en     km
en     km

ជនផ្ដាច់ការនៅហ្ស៊ិមបាវេ បញ្ចេញរឿងកំប្លែងមួយមុនលោកអស់ជីវិតជាមេដឹកនាំ

Share

នៅក្នុងបទសម្ភាសមួយជាមួយបណ្ដាញផ្សាយព័ត៌មានCNN កាលពីថ្ងៃទី២២តុលា អ្នកយកព័ត៌មាន របស់ ទូរទស្សន៍អន្តរជាតិនេះ បានសួរថាតើទ្វីបអាហ្រិ្វក នឹងឡើងទៅភពខាងលើទេ បើ អាមេរិកនិងរុស្ស៊ី គេឡើងអស់ហើយនោះ ។

ដោយ ឆ្លើយនឹងសំណួរនេះ លោក Robert Mugabe អាយុ ៩៤ ជាប្រធានាធិបតី ហ្សិមបាវេ ដែលយុវជនជំនាន់ក្រោយហៅមេដឹកនាំហួសសម័យ បានឆ្លើយដោយមិនពិចាណាច្រើនឡើយ។ លោកបានឆ្លើយដោយមោទនភាពក្នុងនាមមនុស្សចាស់ជរា បាននិយាយថា បើអាមេរិក និងរុស្ស៊ីឡើងលើឋានព្រះច័ន្ទហើយនោះ គឺយើងមិនត្រូវឡើងតាមក្រោយគេទេ។ យើងត្រូវមើលឋានដទៃទៀត ដែលយើងអាចឡើងបាន។

លោកបន្ត​ថាអ្នកវិទ្យាសាស្ត្រអាហ្វ្រិកត្រូវឡើងឋានព្រះអាទិត្យ។​ តែត្រង់នេះ ធ្វើឱ្យអ្នកសារព័ត៌មាន CNN ផ្ទុះសំណើច ខ្លាំងៗ ។ស្រាប់តែមេដឹកនាំអាយុ ជិត១០០ឆ្នាំនេះ បានហាមសើច ហើយនិយាយថា ម្ដេចបានអ្នកសើចដូចនេះ។​

អ្នកសារព័ត៌មាននិយាយថា ឡើងយ៉ាងមេចបើព្រះអាទិត្យជាភពភ្លើង គឺក្ដៅខ្លាំងណាស់ រលាយយានអវកាសរបស់អ្នកហើយ។ លោកMugabe  ដែលមិនសើចមួយមាត់នោះ បានឆ្លើយយ៉ាងមត់ចត់ថាយើងត្រូវឡើងឋានព្រះអាទិត្យនៅ»ពេលយប់»។

អ្នកសារព័ត៌មាន CNNនាំគ្នា ជំរាបលា ហើយនិយាយដើមថា លោក Mugabe ដឹកនាំយូរទៅចង់ដឹកនាំប្រទេសទៅរបបទាសភាពវិញហើយ៕

Share

Image
Image
Image