en     km
en     km

ជប៉ុន​បើក​ស្ថាន​កុងស៊ុល​ថ្មី​នៅ​ឆ្នាំ​ក្រោយ​

Share

ប្រទេសជប៉ុនគ្រោងនឹងបើកស្ថានកុងស៊ុលរបស់ខ្លួនក្នុងខេត្តសៀមរាប បន្ទាប់ពីមានពលរដ្ឋរបស់ខ្លួនកាន់តែច្រើនបានធ្វើដំណើរមកទស្សនាប្រាង្គប្រាសាទខ្មែរនានាក្នុងខេត្តនេះ។

ពិធីចុះហស្ថលេខាទទួលយកប្រាក់ជំនួយ និងប្រាក់កម្ចីពីប្រទេសជប៉ុន។រូបភាព ហ្វេសប៊ុក ហ៊ុន សែន
ពិធីចុះហស្ថលេខាទទួលយកប្រាក់ជំនួយ និងប្រាក់កម្ចីពីប្រទេសជប៉ុន។រូបភាព ហ្វេសប៊ុក ហ៊ុន សែន

លោកជុំ សុន្ទរី បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ណូប៊ូអូ គីហ្ស៊ី (Nobuo Kishi) ជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីថ្ងៃអង្គារថាប្រទេសជប៉ុនចង់បើកស្ថានកុងស៊ុលនៅខេត្តសៀមរាបនៅឆ្នាំ២០១៨ខាងមុខដើម្បីឆ្លើយតបនឹងកំណើនទេសចរជប៉ុនមកទស្សនាប្រទេសកម្ពុជា។

ប្រទេសជប៉ុនបានភ្ជាប់ទំនាក់ទំនងការទូតចាប់តាំងពីឆ្នាំ១៩៥៣។ ឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំង។ ប្រសិនបើស្ថានទូតជប៉ុនពង្រីកកុងស៊ុលទៅកាន់ខេត្តសៀមរាបនៅឆ្នាំក្រោយ នោះវាគឺជាការពង្រីកស្ថានតំណាងរបស់ស្ថានទូតជប៉ុនលើកដំបូងក្នុងប្រទេសកម្ពុជា៕

Share

Image
Image
Image