en     km
en     km

ជនភៀសខ្លួនវេណេហ្សូអេឡាកើនឡើង ២លាន៣សែននាក់នៅពេលវិបត្តិសេដ្ឋកិច្ច និងនយោបាយបានកើតឡើង

Share

អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា ជនភៀសខ្លួនវេណេហ្សូអេឡាដែលបានភៀសខ្លួនទៅនៅប្រទេសជិតខាងបានកើនឡើង ជិត ២លាន ៣សែន នាក់ ដែលការភៀសខ្លួនរបស់ពួកគេ ដោយសារវិបត្តិសេដ្ឋកិច្ច និងនយោបាយ។

តាមលោក Stephane Dujarric ​ដែលស្រង់មកចុះផ្សាយដោយសារព័ត៌មានជប៉ុន The Japan Times News ជនភៀសខ្លួនបាន រត់ទៅនៅប្រទេស កូឡំប៊ី អេកាឌ័រ ប៉េរូនិងប្រេស៊ីល។ ប្រទេសកូឡំប៊ី មាន អ្នកភៀសខ្លួន ជិតមួយលាននាក់។ តាមអ្នកនាំពាក្យ  ជនភៀសខ្លួនទាំងនោះ កំពុងប្រឈមនឹងខ្វះខាតស្បៀង ទឹកស្អាត និងថ្នាំពេទ្យ។

វេណេហ្សូអេឡា ជាប្រទេសផលិតប្រេងដ៏ធំមួយនៅលើពិភពលោក ។ ប្រទេសនេះបានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ ២០១៤ ហើយធ្វើអោយធ្ងន់ធ្ងរទៀតនោះ ប្រទេសនេះ បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីសភាបក្សប្រឆាំងត្រូវបានរំលាយ។

កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយ ៥៦លានដុល្លារ ហើយ​សហភាពអឺរ៉ុបក៏បានទម្លាក់ថវិកា ៦លានដុលា្លរ ជួយទៅដល់ប្រទេសមួយនេះផងដែរ ។

ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ បានប្រឈមនឹងការបាត់បង់ការគាំទ្រ ក្រោយពេលអតិរផណាសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួនបានហក់ឡើងកប់ ពពក ដោយឡើងដល់ជិតមួយលានភាគរយ។ អ្នកសេដ្ឋកិច្ចបានព្រមានចំពោះការហក់ឡើងនេះ ថាសេដ្ឋកិច្ចរបស់ប្រទេសនេះអាចនឹងក្រឡាប់    នៅចុងឆ្នាំ ២០១៨ បើអាមេរិក និងសហភាពអឺរ៉ុបសម្រេចលែងផ្ដល់ជំនួយ ហើយងាកមកដាក់ទណ្ឌកម្មវិញនោះ។

បញ្ជាក់ផងដែរថា កន្លងទៅនេះ មន្ត្រី លោក ម៉ាឌូរ៉ូ​ ជិត៥០នាក់ និង ២៣ក្រុមហ៊ុនបានស្ថិតក្រោមការបង្កកទ្រព្យសម្បតិ្តពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ការដាក់ទណ្ឌកម្មនេះ ដោយសារតែ មិនទទួលស្គាល់ការដឹកនាំរបស់លោកម៉ាឌូរ៉ូដែលកើតចេញពីការបោះឆ្នោត កាលពីថ្ងៃទី ២០ឧសភា ដែលគ្មានវត្តមានបក្សប្រឆាំង។ តែយ៉ាងនេះក្ដី លោក ម៉ាឌូរ៉ូ បានសុំបើកការចរចាជាមួយបក្សប្រឆាំងជាថ្មីម្ដងទៀត តែក្រុមបក្សប្រឆាំងមិនបានឆ្លើយតបនោះឡើយ៕

Share

Image
Image
Image