en     km
en     km

ជនជាតិចិន ២នាក់ ត្រូវឃាត់ខ្លួន ករណីផ្ទុះអាវុធបង្ករបួសស្នាមនៅខេត្តព្រះសីហនុ

Share

ព្រះសីហនុ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន២នាក់ ពាក់ព័ន្ធករណីបាញ់គម្រាមបណ្តាលឲ្យជនជាតិ ចិន ៤នាក់ រងរបួសកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ តែទើបឃាត់ខ្លួនបាននៅថ្ងៃទី០៥ កញ្ញា នេះ។

តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានឲ្យដឹងថាមុនពេលកើតហេតុមានជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាកស្កុបពីពណ៌ក្រហម ស្លាកលេខប្រើ ស្កុតបិតពីលើ ពាក់មួកសុវត្ថិភាពពណ៌ខ្មៅ និងពាក់អាវរងារខ្មៅធំដៃវែងទាំងពីរនាក់ បានធ្វើសកម្មភាព ផ្ទុះអាវុធ ( បាញ់គំរាម ) ទៅលើជនរងគ្រោះជាជនជាតិចិន ០៤នាក់ បណ្តាលឲ្យរបួសជើង ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយហូបអាហារ រួចគេចខ្លួនបាត់។

បញ្ជាក់ផងដែរថា ជនរងគ្រោះទាំង ០៤នាក់នេះ ស្នាក់នៅវិមានខ្សាច់មាស ចូលមកទេសចរណ៍ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ បច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញហើយ ។

វត្ថុតាងបន្សល់នៅកន្លែងកើតហេតុគឺសំបកគ្រាប់ ចំនួន ៩ និងគ្រាប់មិនទាន់បាញ់ចំនួន ១ គ្រាប់ ។ 

ជនសង្ស័យ ០២នាក់រួមមានទី១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន ទី២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន។

ក្រុងព្រះសីហនុកំពុងត្រូវបានគេមើ់ឃើញថាជាតំបន់ឧស្សាហកម្មទំនើប ដែលសំបូរដោយវិនិយោគមកពីប្រទេសចិន៕   

 

 

Share

Image
Image
Image