en     km
en     km

ច្បាប់​ថ្មី​ ៖​ តុលាការ​កំពូល​មាន​សិ​ទិ្ធ​អំណាច​រំលាយ​បក្សនយោបាយ​

Share

​ភ្នំពេញ​៖​យោង​តាម​សេចក្ដី​ស្នើ​ច្បាប់​ថ្មី​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​អំពី​គណបក្ស​នយោបាយ​ ដែល​ត្រូវ​បាន​រដ្ឋសភា​ចែកចាយ​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ កុម្ភៈ​នេះ​  គឺ​ច្បាប​នេះ​បាន​ផ្ដល់​សិទ្ធិ​អំណាច​ ទៅ​ឱ្យ​តុលាការ​កំពូល​ជា​យន្តការ​រំលាយ​បក្សនយោបាយ​។​ 

law-ok

​មាត្រា​ថ្មី​នៃ​សេចក្ដី​ស្នើ​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​នយោបាយ​មាន​ ៥​មាត្រា​ ក្នុង​ចំ ណោម​ ២២​មាត្រា​ដែល​បាន​ស្នើ​សុំ​។​ ប៉ុន្តែ​ក្នុង​ចំណោម​មាត្រា​ទាំងនេះ​ គឺ​មាន​ ២​មាត្រា​បាន​ផ្ដល់​អំណាច​ទៅ​ក្រសួងមហាផ្ទៃ​មាន​សមត្ថកិច្ច​ ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន​លើ​គណបក្ស​ណាមួយ​ដែល​ត្រូវ​បាន​ចោទ​ថា​ បំពាន​ច្បាប់​ ឬ​ ថ្នាក់ដឹកនាំ​បក្ស​នោះ​ មាន​កំហុស​ហើយ​ក្រសួង​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​កំពូល​ ដើម្បី​រំលាយ​គណបក្ស​នយោបាយ​នោះ​ក្នុង​ករណី​មាន​កំហុស​លក្ខណៈ​ធ្ងន់ធ្ងរ​។​ ដោយ​មាន​ស្ថានភាព​ទម្ងន់ទោស​ ដូចនេះ​ជា​ហេតុ​ផ្ដើម​ឱ្យ​មានការ​ចាត់ការ​ដោយ​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ​គណបក្ស​នយោបាយ​នោះ​ជា​សា្ថ​ពរ​។

​យោង​តា​មាត្រា​ ៤៥​ថ្មី​នេះ​ បាន​ចែង​ថា​ ៖«​តុលាការ​ដែល​មាន​សមត្ថកិច្ច​ ដើម្បី​ពិនិត្យ​លើ​បណ្ដឹង​នានា​ ដោយ​អនុវត្ត​តាម​ច្បាប់​នេះ​គឺ​តុលាការ​កំពូល​។​ ដោយឡែក​ចំពោះ​មាត្រា​ ៤២​ថ្មី​នៃ​ច្បាប់​នេះ​វ​អនុវត្ត​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ជា​ធរមាន​។​ តំណាង​មហាអយ្យការ​ អម​តុលាការ​កំពូល​ ត្រូវ​ចូលរួម​សុំ​ឱ្យ​មានការ​គោរព​ច្បាប់​ នៅ​ក្នុង​ពេល​ដែល​មាន​ បណ្ដឹង​ដាក់​ជូន​តុលាការ​កំពូល​ពិនិត្យ​។​ ក្នុង​ករណី​ដែល​គណបក្ស​នយោបាយ​ត្រូវ​បាន​រំលាយ​តុលាការ​អាច​សម្រេច​ហាមឃាត​ការ​ធ្វើ​សកម្មភាព​នយោបាយ​នោះ​រយៈពេល​៥​ឆ្នាំ​បាន​។​ តុលាការ​កំពូល​ត្រូវ​សម្រេចសេចក្ដី​លើ​អង្គហេតុ​និង​អង្គច្បាប់​ដោយ​សភា​ពេញអង្គ​។​ សាលដីកា​របស់​តុលាការ​កំពូល​ជា​សេចក្ដី​បិទផ្លូវ​តវ៉ា​»​។​

​តែ​យ៉ាងណា​មាត្រា​ ៤៦​ថ្មី​ចែង​ថា​ ៖«​ការ​អនុវត្ត​ជំពូក​នេះ​ មិន​រារាំង​ដំណើរ​នីតិវិធី​ព្រហ្មទណ្ឌ​ឡើយ​ ក្នុង​ករណី​អំពើ​បំពាន​លើ​បញ្ញត្តិ​ដែល​បាន​ចែង​លើ​ជំពូក​នេះ​ជា​បទ​ល្មើ​ល​ដែល​បាន​ចែង​ក្នុង​ច្បាប់ព្រហ្មទណ្ឌ​»​។​

​បើ​យោង​តាម​មាត្រា​នេះ​ មាន​ន័យ​ថា​ ករណី​ព្រហ្មទណ្ឌ​នៅ​តែ​ជា​ការ​ដាក់​ទម្ងន់ទោស​ទៅ​លើ​បក្ស​យោ​បាយ​ឬ​ថ្នាក់ដឹកនាំ​របស់​បក្ស​នោះ​។​ តែ​សេចក្ដី​ស្នើ​ច្បាប់​ថ្មី​ស្ដី​ពី​គណបក្ស​នយោបាយ​នេះ​ ក៏​បាន​ចែង​ពី​ការ​ដាក់​កំហិត​មិន​ឱ្យ​បក្សនយោបាយ​ ធ្វើ​សកម្មភាព​ណា​ ផ្ទុយ​នឹង​ច្បាប់​ឬ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ឡើយ​។​

​មាត្រា​ដែល​ចែង​ករណី​នេះ​គឺ​ មាត្រា​ ៦​ថ្មី​។​ តាម​ស្មារតី​របស់​មាត្រា​នេះ​ ចែង​ថា​គ្រប់​គណបក្ស​នយោបាយ​ មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ​ដូច​ខាងក្រោម​៖

១-​ធ្វើ​ឱ្យ​មាន​អបគមន៍​ដែល​នាំ​អន្តរាយ​ឯកភាព​ជាតិ​និង​បូរណភាព​ដែនដី​។​

២-​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​

3-​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​៥​រដ្ឋ​។​

៤-​បង្កើត​កង​ប្រដាប់​អាវុធ​។​

៥-​ធ្វើការ​ញុះញង់​ដែល​អាច​នាំ​ឱ្យ​មានការ​បែកបាក់​ជាតិ​។​

​បើ​យោង​តាម​មាត្រា​ ២៥​ថ្មី​  ក្រសួង​មា​ហា​ផ្ទៃ​ជា​ស្ថាប័ន​មួយ​មាន​សិទ្ធិ​មិន​ចុះបញ្ជី​ឈ្មោះ​ គណបក្ស​នយោបាយ​បើ​ករណី​បក្ស​នេះ​មិន​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន​។​ តែ​ក៏​បើកផ្លូវ​ឱ្យ​បក្ស​នោះ​ប្ដឹង​ទៅ​តុលាការ​កំពូល​ដែរ​ ដើម្បី​សុំ​សេចក្ដីសម្រេច​ជា​សា្ថ​ពរ​ចុះបញ្ជី​ឡើង​វិញ​។​ ​សរុបសេចក្ដី​ទៅ​ ស្ថាប័នរដ្ឋ​ដែល​មាន​សិទ្ធិ​អំណាច​ខ្លាំង​លើ​ជោគវាសនា​របស់​អ្នកនយោបាយ​ឬ​គណបក្ស​នយោបាយ​ មាន​តែ​ ២​ស្ថាប័ន​ គឺ​តុលាការ​កំពូល​និង​ក្រសួងមហាផ្ទៃ​៕​

Share

Image
Image
Image