្តតាកែវទទួលរងការរិះគន់។

លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសលោកបណ្ឌិត កែម ឡី និងជាសមាជិកកម្មាការបុណ្យ បានលើកឡើងថាជំនួយរបស់សម្តេច នាយករដ្ឋមន្ត្រីមិនបានរំសាយកំហឹងចំពោះការសម្លាប់បងប្រុសលោកទេ។

«អ្វីដែលសម្តេចចូលបុណ្យ ឬចូលកសាងជារឿងមួយផ្សេង រឿងរំសាយកំហឹងពីការសម្លាប់បងប្រុសខ្ញុំនឹងគឺជារឿងមួយផ្សេង មានន័យថាខ្ញុំគឺជាបងប្អូនបង្កើតគឺការឈឺចាប់មានទំហំធំធេង យើងមិនអាចវាស់ស្ទង់បាន ហើយរហូតមកដល់ពេលនេះ គឺនៅតែដិតដាមនៅក្នុងចិត្តដដែល»។

លោក កែម រិទ្ធិសិទ្ធ (ឆ្វេង) កំពុងទទួលប្រាក់ជំនួយពីនាយកអង្គភាពfresh news ។រូបភាពពីfresh news
លោក កែម រិទ្ធិសិទ្ធ (ឆ្វេង) កំពុងទទួលប្រាក់ជំនួយពីនាយកអង្គភាពfresh news ។រូបភាពពីfresh news

តាមសារព័ត៌មានស្និតជាមួយរដ្ឋាភិបាល សម្តេចក៏នឹងផ្តល់ថវិកាជាបន្តបន្ទាប់ទៀត ដើម្បីកសាងចេតិយសម្រាប់សពលោក បណ្ឌិតកែម ឡី ដែលគ្រងចំណាយថវិកា ១៧ ម៉ឺនដុល្លារនេះឱ្យចប់រួចរាល់។

លោកសៅ កុសល្យ សមាជិកគណកម្មាការបុណ្យសពលោកបណ្ឌិត កែម ឡី ម្នាក់ទៀតបញ្ជាក់ផងដែរថា បើទោះជាសម្តេច នាយករដ្ឋមន្ត្រីផ្តល់ថវិកាជំនួយបន្ថែមទៀត នោះនឹងមិនមានការចារឹកឈ្មោះសម្តេចនៅពីលើចេតិយលោកកែម ឡី ដើម្បី បញ្ជាក់ពីម្ចាស់ជំនួយនោះទេ។

លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយនិយាយថា ការទទួលប្រាក់ជំនួយពីនាយករដ្ឋមន្រ្តីនេះ នឹងមិនធ្វើឱ្យប៉ះពាល់ ឥស្សរភាពលោកបណ្ឌិតកែម ឡី និងកេរ្តិ៍ឈ្មោះក្រុមគ្រួសារនោះទេ។ លោកបន្តថា ជំនួយនេះអាចធ្វើឱ្យប្រជាជនរំសាយ កំហឹងបានខ្លះ ខណៈភាពយុត្តិធម៌របស់លោក កែម ឡី នៅមិនទាន់មានភាពពេញលេញ។

«គ្រាប់តែថា វាអាចជួយរំលត់នូវកំហឹងពលរដ្ឋអ្នកគាំទ្រស្រលាញ់លោក កែម ឡី មួយចំនួនដែលថា អាជ្ញាធរមានសមត្ថកិច្ច ដែលមិនរវល់ទៅនឹងឃាតកម្មនេះ។ ហើយបើសង្គមនិងអ្នកដឹងនាំមិនបង្ហាញទេ ការជួយថវិកាប៉ុណ្ណេះមិនអាចទាញយកការ គាំទ្របានទាំងស្រុងមកវិញទេ»។

លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយ។
លោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយ។

ចំណែកលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមនិងនយោបាយមានប្រសាសន៍ថា ការជួយឧបត្ថម្ភប្រាក់ពីនាយករដ្ឋមន្រ្តី គឺជាទង្វើល្អមួយក្នុងនាមជាពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា។ តែលោកបណ្ឌិត ឡៅ ម៉ុងហៃ ផ្តល់យោបល់ថា សម្តេចនាយករដ្ឋមន្រ្តីគួរជំរុញឱ្យមានការស៊ើបអង្កេតករណីឃាតកម្មនេះឱ្យបានច្បាស់ លាស់ជាងនេះ។

លោកបណ្ឌិតបន្តថា សម្តេចនាយករដ្ឋមន្រ្តីគួរស្នើទៅព្រះមហាក្សត្រដើម្បីឱ្យទ្រង់ថ្វាយព្រះទានបរមងារណាមួយ ជូនលោក បណ្ឌិត កែម ឡី ពិសេសគឺផ្តល់ទីណាមួយក្នុងរាជធានីភ្នំពេញ ដើម្បីដាក់តាំងរូបសំណាកលោកបណ្ឌិតកែម ឡី។

មនុស្សមួយចំនួនរួមមានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាពី គណបក្ស សម រង្ស៊ី លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ និងចុងក្រោយស្រ្តីម្នាក់ឈ្មោះ ហេង លក្ខណា ត្រូវបាន តុលាការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ នៅគ្រាដែលអ្នកទាំងនេះបាន លើកឡើងពីឃាតកម្មលោក កែម ឡី ថាមានជាប់ពាក់ ព័ន្ធជាមួយសម្តេច ហ៊ុន សែន។

ស្រ្តីហេង លក្ខណា។
ស្រ្តីហេង លក្ខណា។

លោក កែម ឡី ត្រូវបានខ្មាំងកាំភ្លើងឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ បាញ់ស្លាប់កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៦ នៅ ស្តារម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ឃាតករត្រូវបានតុលាការសម្រេចដាក់ទោសជាប់ពន្ធនាគារអស់មួយចជីវិត៕

Share

Image
Image
Image