en     km
en     km

ជនជាតិ​ចិន​និង​ចិនតៃវ៉ាន់​ ២៧​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​កម្ពុជា​ ករណី​ជំរិត​ប្រាក់​

Share

​ភ្នំពេញ៖ សមត្ថកិច្ច​កម្ពុជា​ បាន​និយាយ​ថា​ជនជាតិ​ចិន​ និង​ចិនតៃវ៉ាន់​ ចំនួន​២៧​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃ​អង្គារ​ទ​អី​១៤​ មិថុនា​ ករណី​ពាក់ព័ន្ធ​នឹង​ ការ​ចាប់ជំរិត​ ជនជាតិ​ពួក​គេ​តាម​ ប្រព័ន្ធ​ទូរគមនាគមន៍​ ។​ នេះ​ បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ Xinhua​ ។​

china-arrested
រូបតំណាង៖ ក្រុម​ជនជាតិ​ចិន​ទាំងនេះ បានមក​ជួល​ផ្ទះ​សម្រាប់ធ្វើ​សកម្មភាព​ចាប់​​ជំរិត

​អាជ្ញាធរ​កម្ពុជា​បាន​បញ្ជូន​ ជនជាតិ​ចិន​២០០​នាក់​ ចាប់តាំងពី​ ខែវិច្ឆិកា​ឆ្នាំ​២០១៥​ ក្នុង​ការ​បង្ក្រាប​មួយ​ លើ​បទល្មើស​អ៊ី​ន​ធើ​ណែ​ត​ ។​
​លោក​ អ៊ុ​ក​ ហៃ​ សីឡា​ ប្រធាន​ស៊ើបអង្កេត​នៃ​នាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត​ និយាយ​ថា​ មនុស្ស​ទាំងនោះ​ គឺ​១៥​នាក់​ជា​ជាតិចិន​ប៉េ​កាំ​ង​ និង​ ចិនតៃវ៉ាន់​ ១២​នាក់​ ។​ លោក​ថា​ ពួក​គេ​នឹង​ ត្រូវ​ បញ្ជូន​ទៅ​ ប្រទេស​ពួក​គេ​វិញ​ នៅ​ពេល​ឆាប់ៗ​នេះ​ ។​

​តាម​របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ Xinhua​ មនុស្ស​៧៧០០​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​ ក្រោម​ប្រ​តិ​ប​តិ្ត​ការ​ស៊ើបអង្កេត​រួម​គ្នា​ គឺ​មាន​សមត្ថកិច្ច​កម្ពុជា​  ឥណ្ឌូ​នេ​ស៊ី​ ហ្វី​លី​ពី​ន​ប៉ុន្តែ​ក្នុង​នោះ​ ជនជាតិ​តៃវ៉ាន់​ មាន​៤៦០០​នាក់​ ៕​  ប្រភព​:​ Xinhua

Share

Image
Image
Image