en     km
en     km

ចិន​សង្ឃឹមថា​ទំនាក់ទំនង​វៀតណាម​និង​អា​មេ​រិ​ក​ ពិតជា​នាំ​មក​នូវ​សន្តិភាព​ក្នុង​តំបន់​

Share

ចិន​សម្ដែង​សេចក្តី​រីករាយ​ដោយ​មើលឃើញ​ប្រទេស​វៀតណាម​ មាន​ទំនាក់ទំនង​ធម្មតា​ឡើង​វិញ​ជាមួយ​សហរដ្ឋ​អា​មេ​រិក​ ហើយ​ក្រុង​ប៉េ​កាំ​ង​ស​ង្ឈឹ​ម​ថា​ប្រទេស​ពីរ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ក្នុង​តំបន់​ បើ​ទោះជា​ក្រុង​វ៉ា​ស៊ី​ន​តោន​លុប​ចោល​បំរាម​លក់​អាវុធ​ទៅ​ឲ្យ​វៀតណាម​ក៏​ដោយ​នោះ​។​

US-Vitnam-China-Good-Relationship-AP
រូបតំណាង / រូបភាព AP

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ ឡឺ​ កាង​ បាន​ប្រាប់​ក្រុង​អ្នក​សារព័ត៌មាន​ចិន​ថា​៖«​ចាប់ពី​ពេល​នេះ​តទៅ​ទីក្រុង​ប៉េ​កាំ​ង​រីករាយ​ដោយសារ​តែ​ឃើញ​ប្រទេស​វៀតណាម​ មាន​ទំនាក់ទំនង​បើក​ជំហ​ជាមួយ​និង​សហរដ្ឋអាមេរិក​ ហើយ​ស​ង្ឈឹ​ម​ថា​ទំនាក់​ទំន​ង​​នេះ​នឹង​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ ស្ថេ​រ​ភាព​និង​ការ​រីក​ចំរើន​នៅ​ក្នុង​តំបន់​»​។​

​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ប្រកាស​ធ្វើ​ទស្ស​នៈ​កិច្ច​​នៅ​ប្រទេស​វៀតណាម​នៅ​ខែ​នេះ​ ហើយ​ជាមួយ​គ្នា​នេះ​ក្រុង​វ៉ា​ស៊ី​ន​តោន​ប្រកាស​លុប​ចោលការ​ដាក់​ទណ្ឌកម្ម​ឬ​ការ​ហាម​លក់​អាវុធ​ទៅ​ឲ្យ​អតីត​សត្រូវ​សង្គ្រាមត្រជាក់​ជាមួយ​គ្នា​នេះ​។​

​ប្រទេស​ចិន​និង​វៀតណាម​បច្ចុប្បន្ន​កំពុង​មាន​ជំ​លោះ​ជាមួយ​គ្នា​នៅ​លើ​ការ​ដណ្ដើម​កាន់កាប់​កោះ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខា​ង​ត្បូង​ ហើយ​ជា​រឿយៗ​ប្រទេស​វៀតណាម​តែងតែ​អំពាវនាវ​ឲ្យ​ចិន​គោរព​អធិបតេយ្យភាព​របស់​ខ្លួន​ហើយ​បញ្ឈប់​ការ​វាតទី​៕

​ប្រភព​:CNA

Share

Image
Image
Image