en     km
en     km

ជម្លោះការទូតអង់គ្លេស-រុស្ស៊ី ឈានដល់ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី

Share

បន្ទាប់ពីបានដាកឱសានវាទ២៤ម៉ោងកន្លងផុតគឺដល់ពេលដែលត្រូវរៀបចំការដាក់ទណ្ឌកម្មដោយសម្រេចព្យួរទំនាក់ទំនងទ្វេភាគី ថ្នាក់កំពូលជាមួយរុស្ស៊ី និងបណ្តេញមន្ត្រីទូតរុស្ស៊ី ២៣នាក់ចេញពីអង់គ្លេស។ នាយករដ្ឋមន្ត្រីអង់គ្លេស ថេរឺហ្សាមេ (Theresa May) បានប្រកាសថា អ្នកការទូតរុស្ស៊ី ទាំង ២៣នាក់នោះ គឺស្ថិតក្នុងចំណោម ៥៩នាក់ដែលកំណត់ អត្តសញ្ញាណហើយថា គឺមានពេលមួយសប្ដាហ៍ដើម្បីរៀបចំខ្លួនចាកចេញពីអង់គ្លេស។

ក្រៅពីបណ្ដេញអ្នកការទូតរុស្ស៊ីចេញហើយ អង់គ្លេសក៏បានរៀបចំព្យួរទំនាក់ទំនងទ្វេភាគីថ្នាក់កំពូលជាមួយរុស្ស៊ី ដែលជាការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស ចំពោះរុស្ស៊ីដែលមិនបានផ្តល់ចម្លើយ យកជាការបាន ដើម្បីបំភ្លឺជុំវិញការបំពុលលោក ស៊ែរហ្គេយ គ្រីសប៉ាល់ និងកូនស្រីរបស់លោក គឺនាង យូលីយ៉ា។ កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរឺហ្សាមេ បានលើកឡើងនៅចំពោះមុខសភាអង់គ្លេសថា រដ្ឋាភិបាល រុស្ស៊ី ជាប់សង្ស័យករណី ប៉ុនប៉ងធ្វើឃាតលោក ស៊ែរហ្គេយ គ្រីសប៉ាល់ និងកូនស្រី។

សូមរំលឹកថា អតីតចារកិច្ចរុស្ស៊ី លោក ស៊ែរហ្គេយ គ្រីសប៉ាល់ និង កូនស្រី ត្រូវបានគេបំពុលសម្លាប់ កាលពីថ្ងៃ ៤ ខែមីនា ឆ្នាំ២០១៨ នៅភាគនិរតី នៃប្រទេសអង់គ្លេស។ ករណីនេះអង់គ្លេស ចាត់ទុកថា ជាអំពើអាក្រក់មួយ ដែលរុស្ស៊ី ប្រឆាំងអង់គ្លេស ។ ករណីនេះ ដើម្បីជាការសងសឹកនឹងរុស្ស៊ី អង់គ្លេសក៏សម្រេចលុបចោលផងដែរ មិនអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្កី ឡាវ្រូវ អោយមកទស្សនកិច្ចនៅអង់គ្លេសទៀតឡើយ។ លើសពីនេះ រដ្ឋមន្ត្រី និងសមាជិកគ្រួសារព្រះមហាក្សត្រ អង់គ្លេសក៏មិនទៅជាន់ទឹកដីរុស្ស៊ី ដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោក នៅរុស្ស៊ី នាពាក់កណ្តាលឆ្នាំនេះផងដែរ។

អ្នកការទូតអងគ្លេស ប្រចាំអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថារុស្ស៊ី បានប្រើប្រាស់អាវុធគីមី ដែលជាការរំលោភលើច្បាប់អន្តរជាតិ។ តែអ្នកការទូតរុស្ស៊ី បានបដិសេធដោយទាមទារឱ្យអង់គ្លេស បញ្ចេញភស្តុតាង។ ដោយសារជំលោះការទូតគ្មាន ដំណោះស្រាយ អង់គ្លេស នឹងចាត់វិធានការ ដូចជា៖

-បណ្ដេញអ្នកការទូត ២៣នាក់
-រឹតបន្តឹងការឆែកឆេរ ជើងហោះហើរមកពីរុស្ស៊ី
-បង្កកទ្រព្យសម្បត្តិរបស់មន្រ្ដីរុស្ស៊ីមួយចំនួន
-មិនឱ្យមានគណៈប្រតិភូ និងគ្រួសារព្រះមហាក្សត្រ ទៅទស្សនា បាល់ទាត់ពិភពលោក ដែលរុស្ស៊ី ជាម្ចាស់ផ្ទះ នៅចុងឆ្នាំ2018នេះ
-ព្យួរទំនាក់ទំនងការទូតថាក់កំពូលជាមួយប្រទេសរុស្ស៊ី
-រៀបចំច្បាប់ថ្មីដើម្បី បង្កើនការការពារប្រទេស ប្រឆាំង នឹងរុស្ស៊ី ជាដើម។

តែសូមជម្រាបថា នេះជាលើកទី ២ហើយ បើគិតចាប់តាំងពីឆ្នាំ2006 មក ដែលមានករណីដូចនេះផ្ទុះឡើង រវាងចក្រភពអង់គ្លេស និងប្រទេសរុស្ស៊ី៕

Share

Image
Image
Image