en     km
en     km

ជប៉ុន​គ្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទំហំ​ទឹកប្រាក់​ ៤​ពាន់​លាន​ដុល្លារ​ពី​ភ្នំពេញ​ទៅ​ព្រំដែន​វៀតណាម​

Share

​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រ​សូ​ង​សាធារណៈការ​និង​ដឹង​ជញ្ជូន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ ទៅ​ក្រុង​បា​វិត​ខេត្តស្វាយរៀង​ ដើម្បី​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ វៀតណាម​។​

sala-krung

​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​នេះ​ នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ ៤​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ប្រទេស​ជប៉ុន​ទើបនឹង​បញ្ចប់​គម្រោង​សិក្សា​កាលពី​ថ្ងៃ​ទី​២៤​ មក​រា​ ឆ្នាំ​ ២០១៧​ ក​ន្ល​មក​។​ ផ្លូវ​ល្បឿន​លឿន​គ្រោង​នឹង​សាងសង់​ពី​ក្រុងភ្នំពេញ​ទៅ​ព្រំដែន​វៀតណាម​ មាន​ប្រវែង​ប្រមាណ​ ១៣២​គីឡូម៉ែត្រ​។​

​លោក​រដ្ឋមន្ត្រី​ដឹក​ជ​ញ្ចូ​ន​ ស៊ុន​ ចាន់​ថុ​ល​ បាន​បញ្ជាក់​ថា​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ធ្វើ​ឡើង​ ដើម្បី​ត​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិន​ខាង​។​ ស៊ុន​ ចាន់​ថុ​ល​ ៖«​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ក្បែរ​ខាង​ ការ​អភិវឌ្ឍ​ក្នុង​តំបន់​ តាម​រយៈ​ការ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​ កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​ ពង្រីក​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​»​។​

​ទោះបី​យ៉ាងនេះ​ក្តី​ ក្រសួង​សាធារណៈការ​ មានការ​ព្រួយបារម្ភ​អំពី​អំ​ហំ​ទឹកប្រាក់​ហួស​ពី​គោលនយោ បាយ​កម្ចី​របស់​កម្ពុជា​។​  រដ្ឋាភិបាល​កម្ពុជា​ក៏​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​មួយទៀត​  ពី​រាជធានី​ភ្នំពេញ​ ទៅ​ក្រុងព្រះសីហនុ​ ដែល​នឹង​ចំណាយ​ប្រាក់​សាងសង់​ប្រមាណ​ជិត​ ២​ពាន់លាន​ដុល្លារ​អា​មេ​រិ​ក​ វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​៕

Share

Image
Image
Image