en     km
en     km

ជប៉ុនប្រុងជើងការ ខណៈកូរ៉េខាងជើងត្រៀមបាញ់បង្ហោះមីស៊ីលរំលងទ្វីប

Share

ក្រុងតូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឱ្យដឹងថា យោធាជប៉ុនកំពុងរៀបចំប្រុងជើងការ ខណៈកូរ៉េខាងជើងកំពុង ត្រៀមបាញ់ផ្លោង គ្រាប់មីស៊ីលរំលងទ្វីប។

misli-koran--thum

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា កងទ័ពជើងទឹកជប៉ុនកំពុងត្រៀមកាំជ្រួញមីស៊ីលប្រឆាំងមីស៊ីល ប្រសិនមានការ បាញ់កាំជ្រួញមីស៊ីលហោះកាត់ប្រទេសជប៉ុនមែននោះ។

ភាពតានតឹងនៅក្នុងតំបន់ កើតមានខ្ពស់ចាប់តាំងពីប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទីបួន របស់ខ្លួន កាលពីខែមករាកន្លងទៅ។ ជាងនេះទៅទៀតកូរ៉េខាងជើង ក៏ធ្លាប់បានបាញ់បង្ហោះផ្កាយរណប និងធ្វើតេស្តមីស៊ីល កាលពីខែឧសភាម្តងផងដែរ។

ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយថា មានសញ្ញាថាកូរ៉េខាងជើងអាចរៀបចំចាប់ផ្តើមបាញ់មីស៊ីល Musudan ដែលជាមី ស៊ីលដូចគ្នានេះ ដែលក្រុងព្យុងយ៉ាងបានព្យាយាមបាញ់ម្ដងដែរកាលពីខែឧសភា ប្រការនេះបានជំរុញឱ្យមានការប្រុង ប្រយ័ត្នស្ថានភាពយោធាកម្រិតខ្ពស់។

កាលពីខែសភាកូរ៉េខាងជើងបានបាញ់មួយលើកដែរ ហើយខណៈនោះជប៉ុនបានដាក់ពង្រាយកាំជ្រូច បាញ់ស្កាត់តែត្រូវ បរាជ័យ។

ជប៉ុនបានដាក់ត្រៀមកម្លាំងទ័ព និងគ្រាប់មីស៊ីលបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនដងផងដែរនៅឆ្នាំនេះ បន្ទាប់ពីមានសញ្ញានៃការ បាញ់បង្ហោះមីស៊ីលពីកូរ៉េខាងជើង៕

ប្រភព CNA

Share

Image
Image
Image