en     km
en     km

ជប៉ុន​ផ្តល់​ជំនួយ​ជិត​ ១៣​ ម៉ឺន​ដុល្លារ​ ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​

Share

មជ្ឈមណ្ឌលកំចាត់មីននៅកម្ពុជា ហៅថា ស៊ីម៉ាក បានចុះហត្ថលេខាទទួលជំនួយថវិការ ជាមួយប្រធានអង្គការបំរើសកម្មភាពមីនជប៉ុន(Japan Mine Action Service) ចំនួន ១២,៧ ម៉ឺនដុល្លារ កាលពីថ្ងៃទី ២៧   មិនា ឆ្នាំ ២០១៧។

សកម្មភាពដោះមីនរបស់ ស៊ីម៉ាក់។រូបភាពពីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ដលកម្ចាត់មីនកម្ពុជា( CMAC)
សកម្មភាពដោះមីនរបស់ ស៊ីម៉ាក់។រូបភាពពីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ដលកម្ចាត់មីនកម្ពុជា( CMAC)

បើយោងតាមទំព័តហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា ជំនួយរបស់ជប៉ុននេះ គឺ ដើម្បីគាំទ្រដល់សកម្មភាពក្រុមវិស្វកម្មស៊ីម៉ាក់ក្នុងរយៈពេលមួយឆ្នាំពេញគឺ ចាប់ពី ថ្ងៃទី ០១ មេសា រហូតដល់ខែមិនា ឆ្នាំ ២០១៨។

ជំនួយនេះស្ថិតនៅក្នុងគម្រោង«កសាងភូមិសុវតិ្ថភាព» ដើម្បីធ្វើផ្លូវលំនៅតាមជនបទ សាលារៀន ជីកស្រះ និងអណ្តូងទឹកជាដើម៕

 

 

Share

Image
Image
Image