en     km
en     km

ចិន​ព្រមាន​ថា​ជំនួប​អូ​បា​ម៉ា​ និង​សម្ដេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ គឺជា​សញ្ញា​គ្រោះថ្នាក់​នៃ​ចំណងទាក់ទង​ទ្វេភាគី​

Share

​ប្រទេស​ចិន​បាន​ព្រមាន​អំពី​មហន្តរាយ​នៃ​ចំណង​ការទូត​ជាមួយ​ សហរដ្ឋអាមេរិក​ ខណៈ​ប្រធានាធិបតី​ បា​រ៉ា​ក់​អូ​បា​ម៉ា​ និង​ព្រះសង្ឃ​ទី​បេ​ដា​ឡៃ​ឡា​ម៉ា​ ត្រូវ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃនេះ​ នៅ​ឯ​សេត​វិមាន​លើ​ទឹកដី​អា​មេ​រិ​ក​។​នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ ក្រសួងការបរទេស​ចិន​។​ ​ចិន​ចាត់​ទុក​ ព្រះសង្ឃ​ដា​ឡៃ​ឡា​ម៉ា​ដែល​កំពុង​រស់នៅ​និរទេស​ព្រះ​កាយ​អង្គ​នេះ​ គឺជា​ជន​ផ្ដាច់ខ្លួន​ដ៏​គ្រោះថ្នាក់​  ហើយ​បាន​ហៅ​ ជំនួប​វាង​លោក​អូ​បា​ម៉ា​និង​ សម្ដេច​សង្ឃ​ទី​បេ​ថា​ជា​ការ​លើកទឹកចិត្ត​ដល់​កម្លាំង​បំបែក​ខ្លួន​។​

Obama-dalailama
​(ពីឆ្វេង)​ព្រះសង្ឃ​ទី​បេ​ដា​ឡៃ​ឡា​ម៉ា និង​ ប្រធានាធិបតី​ បា​រ៉ា​ក់​អូ​បា​ម៉ា ។​ រូបភាព៖ The wall street journal​

ជាង​នេះ​ទៅ​ទៀត​លោក​ លូ​ កាំ​ង​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ ក៏​បាន​បញ្ជាក់​យ៉ាង​ខ្លី​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ថា​ ជំនួប​នេះ​គឺជា​បញ្ជូន​សារ​ទៅ​ក្រុម​ទាមទារ​ឯករាជ្យ​ និង​កម្លាំង​ផ្ដាច់ខ្លួន​ ហើយ​ធ្វើ​ប៉ះពាល់​ សហប្រតិបត្តិការ​រវាង​ចិន​ និង​អា​មេ​រិ​ក​ ។ ​អ្នកនាំពាក្យ​រូប​នេះ​ថា​ ចិន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ប្រឆាំង​ដាច់ខាត់​ និង​ធ្វើ​ឱ​បរាជ័យ​ចំពោះ​បរទេស​ណា​ ដែល​ប៉ុនប៉ង​ដើម្បី​ទាញ​យក​ផល​ចំណេញ​ពី​បញ្ហា​ទី​បេ​ ។

​លោក​ Lu​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បន្ថែម​ថា​ ចិន​ទទូច​ឱ្យ​សហរដ្ឋអាមេរិក​ត្រូវ​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ ដោយ​ត្រូវ​ទទួលស្គាល់​ថា​ តំបន់​ទី​បេ​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ ហើយ​ត្រូវ​បញ្ឈប់​គំនិត​គាំទ្រ​ទី​បេ​ ដើម្បី​ឱ្យ​ទី​បេ​បាន​ទទួល​ឯករាជ្យ​ពី​ចិន​នោះ​ ។​

​កាលពី​ឆ្នាំ​២០១៤​ លោក​អូ​បា​ម៉ា​ ធ្លាប់​បាន​ជួប​ជាមួយ​សម្ដេច​សង្ឃ​ Dalai​ Lama​ ម្តង​ដែរ​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ស្តេច​សង្ឃ​រូប​នេះ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ។​ ជំនួប​នៅ​ពេល​នោះ​ ចិន​បាន​សម្ដែង​ការ​ខកចិត្ត​និង​សហរដ្ឋអាមេរិក​យ៉ាង​ខ្លាំង​ ដែល​បាន​គាំទ្រ​ដា​ឡៃ​ឡា​ម៉ា​ ហើយ​បែរជា​ឱ្យ​ចិន​គោរព​សិទ្ធិ​មនុស្ស​ជនជាតិ​ទី​បេ​ ។​

ប្រទេស​ចិន​បាន​ដាក់​ បញ្ចូល​តំបន់​ទី​បេ​ ជា​ទឹកដី​របស់​ខ្លួន​កាលពី​ឆ្នាំ​ 1951​ ដោយ​ចាត់ទុកជា​តំបន់​រំដោះ​ប្រកបដោយ​សន្តិភាព​ ។​ ជាង​នេះ​ទៅ​ទៀត​ចិន​ថា​ នឹង​នាំ​អភិវឌ្ឍ​តំបន់​ទី​បេ​ឱ្យ​រួច​ផុត​ពី​តំបន់​ដែល​មិន​មានការ​អភិវឌ្ឍន៍​ ។​

សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ បាន​រត់គេច​ខ្លួន​ចេញពី​តំបន់​ទី​បេ​ទៅ​គង់​ប្រថាប់​នៅ​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ឆ្នាំ​ 1959​ បន្ទាប់​ ពី​ការ​បះបោរ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​ចិន​ត្រូវ​បាន​បង្ក្រាប​ ។​ សម្តេច​សង្ឃ​មាន​សង្ឃដីកា​ថា​ ព្រះ​អង្គ​ចង់ឱ្យ​ទី​បេ​ជា​តំបន់​ស្វ័យភាព​តែ​មិនមែន​ជា​រដ្ឋ​ឯករាជ្យ​ ។​​ប្រទេស​ចិន​បាន​និយាយ​ថា​ ទឹកដី​ទី​បេ​មាន​ស្វ័យភាព​រួច​ទៅ​ហើយ​ ខណៈ​ក្រុម​និរទេស​ខ្លួន​នៅ​តែ​ស្វែងរក​ការ​បំបែក​ចេញពី​ប្រទេស​នេះ​ ។

​យ៉ាងនេះ​ក្ដី​ជនជាតិ​ទី​បេ​បាន​ចោទប្រកាន់​ចិន​ថា​ បាន​លុប​បំបាត់​ប្រពៃណី​ជំនឿ​សាសនា​របស់​ពួក​គេ​ ហើយ​បាន​ បញ្ចូល​ជនជាតិ​ហាន​ មក​រស់នៅ​តំបន់​នេះ​ ។​

សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ចន្ទ​ថា​ លោក​អូ​បា​ម៉ា​គឺជា​មិត្ត​យូរអង្វែង​របស់​ព្រះ​អង្គ​ ដែល​ព្រះ​អង្គ​មើ់លឃើញ​សកម្មភាព​ការងារ​របស់​មេដឹកនាំ​អា​មេ​រិ​ក​រូប​នេះ​ក្នុង​ការ​ស្តារ​ចំណងទាក់ទង​ ឱ្យ​ប្រក្រតី​ជាមួយ​ប្រទេស​គុយ​បា​ និង​ប្រទេស​អ៊ី​រ៉​ង់​ឡើង​វិញ​។​

ព្រះ​អង្គ​មាន​សង្ឃ​ដិ​កា​ទៀត​ថា​ លោក​អូ​បា​ម៉ា​ ដែល​បាន​ធ្វើ​ទស្សនកិច្ច​ជា​ទៅ​កាន់​ប្រទេស​អតីត​គូសត្រូវ​របស់​អា​មេ​រិ​ក​ គឺ​វៀតណាម​ ហើយ​បាន​ទៅ​កាន់​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ ទី​ដែល​អា​មេ​រិ​កបាន​ទម្លាក់​គ្រាប់បែក​ប៉ា​រ៉ា​ម៉ា​ណូ​នៅ​ទីនោះ​ គឺ​សញ្ញា​ល្អ​មួយ​ ។​​តែ​យ៉ាងណា​លោក​ លូ​ ថា​ សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ មិនមែន​ជា​ឥស្សរជន​ សាសនា​ ដែល​ស្មោះ​ត្រង់នោះ​ទេ​ ហើយ​លោក​ថា​ ជន​និរទេស​ខ្លួន​ដោយសារ​នយោបាយ​អង្គ​នេះ​ បាន​យក​សាសនា​ធ្វើ​ជា​ឈ្នាន់​ ដើម្បី​ប្រឆាំង​ចិន​តែ​ប៉ុណ្ណោះ​៕​ ប្រភព​:Reuters-

Share

Image
Image
Image