en     km
en     km

ជីវិត​ពី​ស្ត្រី​លក់​នំអន្សម​អាំង​ មុខ​សាលាឃុំ​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​នៅ​ស្រុក​ត្បូងឃ្មុំ​ (មានសំឡេង)

Share

អ្នកស្រី​ ផា​ន់​ ប៉ា​ង​ គឺជា​ស្ត្រី​ដំបូង​ដែល​បាន​ជាប់​ឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ នៅ​ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។​ មុន​នឹង​ជាប់​ឈ្មោះ​ជា​ក្រុមប្រឹក្សា​ឃុំ​ អ្នកស្រី​ គឺជា​អ្នកលក់​នំអន្សម​អាំង​ នៅ​មុខ​សាលាឃុំ​។​ ប៉ុន្តែ​ដោយ​មើលឃើញ​ពី​សមត្ថភាព​របស់​អ្នកស្រី​ ទើប​មេឃុំ​ជំរុញ​ឱ្យ​អ្នកស្រី​ចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍ​ភូមិ​ឃុំ​ តាម​រយៈ​ ធ្វើ​ជា​ប្រធាន​នារី​សមាគមនារី​ឃុំ​ ហើយ​ក្រោយ​ទៀត​ អ្នកស្រី​ឈរឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ដែល​ទទួល​បានការ​គោរព​ស្រលាញ់​ពី​ប្រជាពលរដ្ឋ​ច្រើន​។​

អ្នកស្រី ផាន់ ប៉ាង គឺជាស្រ្តីដំបូងដែលបានជាប់ឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
អ្នកស្រី ផាន់ ប៉ាង គឺជាស្រ្តីដំបូងដែលបានជាប់ឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

យ៉ាងណាមិញ​បើ​ទោះបីជា​ អ្នកស្រី​ទទួល​បានការ​ស្រលាញ់​ចូល​ចិត្ត​ ពី​ប្រជាពលរដ្ឋ​ក៏​ដោយ​ តែ​អ្នកស្រី​នៅ​តែ​រង​ការ​រើសអើង​ពី​ក្រុមប្រឹក្សា​ឃុំ​ជា​បុរស​។​

​តទៅ​នេះ​ សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ ដោយ​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​៖

 

​របាយការណ៍​អង្កេត​ប្រចាំឆ្នាំ​២០១៥​ របស់​អង្គការ​ខម​ហ្វ្រែ​ល​ បាន​បង្ហាញ​ថា​ ស្ត្រី​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​មានការ​កើនឡើង​បន្តិច​ចំនួន​ ២០៥១​នាក់​ ស្មើនឹង​១៧,៨៩%​ ក្នុង​ចំណោម​១១,៤៥៩​នាក់​។​ ជាមួយ​គ្នា​នេះ​ដែរ​ ក្នុង​ឆ្នាំ​២០១៥​ មេឃុំ​ ចៅសង្កាត់​ជា​ស្ត្រី​កើនឡើង​ចំនួន​៦,៦១%​ ស្មើនឹង​១០៨​នាក់​ ដែល​ឆ្នាំ​២០១៤​ មាន​តែ​៩៥​នាក់​តែ​ប៉ុណ្ណោះ​។

​របាយការណ៍​នេះ​ថា​ ការ​កើនឡើង​នេះ​ ដោយសារ​តែ​ប្រធាន​ក្រុមប្រឹក្សា​ជា​បុរស​ខ្លះ​ស្លាប់​ ខ្លះ​ទៀត​លាលែង​ពី​តំណែង​ ដោយសារ​មាន​ជំងឺ​ មិន​អាច​ធ្វើការ​បាន​ និង​ខ្លះ​ទៀត​ចាស់​ខ្លាំ​ពេក​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ ស្ត្រី​នៅ​តែ​មាន​ចំនួន​តិច​ក្នុង​មុខ​តំណែង​ធ្វើ​សេចក្តីសម្រេច​សំខាន់​មួយ​នេះ​ ថ្វីបើ​មានការ​កើនឡើង​បន្តិច​ក្នុង​ឆ្នាំ​២០១៥​ក៏​ដោយ​។​

​បែប​នេះ​ក្តី​ របាយការណ៍​បានឱ្យ​ដឹង​ថា​ បុរស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​នៅ​តែ​រើសអើង​ និង​មិន​ចង់​សហការ​ជាមួយ​ស្ត្រី​ និង​មានកា​រិះគន់​ចំពោះ​ស្ត្រី​នៅឡើយ​ ដោយសារ​តែ​បុរស​គិត​ថា​ សមត្ថភាព​ស្ត្រី​នៅ​អន់​ ការ​យល់​ដឹង​នៅ​មាន​កម្រិត​។​ ចំណែកឯ​ការ​ប្រគល់​តួនាទី​ ភារកិច្ច​របស់​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ទៅ​សមាជិក​ស្ត្រី​ ស្រប​តាម​តួនាទី​របស់​ខ្លួន​នោះ​ របាយការណ៍​ខម​ហ្វ្រែ​ល​រក​ឃើញ​ថា​ ប្រធាន​ក្រុមប្រឹក្សា​ បាន​ប្រគល់​តែ​ភារកិច្ច​ការងារ​ខ្លះៗ​តែ​ប៉ុណ្ណោះ​ ជូន​សមាជិក​ក្រុមប្រឹក្សា​ជា​ស្ត្រី​។​

​បែប​នេះ​ក្តី​ អ្នកស្រី​ ផា​ន់​ ប៉ា​ង​ មិន​ចង់​បន្ត​យក​តំណែង​នេះ​ទៀត​នោះ​ទេ​ ដោយ​ចង់​ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បន្តវេន​ ព្រោះ​អ្នកស្រី​មាន​វ័យ​កាន់តែ​ចាស់​។​ អ្នកស្រី​ ផា​ន់​ ប៉ា​ង​ បាន​លើកទឹកចិត្ត​ និង​ជំរុញ​ឱ្យ​ស្ត្រី​វ័យក្មេង​ជំនាន់​ក្រោយ​ ឈរឈ្មោះ​ធ្វើ​ជា​ក្រុមប្រឹក្សា​ ដើម្បី​ភូមិ​ឃុំ​មានការ​អភិវឌ្ឍ​ និង​កុំឱ្យ​មានការ​រើសអើង​ចំពោះ​ស្រី្ត​បន្ត​ទៀត​៕

Share

Image
Image
Image