en     km
en     km

ចិន​បារម្ភ​អំពី​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​សាកល​ ខណៈ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​

Share

​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​នៃ​ពិភពលោក​គឺ​ប្រទេស​ចិន​ ព្រួយបារម្ភ​អំពី​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​ពិភពលោក​ដោយសារ​អង់គ្លេស​ចាក់​ចេញពី​សហភាព​ អឺរ៉ុប​ ។​​លោក​រដ្ឋមន្ត្រី​ ហិរញ្ញវត្ថុ​ ប្រទេស​ចិន​ Lou​ Jiwei​ និយាយ​ថា​ទោះបី​ផល​ពិបាក​ មិន​អាច​ទាយ​ទុក​មុន​ក្ដី​ តែ​ជា​ការ​វា​នឹង​កើត​មាន​ឡើង​នៅ​ពេល​ខាង​មុខ​ ។​

ch-en
រូបភាពពី៖ BBC

​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ការ​ចេញពី​សហភាព​អឺរ៉ុប​ គឺជា​ស្រមោល​នៃ​ហានិភ័យ​សេដ្ឋកិច្ច​ពិភពលោក​ រួច​ទៅ​ហើយ​ ដែល​រវាង​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ​នេះ​ អាច​មាន​អ្វី​កើតឡើង​ ។

​ជាមួយ​គ្នា​នេះ​ ពួក​មន្ត្រី​ហិរញ្ញវត្ថុ​ ប្រទេស​កូរ៉េ​ខាងត្បូង​ ក៏​បង្ហាញ​ការ​ព្រួយបារម្ភ​ផង​ដែរ​ ខណៈ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៣​ លើ​ពិភពលោក​ គឺ​ប្រទេស​ជប៉ុន​ បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ ។​

​ភ្លាមៗ​បន្ទាប់​ពី​ អង់គ្លេស​ បោះ​ឆ្នោត​ចាក​ចេញពី​ សហភាព​អឺរ៉ុប​ ឃើញ​ថា​ ហាងឆេង​ ឬ​តម្លៃ​ភាគហ៊ុន​ ទីផ្សារ​អាស៊ី​មានការ​ស្រុត​ចុះ​បន្តិច​ ហើយ​នៅ​អឺរ៉ុប​ និង​អា​មេ​រិ​ក​ ក៍​ដូច​គ្នា​នេះ​ដែរ​ ៕​ប្រភព​៖​ BBC​

Share

Image
Image
Image