en     km
en     km

ចូល​ឆ្នាំ​ចិន​៖​ តំបន់​ទេ​ចរណ៍​សំខាន់ៗ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​(មានសំឡេង)

Share

ភ្នំពេញ​ ៖​ តំបន់​ទេស​រណ៍​សំខាន់ៗ​ចំនួន​ពីរ​នៅ​កម្ពុ​ជានា​ឱកាស​ពិធី​ចូល​ឆ្នាំ​ ចិន​-​វៀតណាម​ មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​ជាង​ឆ្នាំ​ ២០១៦​។​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​តំបន់​ទេ​ចរណ៍​ទាំង​ពីរ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ ក៏​ព្រោះតែ​ការ​ធ្វើ​កំណែទម្រង់​ សន្តិសុខ​ សុវត្ថិភាព​ អនាម័យ​ និង​តម្លៃ​ទំនិញ​ រួម​ទាំង​តំបន់​ទេ​ចរណ៍​ទាំងនោះ​ស្រស់​ស្អាត​ និង​មាន​សោភ័ណ​ភាព​។​  នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត សៀមរាប​ និង​ខេត្ត​ព្រះ​សីហ​នុ។​

 

អង្គរវត្ត ក្នុងខេត្តសៀមរាប។​ខណៈ​ពិធី​ចូល​ឆ្នាំ​ចិន​ វៀតណាម​ មាន​រយៈពេល​បី​ថ្ងៃ​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កាត់​សែស្រឡាយ​ ចិន​-​វៀតណាម​ បាន​នាំ​គ្នា​ដើរ​កម្សាន្ដ​ទៅ​តាម​បណ្ដា​ខេត្ដ​ផ្សេងៗ​ មាន​ចំនួន​យ៉ាងច្រើន​ស្ទើរ​ពេញ​ប្រទេស​កម្ពុជា​។​ ​ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្ដរជាតិ​ ជា​ច្រើន​ម៉ឺន​នាក់​បាន​ទៅ​ទស្សនា​តំបន់​អង្គរ​ដែល​ជា​ទឹកដី​ពោ​ពេញ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​បូរាណ​ជា​ច្រើន​ និង​ទេសភាព​ដ៏​ល្អ​ត្រកាល​ នៃ​ខេត្ដសៀមរាប​។​

​លោក​ ឃឹម​ ប៊ុ​ន​សុង​ អភិបាលខេត្ដ​សៀមរាប​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ តាម​ខ្សែ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​ ២០១៧​ នេះ​ថា​ ភ្ញៀវ​ទេ​ចរណ៍​ជិត​ ៩​ ម៉ឺន​នាក់​ បាន​មក​ទស្សនា​នៅ​ក្នុង​តំបន់​ទេ​ចរណ៍​ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប​ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ ចិន​ វៀត ណាម​សម្រាប់​ ឆ្នាំ​ ២០១៧​នេះ​។​ ចំនួន​ភ្ញៀវ​ទេ​ចរណ៍​នេះ​ មានការ​កើនឡើង​ជាង​ឆ្នាំ​ ២០១៦​ មាន​ភ្ញៀវ​ទេ​ចរណ៍​ប្រមាណ​ ៧​ ម៉ឺន​នាក់​ប៉ុណ្ណោះ​។​
​ លោក​ ឃឹម​ ប៊ុ​ន​សុង​ បន្ដ​ថា​ មូលហេតុ​ដែល​ទឹកដី​អង្គរ​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ដ​ច្រើន​ដូចនេះ​ ពីព្រោះ​តែ​សៀមរាប​ ជា​តំបន់​ដែល​សុវត្ថិភាព​ អនាម័យ​ស្អាត​ ហើយ​ជា​ពិសេស​ទោះ​រដូវ​ណា​ក៏​តម្លៃ​ទំនិញ​មិន​ឡើងថ្លៃ​។​ លោក​ ឃឹម​ ប៊ុ​ន​សុង​ ៖«​មិន​ថា​ចូល​ឆ្នាំ​ចិន​ក្ដី​ចូល​ឆ្នាំ​ខ្មែរ​ក្ដី​ ភ្ញៀវ​គឺ​តែងតែ​ទៅ​លេង​នៅ​សៀមរាប​ជា​ធម្មតា​ ព្រោះ​នៅ​ទី​នេះ​បញ្ហា​សុវត្ថិភាព​អី​គឺ​ធានា​ត្រឹមត្រូវ​»​។​

​ជាមួយ​គ្នា​នេះ​អភិបាលខេត្ដ​សៀមរាប​ក៏​សំណូម​ពលរដ្ឋ​ក្នុង​ខេត្ដ​នេះ​ ត្រូវ​បង្កើន​ការ​យកចិត្ដទុកដាក់​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​អនាម័យ​ផ្សេងៗ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។​ បើ​តាម​ទិន្នន័យ​ជា​ផ្លូវការ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​កំសាន្ដ​នៅ​ខេត្ដសៀមរាប​កាលពី​ឆ្នាំ​២០១៦​ មានការ​កើន ឡើង​ប្រមាណ​ជាង​ ១​ លាន​ ៣​សែន​នាក់​ ស្មើរ​ជាង​ ២០​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​ កន្លង​ទៅ​។​

អង្គរវត្តក្នុងខេត្តសៀមរាប។ដូច​គ្នា​ដែរ​ខេត្ដ​ព្រះ​សីហ​នុ​ប្រធាន​មន្ទីរ​ខេត្ដ​លោក​ តាំង​ សុចិត្ដ​គ្រឹ​ស្នា​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩​ នេះ​ថា​ នៅ​អំឡុង​ពិធី​ចូល​ឆ្នាំ​ ចិន​-​វៀតណាម​ ចំនួន​បី​ថ្ងៃ​ ភ្ញៀវ​ទេសចរណ៍​ ជាតិ​-​អន្ដរជាតិ​ មាន​ចំនួន​ជាង​ ៧​ម៉ឺន​នាក់​ ពោល​គឺ​ កើន​ជាង​ឆ្នាំ​មុន​បន្ដិចបន្ដួច​។​

​ប៉ុន្ដែ​លោក​សង្កត់ធ្ងន់​ថា​ តទៅ​ថ្ងៃ​ខាង​មុខ​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​កម្សាន្ដ​ខេត្ដ​ព្រះ​សីហ​នុ​ នឹង​កើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ពីព្រោះ​តែ​ខេត្ដ​នេះ​ ជា​តំបន់​ទេសចរណ៍​ ហើយ​ក៏​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សម្បូរ​បែប​សម្រាប់​ផ្ដល់​ជូន​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ ទៅ​កម្សាន្ត​សប្បាយ​។​ លោក​ តាំង​ សុចិត្ដ​គ្រឹ​ស្នា​ ៖«​ដូច​ខ្ញុំ​ជម្រាប​អ​ញ្ចឹ​ង​ថា​ គ្រប់​បី​ថ្ងៃ​ដែល​យើង​បូក​សរុប​ទៅ​ទើប​យើង​អាច​ប្រៀបធៀប​ឲ្យ​ច្បាស់​បាន​ តែ​គ្រាន់តែ​យើង​ដឹង​ថា​ កើន​ជាង​ឆ្នាំ​មុន​ខ្លះ​គ្រាន់តែ​វា​មិនកើត​ខ្លាំង​ពេក​ទេ​»​។​

ខេត្ដ​ព្រះ​សីហ​នុ​ជា​ខេត្ដ​មួយ​ដែល​មាន​ធម្មជាតិ​ស្រស់​ស្អាត​ មាន​ខ្សាច់​ស​ ឆ្នេរសមុទ្រ​រាក់​ ទឹកសមុទ្រ​ថ្លា​ មាន​ទឹកធ្លាក់​ មាន​ឧទ្យាន​ជាតិ​ ជា​ពិសេស​គឺ​មាន​ផ្កាថ្ម​ជា​ច្រើន​ចម្រុះ​គ្នា​ នៅ​ពាសពេញ​កោះ​ទាំង​ ៣២​ ដែល​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​ស្រស់​ស្អាត​គួរ​ជាទី​ពេញចិត្ដ​របស់​ទេស​ភ្លៀវ​ទេ​ចរណ៍​។

ឆ្នេរសមុទ្រកម្ពុជា។ជាមួយ​គ្នា​នេះ​លោក​ តាំង​ សុចិត្ដ​គ្រឹ​ស្នា​ មាន​ជំនឿ​ថា​ ភ្លៀវ​ទេ​ចរណ៍​នឹង​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដែល​ទៅ​កម្សាន្ដ​ខេត្ដ​ព្រះ​សីហ​នុ​ ព្រោះ​ខេត្ដ​នេះ​ច​ប្ចុប្បន្ន​កំពុង​តែ​រៀបចំ​ស្ថាបនា​កន្លែង​កម្សាន្ដ​នានា​ ឲ្យ​កាន់តែ​ស្អាត​ និង​មាន​សោភ័ណ​ភាព​។​

​ប្រធាន​មន្ទីរ​ខេត្ដ​ព្រះ​សីហ​នុ​ បាន​បញ្ជាក់​ថា​ អំឡុង​ពេល​ចូល​ឆ្នាំ​បី​ថ្ងៃ​ រាប់​ចាប់តាំងពី​ថ្ងៃ​ទី​២៧​ មក​រា​ មក​ ទំនិញ​និង​ម្ហូបអាហារ​មានការ​ឡើងថ្លៃ​បន្ដិចបន្ដួច​ បូក​រួម​ជាមួយ​ផ្ទះសំណាក់​ផង​ដែរ​។​ ក៏​ប៉ុន្ដែ​លោក​ថា​ មិន​ឡើង​ខ្លាំង​ពេក​ទេ​។​ ប៉ុន្ដែ​យ៉ាងណា​ប្រធាន​មន្ទី​ទេ​ចរណ៍​ខេត្ដ​ក៏​បាន​សំណូមពរ​ផង​ដែរ​ដល់​ពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​ការ​យក​ប្រយោជន៍​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​ទៅ​កម្សាន្ដ​។​

ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។ខេត្ដ​ព្រះ​សីហ​នុ​ គឺជា​ខេត្ដ​ដែល​មាន​សក្កា​នុ​ពល​ទាំង​វិស័យ​ទេសចរណ៍​ និង​វិស័យសេដ្ឋកិច្ច​ ព្រោះ​ខេត្ដ​នេះ​ មាន​ឆ្នេរសមុទ្រ​ប្រវែង​ជាង​ ១៧១​គីឡូម៉ែត្រ​ ពោរពេញ​ទៅ​ដោយ​ទេសភាព​ស្រស់បំព្រង​។​

​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​ ឲ្យ​ដឹង​ថា​ ឆ្នាំ​២០១៥-២០១៦​ ខេត្ដ​នេះ​ទទួល​បាន​ភ្ញៀវ​ទេ​ចរណ៍​ជាតិ​ជាង​ ១,២​ លាន​នាក់​ ភ្ញៀវ​អន្ដរជាតិ​ជិត​ ៤០​ម៉ឺន​នាក់​ ដែល​កំណើន​នេះ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្ដរជាតិ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ គឺ​មានការ​កើនឡើង​ជាង​ ២០​ភាគរយ​ក្នុង​មួយ​ឆ្នាំៗ​៕

Share

Image
Image
Image