en     km
en     km

ជប៉ុន​ផ្តល់​ហិប​ឆ្នោត​១​ម៉ឺន​៥​ពាន់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក​

Share

ភ្នំពេញ​៖​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ហិប​ឆ្នោត​១៥០០០​ក្នុង​តម្លៃ​ទឹកប្រាក់​ប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨​។​ 

លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI HIDEHISA)​ឯកអគ្គរាជទូតជូនហិបឆ្នោតដល់ក្រសួងការបរទេស។ Photo Credit: Taken from NEC facebook’s page

​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​ស្តី​ពី​ការ​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​នៅ​ថ្ងៃ​ទី​ ២១​ ខែ​ កុម្ភៈ​នេះ​ក្នុង​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​ណ៍​អន្តរជាតិ​ ប្រទេស​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ប្រមាណ​ ៨០០​លាន​យ៉េន​ស្មើនឹង​ប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក​និង​ហិប​ឆ្នោត​និង​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ទៀត​។​

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បាន​ផ្តល់​បទ​សម្ភាសន៍​អ្នក​សារព័ត៌មាន​ថា​ប្រទេស​ជប៉ុន​ផ្តល់​ជំនួយ​ហិប​ឆ្នោត​ជាង​១​ម៉ឺន​ដល់​គ​.​ជ​.​ប​សម្រាប់​បោះ​ឆ្នោត​ជ្រើសរើស​ តំណាងរាស្ត្រ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​។​

លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក៖«អានេះគ្រាន់តែជាឧបករណ៍សម្រាប់តែការយើងប្រើប្រាស់ដើម្បីធានាកុំឲ្យមានការបែកបាក់។ធំបំផុតរឿងបច្ចេកទេសនៃការរៀបចំការបោះឆ្នោតនេះឯងនេះគឺគេមានជំនឿគ្មានជំនឿនៅលើជំហររបស់យើងក្នុងនាមជាយើងខ្មែរម្នាក់តើឯងជឿថាកសាងលទ្ធិប្រជាធិបតេយ្យបានឬមិនបានទៅលើជំហរផ្ទាល់ អត់មានម្នាក់ចេះស្រលាញ់ជាតិ។»

​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ បន្ថែម​ថា​ រដ្ឋាភិបាល​ចិន​នឹង​ផ្តល់​ជំនួយ​ហិប​ឆ្នោត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ចំនួន​១៥០០០​ដែល​នឹងមក​ដល់​នៅ​អំឡុង​ខែ​ មិ​នា​ ឆ្នាំ​ ២០១៨​នេះ​។​​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រូប​នេះ​បញ្ជាក់​ថា​ហិប​ឆ្នោត​យ៉ាង​ហោច​ណាស់​៣​ម៉ឺន​ហិប​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុងឆ្នាំនេះ​។​

​ការ​ផ្តល់​ជំនួយ​របស់​ប្រទេស​ជប៉ុន​នេះ​ស្រប​ពេល​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​ប្រកាស​ផ្តាច់ជំនួយ​ហរិ​ញ្ញ​វត្ថុ​និង​ជំនួយ​បច្ចេកទេស​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ហាមឃាត់​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​១១៨​រូប​ធ្វើ​នយោបាយ​។​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​មើលឃើញ​ថា​ការ​បោះ​ឆ្នោត​នឹង​មិន​ទទួល​បាន​ភាព​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​។​ទោះបី​យ៉ាង​រដ្ឋាភិបាល​និង​គ​.​ជ​.​ប​អះអាង​ថា​ការ​បោះ​ឆ្នោត​នឹង​ប្រ​ព្រឹត្តិទៅ​យ៉ាង​រលូន​ដោយ​សង្ឃឹមថា​គ្រប់​ភាគី​គណបក្ស​នយោបាយ​ទាំងអស់​នឹង​ទទួលស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​នេះ​។​

តែ​ហស​ភាព​អឺរ៉ុប​ និង​អា​មេ​រិ​ក​ព្រមាន​ថា​ការ​បោះ​ឆ្នោត​ ដែល​ពួក​គេ​ថា​ មិន​មាន​ភាព​សេរី​នេះ​ គឺជា​ការ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​។​ តែ​យ៉ាងនេះ​ក្ដី​បក្ស​កាន់​អំណាច​ អះអាង​ថា​ខ្លួន​មិន​ព្រួយបារម្ភ​ឡើយ​៕

Share

Image
Image
Image