en     km
en     km

ជប៉ុន-កម្ពុជារៀបចំកម្មវិធីទទួលអគ្គរាជទូតវ័យក្មេងដើម្បីពង្រឹងមិត្តភាពយូរអង្វែង

Share

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចំាកម្ពុជាសហការជាមួយមូលនិធិ AEON1% Clup  បង្កើតកម្មវិធីទទួលអគ្គរាជទូតវ័យក្មេង រវាងយុវជនជប៉ុន និងយុវជនកម្ពុជាដើម្បីផ្លាស់ប្តូរពីវប្បធម៌ ប្រពៃណី និងដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន។ កម្មវិធីនេះធ្វើទ្បើងនៅឯស្ថានទូតជប៉ុនប្រចំាកម្ពុជាកាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នំា២០១៧។

ជប៉ុនគឺជាប្រទេសមួយដែលមានទំនាក់ទំនងកាទូតជាមួយប្រទេសកម្ពុជាអស់រយៈពេលជាង៦២ឆ្នំាហើយរហូតមកដល់ពេលនេះ។ ការណ៍នេះនាំឱ្យមានការបង្កើតកម្មវិធីអគ្គរាជទូតវ័យក្មេងនេះ ដោយធ្វើឱ្យប្រទេសទំាងពីរកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាបន្ថែមទៀត។

ប្រធានមូលនិធិក្លឹប AEON1% លោក Hiroshi Toko បានផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មានដឹងថា ការបង្កើតឱ្យមានកម្មវិធី នេះទ្បើងគឺតាមរយៈមូលនិធិក្លឹប AEON1% ដែលជាមូលនិធិសាធារណៈក្នុងការប្រមូលថវិកាដែលចំណេញ១%ពីក្រុមហ៊ុនដៃគូរបស់ខ្លួនក្នុងក្រុមហ៊ុន AEON ដើម្បីដាក់ចូលក្នុងមូលនិធិជួយដល់ប្រទេសផ្សេងៗនៅក្នុងឆាកអន្តរជាតិ ដូចជាប្រទេសកម្ពុជាជាដើម។​

លោក Hiroshi Toko បន្តថាការបង្កើតឱ្យមានកម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទំាងពីរ។ ការចួលរួមក្នុងកម្មវិធីអគ្គរាជទូតវ័យក្មេងរវាងប្រទេសទំាងពីរនេះ ធ្វើទ្បើងតាមការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីទ្បា រួមជាមួយស្ថានទូតជប៉ុនប្រចំាកម្ពុជា ដោយជ្រើសរើសមានតម្លាភាព និងជ្រើសសាលាផ្សេងៗគ្នាជារៀងរាល់ឆ្នំា ។

លោក Hiroshi Toko រំពឹងទុកថាកម្មវធីមួយនេះនឹងជំរុញឱ្យយុវជនទំាងពីរប្រទេសកាន់តែ យល់ដឹងបន្ថែមទៀតពីការចែករំលែកវប្បធម៌ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នារវាងប្រទេសទំាងពីរផងដែរ។ «រំពឹងថាពួកគាត់ទំាងអស់នឹងបានស្វែងយល់ពីភាពចម្រុះគ្នាចងើនិយាយថាមិនមែនខ្លួនឯងត្រូវគេធ្វើខុសពីយើងគេខុសនោះទេអញ្ចឹងចង់ឱ្យគាត់យល់ពីសារៈសំខាន់នៃការរស់នៅក្នុងសង្គមមួយ នៅលើពិភពលោកមួយមានភាពចម្រុះចង់ឱ្យគាត់ភ្លក់រសជាតិវប្បធម៌ថ្មីដើម្បីឱ្យគាត់ពីភាពខុសគ្នាហ្នឹង»។

ជុំវិញនឹងការលើកទ្បើងនេះដែរ រដ្ឋលេខាធិការក្រសួអប់រំ យុវជន និងកីទ្បា លោក ពិត ចំណាន គំាទ្រជប៉ុនដែលរៀបចំឱ្យមានកម្មវិធីនេះទ្បើង។ លោក ពិត ចំណា បន្តថាតាមរយៈកម្មវិធីនេះកាន់តែធ្វើឱ្យប្រទេសកម្ពុជា និងជប៉ុន មានចំណងមិត្តភាពយូរអង្វែងបន្ថែមទៀត ជាពិសេសការផ្លាស់ប្តូរយុវជនធ្វើដំណើរទស្សនកិច្ចទៅវិញទៅមក។ «កម្មវិធីនេះសំខាន់ជាងគេគឺរឹតចំណងមិត្តភាពរវាងប្រទេសទំាងពីរតាមរយៈនៃការផ្លាស់ប្តូរយុវជន និងយុជន សំខាន់ជាងគេយើងមកនេះគឺបញ្ហាការផ្លាស់សិស្សមធ្យមសិក្សាទំាងជប៉ុនត្រទ្បប់មកកម្ពុជា ទំាងកម្ពុជាត្រូវបានទៅជប៉ុនគិតទៅដូចជា៤ជំនាន់មកហើយ»។

ចំណែក យុវតី ឃៀង នីគៀង រៀនថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក ដែលត្រូវបានជ្រើសរើសយកទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននោះ​បានលើកទ្បើងថា ប្អូនបានចែករំលែកបទពិសោធន៏មួយចំនួនទាក់ទងនិងវប្បធម៌ ប្រពៃណីកម្ពុជាទៅកាន់សិស្សជប៉ុន។

យុវតី ឃៀង នីគៀង បន្តថាតាមរយកម្មវិធីនេះគឺ ចំណងមិត្តភាពរវាងយុវជនជប៉ុន និងយុវជនកម្ពុជាកាន់តែមានភាពល្អប្រសើរ។ យុវតីរូបនេះទទូចថាដើម្បីឱ្យយុវជនមានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀតនោះគឺត្រូវមានភាពក្លាហាន និងសមត្ថភាព។

«យើងអាចនិយាយបានថាទាល់តែយើងមានចំណេះដឹងផ្ទាល់ខ្លួនហើយយើងហ៊ានទ្បើងទៅនិយាយទៀត  បើសិនជាយើងអត់ហ៊ានទ្បើងទៅនិយាយទេ Speech ហ្នឹងបានតែនិយាយហើយទុកចោល អញ្ចឹងទាល់តែយើងមានភាពក្លាហាននៅក្នុងខ្លួន ដើម្បីឱ្យភាពក្លាហាននៅក្នុងខ្លួនទាល់តែយើងគិតថាអញ្ចេះខ្ញុំចង់មកហ្នឹង ខ្ញុំមកដល់ទីហ្នឹង ហើយខ្ញុំត្រូវតែធ្វើអ្វីដែលតបស្នងនូវអ្វីដែលខ្ញុំខំប្រឹងមកដល់ហ្នឹង»។

កម្មវិធីអគ្គរាជទូតវ័យក្មេង ត្រូវបានបង្កើតទ្បើងចាប់តំាងពីឆ្នំា១៩៩០ ក្នុងគោលបំណងដើម្បីផ្តលឱកាសដល់សិស្សវិទ្យាល័យក្នុងប្រទេសជប៉ុន និងក្រៅប្រទេសបានសិក្សាអំពីវប្បធម៌ចម្រុះ និងផ្តល់តម្លៃដល់គ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូររបស់យុវជន។

គួរជម្រាបដែរថា កម្មវិធី នេះធ្វើទ្បើងមានចំនួន៤លើកមកហើយ ដែលមានយុវជនកម្ពុជាសរុបចំនួន៧៦នាក់បានទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន៕

Share

Image
Image
Image