en     km
en     km

ជំនួបកំពូលគីម ជុងអ៊ុន និង ម៉ូន ចាវអ៊ីន នាំមកនូវអធិការកិច្ចអន្ដរជាតិពិនិត្យការបំផ្លាញអាវុធនុយក្លេអ៊ែរ

Share

ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ចាវអ៊ីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានជួបប្រជុំជាមួយគ្នានៅទីក្រុងព្យុងយ៉ាង កាលពីយប់ថ្ងៃអង្គារ៍ ទី១៨កញ្ញា បានចុះកិច្ចព្រមព្រៀងដ៏សំខាន់មួយ គឺការផ្ដល់អោយមានក្រុមអធិការកិច្ចអន្ដរជាតិដើម្បីមកពិនិត្យមើល ដំណើរការរំលាយការដ្ឋានបាញ់កាំជ្រួចនិងការបិទការដ្ឋានផលិតអាវុធនុយក្លេអ៊ែរ។

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia លោក ម៉ូន ចាវអ៊ីន បានបញ្ជាក់ដូចនេះ ក្នុងសន្និសីទសារព័ត៌មានជាមួយលោក គីម ជុងអ៊ុន បន្ទាប់ពីពួកគាត់បានពិភាក្សាគ្នាអំពីការធ្វើអោយជឿនលឿន ការរំលាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។

លោក ម៉ូន ចាវអ៊ីន បានឱ្យដឹងទៀតថា ការផ្ដល់ឲ្យមានក្រុមអធិការកិច្ចនេះ គឺជាផ្នែកមួយដែលត្រូវឆ្លើយតបនិងការចង់បានរបស់សហរដ្ឋអាមេរិកផងដែរ។

ជាការកត់សម្គាល់ កិច្ចព្រមព្រៀងនេះ បានធ្វើឡើង ខណៈដែលក្រុងព្យុងយ៉ាងហាក់មិនរង់ចាំអាមេរិកឡើយដោយសារតែក្រុងវ៉ាស៊ីនតោន នៅតែដាក់គំនាបលើោរដ្ឋាភិបាលក្រុងព្យុងយ៉ាងអោយបង្ហាញដោយឯកតោភាគីការចាប់ផ្ដើមរំលាយអាវុធនុយក្លេអ៊ែរ។

សហរដ្ឋអាមេរិកប្រកាសថា កិច្ចព្រមព្រៀងរវងគីមជុងអ៊ុន និងម៉ូនចាវអ៊ីន ក៏ជាសញ្ញាល្អដែរ សសម្រាប់ទីក្រុងវ៉ាស៊ីនតោន ។

លោក ម៉ូន ចាវអ៊ីន បានទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃម្សិលមិញដែលជាទស្សនកិច្ចលើកដំបូង របស់មេដឹកនាំកូរ៉េខាងត្បូងនេះ ធ្វើឡើងតាមការអញ្ជើញរបស់លោក គីម ជុងអ៊ុន ចង់បំបែកភាពទាល់ច្រកអំពីការជាប់គាំងដំណើរទៅរកការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ ធ្វើឡើងដោយ លោក ដូណាល់ត្រាំ និងលោក​ គីម ជុងអ៊ុន កាលពីថ្ងៃទី ១២មិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី៕

Share

Image
Image
Image