en     km
en     km

ចិនសំឡឹងមើលភូមាម្ដងទៀត ក្រោយពីភូមាធ្លាក់ក្នុងវិបត្តិហិង្សាជាតិសាសន៍

Share

ការដកខ្លួនថយមួយរយៈមកនេះ មិនប្រាកដថាមហាយក្សចិនអស់ឥទ្ធិពលលើពួកយោធាភូមានោះទេ។ តាមរយៈទស្សនកិច្ចរបស់ឧត្តមសេនីយមីអ៊ូងឡាំងអគ្គមេបញ្ជាការកងទ័ពភូមា ទៅកាន់ទីក្រុងប៉េកាំងកាលពីថ្មីៗនេះ នាំឱ្យមានការលើកឡើង ជាថ្មីម្ដងទៀត ចំពោះឥទ្ធិពលរបស់ ចិន លើប្រទេសដែលងើបចេញពីរបបយោធាមួយនេះ។

ទស្សនកិច្ចរបស់ឧត្តមសេនីយមីអ៊ូងឡាំង នៅក្រុងប៉េកាំងដែលធ្វើឡើងជាលើកដំបូងបន្ទាប់ពីភូមាធ្លាក់ទៅក្រោមក្រុមប្រជាធិបតេយ្យលំអៀងបច្ចឹមប្រទេសនេះ ត្រូវបានគេមើលឃើញថា ចិនបន្តពង្រីកឥទ្ធិពលរបស់ខ្លួនវិញ។

ក្នុងជំនួប រវាងឧត្តមសេនីយ៍ភូមានិងឧត្តមសេនីយ៍ចិនឃើញថាភាគីចិនបានប្រាប់ថា ក្រុងប៉េកាំងចង់ជួយពួកយោធាដើម្បីការពារសន្តិភាពនិងស្ថិតភាពតំប​ន់ជាពិសេសចិនជួយធ្វើឱ្យមានស្ថិរភាពតាមព្រំដែននិងករណីហិង្សានៅរដ្ឋរ៉ាកឃើញ រវាងកងទ័ពនិងពួកសហគមន៍មូស្លិមរ៉ូហិងយ៉ា។

Li Zuochengជាគណៈមេបញ្ជាការមជ្ឈឹមបក្សកងទ័ពចិន បានប្រាប់ឧត្តមសេនីយ៍ភូមាថាជំនួយអភិវឌ្ឍរបស់ចិនកន្លងមកគឺជាឱកាសជួយឱ្យមានស្ថិរភាពហើយ ក្នុងន៍យនេះ ចិនមិនមានការផ្លាសើប្ដូរជំហរទេ។

លោកឧត្តមសេនីយ៍ចិនរូបនេះ បញ្ជាក់ទៀតថា ដើម្បីស្ថិរភាពតំបន់ផងនិង ប្រទេសជិតខាងផង ក្រុងប៉េកាំងសន្យាបន្តជួយហ្វឹកហ្វឺនថែមទៀតដល់កងទ័ពភូមា ដែលនាំឱ្យចិនប្រាថ្នាឱ្យចំណងទាក់ទងផ្នែកយោធា រវាងប្រទេសទាំង២កាន់តែស្និទ្ធថែមទៀត។

ឥទ្ធិពលប្រទេសចិនលើប្រទេសភូមា​ដ៏ខ្លាំងក្លាគឺនៅពេលអតីតរបបយោធា រងការដាក់ទណ្ឌកម្ម ជាខ្លាំងពីលោកខាងលិច គឺមានជាងកន្លះសតវត្សចាប់តាំងពីយោធាឡើងកាន់អណណាចនៅឆ្នាំ២៩៦២។

ក្រុងប៉េកាំងបានថយឥទ្ធិពល បន្ទាប់ពីក្រុមប្រជាធិបតេយ្យដឹកនាំដោយ លោកស្រីអ៊ុង សានស៊ូជីឈ្នះឆ្នោតនៅចុងឆ្នាំ២០១៦។ តែជ័យជម្នះរបស់ក្រុមប្រជាធិបតេយ្សស្ដាំនិយមនេះ មានអណាចត្រឹមតែ ការងារស៊ីវិលតែប៉ុណ្ណោះ។

ការទាញទម្លាក់ សហគមន៍រ៉ូហីងយ៉ាក្នុងរលកហិង្សាសម័យទំនើបនេះ បាននាំឱ្យក្រុមប្រជាធិបតេយ្យថយឥទ្ធិពលក្នុងការដឹកនាំប្រទេសហើយ ធ្វើឱ្យក្រុងប៉េកាំងសំឡឹងមើលឥទ្ធិពលរបស់ខ្លួនឡើងវិញ។

អ្វីដែលក្រុងប៉េកាំងមានចេតនាជាថ្មីនេះ គឺនៅពេលពួកយោធាភូមារងការរិះគន់យ៉ាងខ្លាំងពីលោកខាងលិចដែលទាមទារឱ្យពួកយោធាទទួលខុសត្រូវ នៅតំបន់រ៉ាក់ខាញភាគខាងជើងប្រទេសភូមា ដែល ហិង្សាជាតិសាសន៍នេះនាំឱ្យសហគមន៍រ៉ូហីងយ៉ា ជាង៦រយពាន់នាក់ ក្រោយជាជនភៀសខ្លួន។

ដោយសារករណីនេះចិនសន្យាជួយធ្វើឱ្យមានសន្តិភាពនៅតំបន់ ហែកហួរជាតិសាសន៍នេះ តាមរយៈការធ្វើឱ្យកាន់តែស្និទ្ធរវាងកងទ័ពនៃប្រទេសទាំង២។ តែយ៉ាងនេះក្ដីឧត្តមសេនីយ៍ភូមា មិនបានបង្ហាញអារម្មណ៍ឱ្យចិនមានទំនុកចិត្តច្រើនពេកទេ គឺលោកគ្រាន់តែសម្ដែងការអរគុណ ច្រើនចំពោះក្រុងប៉េកាំងដែលចង់ជួយភូមាទប់ស្កាត់រលកហិង្សាជាតិសាសន៍ជាប្រវត្តិសាសន៍នេះ៕

 

 

 

 

Share

Image
Image
Image