en     km
en     km

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

Share

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវបានឥណ្ឌាប្រកាសឱ្យដឹងភ្លាមៗចំពេលដែលភាពតានតឹងរវាងចិននៅភាគខាងកើតតំបន់Ladakhនៅមិនទាន់មានភាពប្រក្រតីនៅឡើយ។

The times nowបានចុះផ្សាយកាលពីប៉ុន្មានថ្ងៃមុនឱ្យដឹងថាកងកម្លាំងដែនអាកាសឥណ្ឌាបានរុញឱ្យមានសំណើមួយយ៉ាងបន្ទាន់ទៅកាន់រដ្ឋាភិបាល។សំណើនោះគឺតម្រូវការទិញយន្ដហោះចម្បាំង៣៣គ្រឿងពីបរទេស ដែលបរទេសនោះគឺប្រទេសមហាអំណាចយោធារុស្ស៊ី ។យន្ដហោះចម្បាំងទាំង៣៣គ្រឿង នោះរួមមានយន្ដហោះMiG-29s ២១គ្រឿង និងយន្ដហោះ Su-30MKIsចំនួន១២គ្រឿង។

 ប្រភពរដ្ឋាភិបាលបានប្រាប់សារព័ត៌មានAniថា កងកម្លាំងដែនអាកាសបានមានផែនការបែបនេះយូរមកហើយដែរ ប៉ុន្ដែទើបត្រូវការដំណើរការពេលនេះយ៉ាងបន្ទាន់និងស្នើដោយរំពឹងថានឹងឈានដល់ការប្រជុំធំករណីស្នើទិញនេះឱ្យលឿនត្រឹមសប្ដាហ៍ក្រោយនេះ។បើតាមសេចក្ដីថ្លែងរបស់រដ្ឋាភិបាល តម្រូវការរបស់កងទ័ពគឺការជំនួសយន្ដហោះដែលបានខូចនិងបាត់បង់ក្នុងសង្គ្រាម។

គួរឱ្យដឹងថាក្នុងរយៈពេល១០ទៅ១៥ឆ្នាំហើយ​ឥណ្ឌាបានទិញជាសរុប២៧២គ្រឿងនៃយន្ដហោះSU-30ពីរុស្ស៊ី។រុស្ស៊ីមិនដែលមិនយល់ព្រមលក់ឱ្យឥណ្ដានោះទេ ដោយថាជាការជួយតម្រូវការទំនើបកម្មសមត្ថភាព ដែនអាកាសរបស់សម្ព័ន្ធមិត្ត។ប៉ុន្ដែម្ដងនេះ ឥណ្ឌាបែរជាដាក់សំណើចំពេលដែលភាពតានតឹងនៅតំបន់ព្រំដែនជាមួយនឹងមហាមិត្តរុស្ស៊ីតែម្ដងគឺចិន មិនទាន់មានភាពធូរថយច្បាស់លាស់នោះទេ។​ទើបកើតមានជាចម្ងល់ថាតើ រុស្ស៊ីនឹងព្រមលក់អាវុធឱ្យឥណ្ឌានោះទេ ក្នុងពេលនោះ ដែលប្រៀបបានជាការលក់ឱ្យឥណ្ឌាយកទៅវាយ មហាមិត្តរបស់ខ្លួននោះ។មុននឹងឆ្លើយនូវសំណួរនេះបាន យើងត្រូវតែដឹងថាអ្វីទៅជានយោបាយ អ្វីទៅជាមូលហេតុ ដែលឥណ្ឌាកំពុងតែរៀបជាយុទ្ធសាស្រ្ដក្រៅសមរភូមិ។

នយោបាយនោះអាចមានបួនយ៉ាងដូចនេះគឺ៖

ទី១៖​ឥណ្ឌាបង្ហាញថាខ្លួនជាប្រទេសមហាអំណាចនុយក្លេអ៊ែរនៅអាស៊ីដែលដើរលើផ្លូវកណ្ដាល

ឥណ្ឌាអាចផលិតអាវុធបរមាណូបាន ឥណ្ឌាជាប្រទេសមានវិស្វកម្មជឿនលឿនណាស់ដែរក្នុងអាស៊ី ប៉ុន្ដែរដ្ឋមួយមានបច្ចេកទេសពិសេសរៀងៗខ្លួន ឥណ្ឌាក៏ត្រូវការភាពសម្បូរបែបយោធាដែរ ម្ល៉េះហើយទើបឥណ្ឌាទិញសព្វាវុធពីប្រទេសជឿនលឿន និងដើម្បីចងមិត្តនឹងមហាអំណាចផងដែរ។ រដ្ឋដ៏ចំណាស់ជាងគេមួយដែរក្នុងអាស៊ីនេះ មាននយោបាយក្រៅប្រទេសលើផ្លូវកណ្ដាលណាស់។នេះបើតាមរយៈការស្រាវជ្រាវពីផលិតផលសព្វាវុធប្រទេសប្រជាធិបតេយ្យមួយនេះ។គឺមិនថាឡើងទិញពី ស៊ុយអ៊ែត ដាណឺម៉ាក អាល្លឺម៉ង់​ ប៉ូឡូញនោះទេ អាមេរិកក៏ឥណ្ឌាទិញ ជំនាន់សហភាពសូវៀតក៏ទិញ មកដល់ក្លាយពីរុស្ស៊ីក៏ឥណ្ឌាទិញទៀត។ដូចនេះវាពុំមែនជាបញ្ហាឆ្ងល់ពេកនោះ ទេថាហេតុម្ដេចឥណ្ឌាទិញពីរុស្ស៊ីនោះ។

ទី២៖ ឥណ្ឌាចង់កុំឱ្យរុស្ស៊ីក្លាយជាមិត្តស្និទ្ធបំផុតនឹងចិន

ជួយគ្នាក្នុងគ្រាមានបញ្ហា មនុស្សមានបញ្ហាពេលខ្លះមិនអាចដោះស្រាយបញ្ហារបស់ខ្លួនបាននោះទេ។ជម្លោះរវាង ឥណ្ឌាចិន  ត្បិតថាជាបញ្ហាទ្វេភាគីស្ដីពីវិវាទព្រំដែនក៏ដោយក្ដី  ប៉ុន្ដែរដ្ឋនីមួយៗគឺនឹងមិនងាយបញ្ឈប់ទង្វើចង់ឈ្នះរៀងខ្លួននោះទេ ទើបតែមានភាគីទីបីចូលសម្របសម្រួលទើបជាការល្អ។ភាគីទីបីអាចមានលើសពីមួយរដ្ឋ ហើយភាគីទីបីមិនមានជាភាគីដែលលម្អៀងនោះទេ រឹតតែមិនត្រូវឈរខាងណាមួយនោះ។ ឥណ្ឌាក៏ត្រូវការរុស្ស៊ិដែលជាមហាអំណាចនៅលើទឹកដីអាស៊ីអឺរ៉ុបតែម្ដងក្នុងការរក្សាលំនឹងរបស់ខ្លួនមិនចូលដៃចូលជើងគាំទ្រជម្លោះណាមួយនោះទេ ពោលគឺមិនចង់ឱ្យរុស្ស៊ីយកភាពស្និទ្ធស្នាលនឹងចិនដើម្បីជួយទំនុកបម្រុងប្រឆាំងតាមការ អះអាងរបស់ចិនឡើយសម្រាប់ ការវាយប្រហារគ្នាលើកនេះឬលើកក្រោយណាមួយនោះទេ។

ទី៣៖ ឥណ្ឌាលេងល្បែងបញ្ឈឺចិត្តចិន

ការពិតជាក់ស្ដែងរដ្ឋកុម្មុយនីស្ដលើលោកយើងនេះនៅសល់តិចទៀតណាស់ ប្រជាធិបតេយ្យនឹងគាំទ្រប្រជាធិបតេយ្យ គ្នាគេហើយ ក៏ប៉ុន្ដែហេតុម្ដេចឥណ្ឌាធ្វើដូចជាខ្វះអាវុធខ្លាំងណាស់ពេលនេះ ហើយទៅយកពីរដ្ឋសម្ព័ន្ធមិត្តជិតស្និទ្ធតែមួយគត់ ជាមហាអំណាចដូចគ្នានឹងចិនទៅវិញ។នោះមិនមានអ្វីក្រៅពីឥណ្ឌាចង់លេងល្បែងចិត្តសាស្រ្ដនឹងចិននោះទេ គេក្រៅពីធ្វើឱ្យចិនអស់សំឡេងគាំទ្របន្ដិចម្ដងៗ ធ្វើឱ្យមហាមិត្តជិតស្និទ្ធឃ្លាតឆ្ងាយតទៅទៀត។សង្គ្រាមចិត្តសាស្រ្ដនេះ ហោចណាស់បានមានលទ្ធផលនោះ ក៏ចិនមានភាពស្រងាកចិត្តណាស់ណាដែរដែលប្រៀបបានដូចជាមិត្តដែល ខ្លួនទុកចិត្តស្រលាញ់រាប់អានយូរមកហើយបែរជា ហុចអាវុធឱ្យសត្រូវចាក់ខ្លួនឯងចំកញ្ចឹងកអ៊ីចឹងដែរ។

ទី៤៖ ឥណ្ឌាត្រូវការសមតុល្យសមត្ថភាពយោធា

ប្រសិនបើសត្រូវប្រើប្រាស់ដំបង អ្នកប្រយុទ្ធប្រើដៃគឺមិនមានសមាមាត្រកម្លាំងនោះទេ។ចិនទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទេបន្ទាប់ពីខ្លួនមានភាពអស្ចារ្យផ្នែកសេដ្ឋកិច្ចទៅហើយ ទើបងាកមកពង្រឹងផ្នែកយោធារបស់ខ្លួន។សហភាពសូវៀតធ្លាប់លុកលុយចូលចិនម្ដងរួចទៅហើយ នាចុងទសវត្សទី៧០ ចិនខ្លាចសហភាពសូវៀតខ្លាំងណាស់ទើបទៅចាប់ដៃសហរដ្ឋអាមេរិក លុះបានយកឈ្នះសហភាព សូវៀតឱ្យដួលរលំហើយ ទើបចិនដឹងថាតទៅថ្ងៃមុខ អាមេរិកនេះមុខតែជាគួរប្រកួតនឹងខ្លួន ទើបអាមេរិកងាកត្រឡប់ទៅរករុស្ស៊ី ដែលផ្លាស់ប្ដូរអត្តចរិតខ្លាំងក្លាបែបកោងកាចទៅជាម៉ឺងម៉ាត់ស្ងៀមស្ងាត់ទៅវិញ។ ចិននេះរាប់អានរុស្ស៊ីដោយសារតែ មានចរិតលក្ខណៈដឹកនាំដូចគ្នា ចិនដើម្បីល្បួងកុំឱ្យរុស្ស៊ីវាយលុកខ្លួនម្ដងទៀត និងដើម្បីហេតុផលជាអ្នកដឹកនាំបែបកុម្មុយនីស្ដ ក៏ដូចជាដើម្បីពង្រីកសមត្ថភាពយោធារបស់ខ្លួនក៏បានទិញនិងសុំរៀនវិស័យយោធាពីរុស្ស៊ី។ ដោយឡែកឥណ្ឌាឯណោះមានសមយុទ្ធទ្វេភាគីនឹងអាមេរិកកាន់តែច្រើនឡើងតាំងពីដួលរលំសហភាពសូវៀតតែម្ដង។ទោះជាឥណ្ឌាមានសព្វាវុធបែបអាមេរិកច្រើនបែបណាក៏ដោយក្ដីក៏ត្រូវដឹងថា អ្នកដែលដឹងចំណុចខ្សោយនៃសព្វាវុធរបស់អាមេរិកគឺមានតែរុស្ស៊ីទេ ហើយមានតែសព្វាវុធរុស្ស៊ីទេដែលអាចវាយបំបាក់ ឬ​ទប់ទល់បាននឹងសព្វាវុធអាមេរិកបាន ជាឧទាហរណ៍ប្រព័ន្ធការពារមីស៊ីលS-400 ទប់ទល់នឹងPAC3 ឬ​ Thaad របស់អាមេរិក។ដោយហេតុបែបនេះ ឥណ្ឌាក៏អាចយល់ឃើញថា  សព្វាវុធរុស្ស៊ីនិងរុស្ស៊ីគ្នាឯងទើបប្រយុទ្ធ គ្នាសមនឹងដុំកំភួន គឺអាវុធឥណ្ឌាទិញពីរុស្ស៊ី សមនឹងវាយអាវុធរុស្ស៊ីដែលចិនទិញផងដែរ។

ឥលូវយើងគិតទៅមើលថាតើ រុស្ស៊ីនឹងលក់អាវុធឱ្យឥណ្ឌាដែរឬទេចំពេលនេះ?

បើយើងនិយាយដោយលើកឡើងចំពេលដែលឥណ្ឌានិងចិនកំពុងតែឈ្លោះគ្នានេះ ប្រហែលជារុស្ស៊ីនឹង សម្រេចចិត្តមិនឱ្យចំណងមិត្តភាពចិននិងរុស្ស៊ីប្រេះស្រាំក្នុងពោលគឺមិនលក់មិត្តភាពក្នុងតម្លៃត្រឹមប៉ុណ្ណឹងពាន់លានដុល្លារទេ។ដែរគួរជម្រាបថា MIG-29មួយគ្រឿងមានតម្លៃចន្លោះពី11-20លានឬឯSU-30មួយគ្រឿងមានតម្លៃប្រមាណ៥០លានដុល្លារ បើឥណ្ឌាទិញពីរុស្ស៊ីជាង៣០គ្រឿងគឺអស់ប្រមាណតែ១ពាន់លានដុល្លារជាងតែប៉ុណ្ណោះបើគិតជាតម្លៃអតិបរិមា។ ប៉ុន្ដែបើយើងគិតទៅមហាអំណាចរុស្ស៊ីពេលនេះខាតបង់សេដ្ឋកិច្ចច្រើនខ្លាំងណាស់ ដោយសារតែកូវីដ១៩ ម្យ៉ាងសំណើនេះបើសិនជាឥណ្ឌាស្នើមកកាន់រុស្ស៊ីភ្លាមៗរុស្ស៊ីអាចនឹងលួចឆ្លើយតបយល់ព្រមដោយសម្ងាត់រហូតដល់តែចិនត្រជាក់ចិត្តរឿងជម្លោះព្រំដែននឹងឥណ្ឌានេះក៏ថាបាន ត្បិតថារុស្ស៊ីក៏បានចាត់ទុកឥណ្ឌាជាអតិថិជនផលិតផលយោធារបស់ខ្លួនតាំងពីយូរមកហើយដែលមិនមែនមានរឿងអ្វីត្រូវល្អក់កករនឹងចិនទេទោះលក់ពេលនេះឬពេលក្រោយក៏ដោយនោះ៕

ដោយ៖ ពៅនិកា

.

Share

Image
Image
Image