en     km
en     km

ឆ្លង​ចរន្ដអគ្គិសនី​ឆក់​ កម្មការិនី​ពីរ​នាក់​ បណ្ដាល​ឲ្យ​សន្លប់​ម្នាក់​

Share

​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែតុលា​ មាន​ឆ្លង​ចរន្ដ​ភ្លើង​ពី​ម៉ាស៊ីនដេរ​ឆក់​ កម្មការិនី​២​នាក់​ បណ្ដាល​ឲ្យ​ម្នាក់​សន្លប់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​។​ តាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​ការងារ​ខេត្ដកំពង់ស្ពឺ​ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​ ម្នាក់​កំពុង​មាន​ផ្ទៃពោះ​។​

​លោក​ ចឹក​ បូ​រិ​ន​ ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ខេត្ដកំពង់ស្ពឺ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​២៩​ តុលា​ នេះ​ថា​ កម្មការិនី​ទាំង​ពីរ​នាក់​ ម្នាក់​វ័យ​ ១៩​ឆ្នាំ​បាន​សន្លប់​ភ្លាមៗ​ក្រោយ​ពី​កាន់​ម៉ា​ស៊ិ​ន​ដេរ​ដែល​ឆ្លង​ចរន្ដអគ្គិសនី​ ចំណែក​កម្មការិនី​ម្នាក់​ទៀត​ វ័យ​ ៣៥​ឆ្នាំ​ ហើយ​មាន​ផ្ទៃពោះ​ផង​ មិន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ​ គ្រាន់តែ​ស្រាញ​ដៃ​បន្ដិច​តែ​ប៉ុណ្ណោះ​។​ មក​ដល់​ថ្ងៃនេះ​កម្មការិនី​ទាំង​ ២​នាក់​នោះ​ មាន​អាការ​ធូរស្រាល​ និង​បាន​ចេញពី​មន្ទីរពេទ្យ​ទៅ​ផ្ទះ​វិញ​ហើយ​។​

​មន្ទីរ​ការងារ​ខេត្ដ​ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​រៀបចំ​ប្រព័ន្ធ​ភ្លើង​ជា​ថ្មី​ ហើយ​អនុញ្ញាត​ឲ្យ​កម្មការិនី​ទាំង​ពីរ​នាក់​ឈប់​ដោយ​មិន​កាត់​ប្រាក់ខែ​ ពី​ថ្ងៃ​ទី​២៧​ ដល់​ថ្ងៃ​ទី​២៩​ ខែតុលា​ និង​ចូល​ធ្វើ​វិញ​នៅ​ថ្ងៃ​ទី​៣០​ ខែតុលា​។​ លោក​ប្រធាន​មន្ទីរ​ការងារ​ បញ្ជាក់​ថា​ រោងចក្រ​នេះ​ មានឈ្មោះ​ថា​ អេស​យ័ន​ ស្ថិត​ក្នុងភូមិ​ក្រាំង​ពល​ទេព​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​ ខេត្ដកំពង់ស្ពឺ​៕

Share

Image
Image
Image