en     km
en     km

ចិន​ធ្វើ​សមយុទ្ធ​យោធា​បាញ់​មី​ស៊ី​ល​ពិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​មុន​សេចក្តីសម្រេចម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​មក​ដល់​

Share

​ក្រុង​ប៉េ​កាំ​ង​៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា​ ប្រទេស​ចិន​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ខណៈ​សេចក្តីសម្រេច​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ស្តី​ពី​ជម្លោះ​ដែនទឹក​ជាមួយ​ប្រ ទេស​ហ្វី​លី​ពី​ន​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​។​

china-pilipin-thum
ចិនកំពុងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង។

​កាសែត​ PLA​ Daily​ បាន​ស្រង់​សម្តី​មន្ត្រី​យោធា​នៅ​លើ​ទំព័រ​កាសែត​ និង​នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​តម​ក​ចុះ​ផ្សាយ​ថា​ កងទ័ព ជើងទឹក​ចិន​បាន​អនុវត្ត​ធ្វើ​សម​ប្រយុទ្ធ​ និង​បាន​បាញ់​មី​ស៊ី​ល​ពិត​ នៅ​ចន្លោះ​ទីប្រជុំ​កោះ​ Paracels​ និង​កោះ​ហៃ​ណា​នភា​គ​ខាង ត្បូង​ប្រទេស​ចិន​ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​។​

​ទូរទស្សន៍​រដ្ឋ​ CCTV​ បាន​ផ្សាយ​សកម្មភាព​នៃ​យន្តហោះ​ចម្បាំង​ នាវា​បាញ់​មី​ស៊ី​ល​ ឧទ្ធម្ភាគចក្រ​ឆ្លូ​ប​យកការណ៍​ និង​នាវាមុជ ទឹក​ជាដើម​ក្នុង​សមយុទ្ធ​នេះ​។​

​សែត​ PLA​ Daily​ បាន​ចុះ​ផ្សាយ​បន្ត​ពី​គេហទំព័រ​របស់​ក្រសួងការពារជាតិ​ដែល​បាន​សរសេរ​ថា​ ការ​ធ្វើ​សមយុទ្ធ​នេះ​ផ្តោត​សំខាន់​លើ​ប្រតិបត្តិការ​ការ​ត្រួតពិនិត្យ​ដែនអាកាស​ និង​ការ​ប្រយុទ្ធ​លើ​ផ្ទៃសមុទ្រ​ ព្រមទាំង​ផ្តោត​ទៅ​លើ​ការ​ប្រឆាំង​នាវាមុជទឹក​ផង​ដែរ​ ។​

​នេះ​ជា​សមយុទ្ធ​យោធា​មួយ​ ស្វាគមន៍​មុន​ការ​មក​ដល់​សេចក្តីសម្រេច​នៃ​អាជ្ញាកណ្តាល​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​អង្គា​រ៍​ទី​ ១២​ ក​ក្ត​ដា​នេះ​ ដោយ​និង​សម្រេច​លទ្ធផល​ចុង​ក្រោយ​នៃ​ជម្លោះ​ដណ្តើម​ដែនទឹក​រវាង​ប្រទេស​ហ្វី​លី​ពី​ន​ និង​ប្រទេស​ចិន​។​

​ទោះជា​យ៉ាងណា​កាសែត​ PLA​ Daily​ បាន​បញ្ជាក់​ថា​ ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ចិន​នៅ​ពេល​នេះ​គឺជា​ជា​សកម្មភាព​ជា​ទម្លាប់​ទៅ​ហើយ​ ដែល​ចិន​តែងតែ​ធ្វើ​បែប​នេះ​ ដោយ​មិន​ពាក់ព័ន្ធ​អ្វី​ទៅ​និង​ការ​ចេញ​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​នោះ​ទេ​។​

​ចិន​អះអាង​ថា​ ខ្លួន​មាន​ដែន​អធិបតេយ្យភាព​លើ​ដែនទឹក​យុទ្ធសាស្ត្រ​សំខាន់ៗ​ស្ទើរតែ​ទាំងអស់​ បើ​ទោះបី​ចិន​កំពុង​រង​បណ្តឹង​ជាមួយ​និង​ប្រទេស​ជិតខាង​របស់​ខ្លួន​នៅ​អាគ្នេយ៍​ក៏​ដោយ​ ពិសេស​គឺ​ហ្វី​លី​ពី​ន​ និង​វៀតណាម​។​

​ទីក្រុង​ម៉ានីល​ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​របស់​ខ្លួន​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​កាលពី​ឆ្នាំ​ ២០១៣​ ដែល​ហ្វី​លី​ពិន​បាន​ជំទាស់​ទៅ​នឹង​ការ​អះអាង​របស់​ចិន​ ដែល​ចង​ច្ប​ម​យក​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ​ និង​បាន​ចោទ​ចិន​ថា​ បាន​រំលោភ​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​ (UNCLOS)​ ដែល​ប្រទេស​ទាំង​ពីរ​គឺជា​ហត្ថលេខី​និង​គ្នា​។​

​ក្រុង​ប៉េ​កាំ​ង​បាន​ធ្វើ​ពហិការ​មិន​ចូល​ដំណើរការ​នីតិវិធី​នេះ​ទេ​ ដោយ​និយាយ​ថា​ តុលាការអន្តរជាតិ​មួយ​នេះ​ មិន​មាន​ដែន​យុត្តា ធិការ​លើ​បញ្ហា​នេះ​ទេ​ ហើយ​ខ្លួន​ក៏​មិន​ទទួលស្គាល់​សេចក្តីសម្រេច​នេះ​ផង​ដែរ​។​

​តែ​យ៉ាងណា​ប្រទេស​ហ្វី​លី​ពី​ន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ខ្លួន​មាន​បំណង​ដើម្បី​ចែករំលែក​ធនធានធម្មជាតិ​ជាមួយ​រដ្ឋាភិ បាល​ក្រុង​ប៉េ​កាំ​ង​នៅ​ក្នុង​ដែនសមុទ្រ​ជម្លោះ​នោះ​ ប្រសិនបើ​ខ្លួន​មាន​ប្រៀប​ឈ្នះ​ចិន​លើ​ផ្លូវច្បាប់​នៅ​ស​ប្តា​ហ៍​ក្រោយ​មែន​នោះ​។​

​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ Perfecto​ Yasay​ បាន​ប្រាប់​ AFP​ ថា​ រដ្ឋបាល​លោក​ប្រធានាធិបតី​លោក​ Rodrigo​ Duterte​ នឹង​ធ្វើ ការពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ចិន​ បន្ទាប់​ពី​សាល​ក្រមម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​និង​ប្រកាស​ នៅ​ថ្ងៃ​អង្គា​រ៍​ទី​១២​ក​ក្ត​ដា​ ខាង​មុខ​នេះ​។​

​រដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​ បន្ត​ថា​ ការ​ចរចា​នេះ​អាច​គ្របដណ្តប់​ផលប្រយោជន៍​រួម​គ្នា​លើ​ឧស្ម័ន​ធម្មជាតិ​ និង​កន្លែង​នេសាទ​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វី​លី​ពី​ន​។​

ប្រភព AFP​

Share

Image
Image
Image