en     km
en     km

ចិន​ផលិត​ស្រូវ​ជាប់​លេខ​១​ ហើយ​ឥណ្ឌា​នាំ​អង្ករ​ចេញ​លេខ​១​ក្នុង​ពិភពលោក​

Share

​មហា​យក្ស​អាស៊ី​ ចិន​ និង​ឥណ្ឌា​ជា​ប្រទេស​នាំមុខ​គេ​នៃ​ការ​ផលិត​និង​នាំ​ចេញ​អង្ក​ ច្រើន​ជាងគេ​ក្នុង​ពិភពលោក​ ។​​ចិន​ជា​ប្រទេស​ជាប់​ចំណាត់​ទី​១​នៃ​បញ្ជី​ឈ្មោះ​ប្រទេស​ទាំង​១០​ ក្នុង​ពិភពលោក​ដែល​ផលិត​ស្រូវ​ច្រើន​ជាងគេ​ ។​ ប្រទេស​នេះ​ផលិត​ស្រូវ​បាន​ ១៤៤,៥៦០​លាន​តោន​ ។​ ចំណែក​ប្រទេស​ឥណ្ឌា​ឈរ​នៅ​លេខ​រៀង​ទី​២​ផលិត​បាន​១០៤,៨០០​លាន​តោន​ ។​

rice
​រូបភាពពី៖ tempo.co

នេះ​បើ​យោង​តាម​គេហទំព័រ​ Maps​ of​ the​ World​ ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​៨​ខែមិថុនា​ឆ្នាំ​២០១៦​ ។​ ទោះបី​ចិន​ជា​ប្រទេស​មួយ​ដែល​ផលិត​ស្រូវ​ច្រើន​ជាងគេ​ តែ​ការ​នាំ​អង្ករ​ចេញ​ក្នុង​ពិភពលោក​ធំ​ជាងគេ​គឺ​ឥណ្ឌា​ ។​ នេះ​បើ​យោង​តាម​គេហទំព័រ​ world’stop​ exports​ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​២២​មិថុនា​ឆ្នាំ​២០១៦​ ។​

​គេហទំព័រ​នេះ​បង្ហាញ​ថា​ប្រទេស​ឥណ្ឌា​ អាច​ទាញ​យក​ប្រាក់​ចំណូល​សរុប​ ៦,៤​ពាន់​លាន​ដុល្លា​ ដែល​ស្មើរ​៣១,៨%​ នៃ​ទឹកប្រាក់​ សរុប​២០​ពាន់​លាន​ដុល្លា​ក្នុង​ឆ្នាំ​២០១៥​ នៃ​ការ​នាំ​អង្ករ​ ចេញ​ក្នុង​ពិភពលោក​ ខណៈ​ប្រទេស​ចិន​ទទួល​បាន​ ២៦៧,៤​ លាន​ដុល្លា​ដែល​ស្មើរ​ ១,៣%​ ប៉ុណ្ណោះ​ ។​ ប៉ុន្តែ​ប្រទេស​ថៃ​ ជាប់​ចំណាត់ថ្នាក់​លេខ​២​ នាំ​ចេញ​អង្ករ​នូវ​ទឹកប្រាក់​ ៤,៥​ពាន់​លាន​ដុល្ល​ស្មើរ​២២,៧%​ ។​

​ប្រទេស​ទាំង​១០​ដែល​ផលិត​ស្រូវ​បាន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក​៖
១​    ​ប្រទេស​ចិន​    ​    ​    ​    ​១៤៤,៥៦០​លាន​តោន​
២​    ​ប្រទេស​ឥណ្ឌា​    ​    ​    ​១០៤,៨០០​លាន​តោន​
៣​    ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​    ​    ​    ​៣៥,៥៦០​លាន​តោន​
៤​    ​ប្រទេស​បង់​ក្លា​ដែ​ស​    ​    ​    ​៣៤,៥០០​លាន​តោន​
៥​    ​ប្រទេស​វៀតណាម​    ​    ​    ​២៨,២៣៤​លាន​តោន​
៦​    ​ប្រទេស​ថៃ​    ​    ​    ​    ​១៨,៧៥០​លាន​តោន​
៧​    ​ប្រទេស​ភូមា​    ​    ​    ​    ​១២,៦០០​នាល​តោន​
៨​    ​ប្រទេស​ភី​លី​ន​    ​    ​    ​១១,៩១៥​លាន​តោន​
៩​    ​ប្រទេស​ប្រេ​ស៊ី​ល​    ​    ​    ​៨,៤៦៥​លាន​តោន​
១០​    ​ប្រទេស​ជប៉ុន​    ​    ​    ​    ​៧,៨៤២

​អង្ករ​ដែល​ផលិត​បាន​គិត​ជា​តម្លៃ​សរុប​២០​ពាន់​លាន​ដុល្លា​ក្នុង​ឆ្នាំ​២០១៥​ ដែល​វា​បាន​ធ្លាក់​ចុះ​ចំនួន​១៦,៦%​ សម្រាប់​ការ​នាំ​ចេញ​បើ​ធៀប​ក្នុង​ឆ្នាំ​២០១១​ ខណៈ​ផលិត​បាន​ទឹកប្រាក់​២៤​ពាន់​លាន​ដុល្លា​ ។​

​ប្រាក់​ចំនូល​ក្នុង​តំបន់​បាន​ធ្លាក់​ចុះ​២២,៩%​ក្នុង​ឆ្នាំ​២០១៤-២០១៥​ ។​ ប្រទេស​កណ្តាល​ទ្វីបអាស៊ី​ទទួល​បាន​ប្រាក់​ចំនូល​ច្រើន​ពី​ការ​នាំ​ចេញ​ច្រើន​ក្នុង​ឆ្នាំ​២០១៥​ ចន្លោះ​១៤,៥​ពាន់​លាន​ដុល្លា​ឬ​ស្មើរ​ ៧២,៣%​នៃ​ការ​នាំ​ចេញ​ស្រូវ​ទាំងអស់​ ។​

​ប្រទេស​ទាំង​១១​ដែល​នាំ​អង្ករ​ចេញ​ ច្រើន​ជាងគេ​ក្នុង​ពិភពលោក​៖

​    ​១​    ​ប្រទេស​ឥណ្ឌា​    ​    ​៦,៤​ពាន់​លាន​ដុល្លា​    ​    ​៣១,៨%
​    ​២​    ​ប្រទេស​ថៃ​    ​    ​    ​៤,៥​ពាន់​លាន​ដុល្លា​    ​    ​២២,៧%
​    ​៣​    ​ប្រទេស​អា​មេ​រិច​    ​    ​២,១​ពាន់​លាន​ដុល្លា​    ​    ​១០,៣%
​    ​៤​    ​ប្រ​ឬេ​ស​វៀតណាម​    ​    ​១,៤​ពាន់​លាន​ដុល្លា​    ​    ​៧%
​    ​៥​    ​ប្រទេស​ប៉ា​គី​ស្ថាន​    ​    ​១,​ពាន់​លាន​ដុល្លា​    ​    ​៥,២%
​    ​៦​    ​ប្រទេស​អ៊ី​តា​លី​    ​    ​៥៩១,៨​លាន​ដុល្លា​    ​    ​៣%
​    ​៧​    ​ប្រទេស​អ៊ុយ​រ៉ា​កាយ​    ​    ​៣៧៧,៤​ លាន​ដុល្លា​    ​    ​១,៩%
​    ​៨​    ​ប្រទេស​ប្រេ​ស៊ី​ល​    ​    ​៣៥០,២​លាន​ដុល្លា​    ​    ​១,៧%
​    ​៩​    ​ប្រទេស​កម្ពុជា​    ​    ​៣១៧,៨​លាន​ដុល្លា​    ​    ​១,៦%
​    ​១០​     ​ប្រទេស​អូស្ត្រាលី​    ​    ​២៩៩​លាន​ដុល្លា​    ​    ​១,៥%
​    ​១១​    ​ប្រទេស​ចិន​    ​    ​    ​២៦៧,៤​លាន​ដុល្លា​    ​    ​១,៣%

​តាម​គេហទំព័រ​ទាំង​២​នេះ​គឺ​ទ្វីបអាស៊ី​ផលិត​ស្រូវ​បាន​ច្រើន​ជាងគេ​ ។​ តាម​តារាង​នេះ​ កម្ពុជា​ បាន​ចំណាត់ថ្នាក់​លេខ​ ៩​ បាន​នាំ​អង្ករ​ចេញ​នូវ​ទឹកប្រាក់​ ៣១៧,៨​លាន​ដុល្លា​ស្មើ​និង​១,៦%​ ៕

Share

Image
Image
Image