en     km
en     km

ចិនប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍន៍កម្ពុជាឱ្យរីកចម្រើន

Share

ភ្នំពេញ ៖ ចិនដែលជាប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមហាអំណាចមួយចំនួនទៀតប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានភាពរីកចំរើនតាមរយៈការផ្តល់គម្រោងមួយចំនួនមកប្រទេសកម្ពុជា។ នេះ​បើតាមទីប្រឹក្សាឯកអគ្គរដ្ឋទូតចិនប្រចំាកម្ពុជាបានប្រាប់វិទ្យុស្ត្រី FM102 

ចិនគឺជាប្រទេសធំមួយដែលបានផ្តល់ជំនួយច្រើនជាងគេមកដល់ប្រទេសកម្ពុជា។ តាមរយៈការផ្តល់ជំនួយនេះ​ប្រ​​ទេ​សចិន​បានផ្តល់ជំនួយ​តាមរ​យៈ​គម្រោង​មួយ​ចំនួន​ដែល​មានស្រា​ប់ និងគ​ម្រោង​មួយចំ​នួន​ទៀត​កំពុង​ពិភា​​ក្សា​ជា​មួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា។

លោក លី អាន (Li An) ទីប្រឹក្សាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចំាកម្ពុជា និងជាទីប្រឹក្សាផ្នែកពា​ណិ​ជ្ជកម្ម និងសេដ្ឋកិច្ច បានឱ្យដឹង​តាមរយៈអ្នកប្រែ​នៅថ្ងៃនេះថា ​ដើម្បីចូលរួមអភិវឌ្ឍ​ន៍ប្រទេសកម្ពុជាឱ្យមានភាពរីកចំរើន និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជានោះ។

ប្រទេសចិន​បានយកចិត្ត​ទុកដាក់ក្នុងការ វិនិយោគជា​ច្រើនទៅ​លើវិស័យ​សំខាន់ៗមួយ​ចំនួននៅ​ក្នុងប្រទេ​ស​កម្ពុ​ជា​ដូច​ជាវិស័យ វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យអប់រំជាដើម។ លោក លី អាន បន្តថាបច្ចុប្បន្នក្រុមអ្នក​ជំនាញការរបស់ប្រទេសចិនកំពុងវាយតម្លៃគម្រោងកែលម្អសាលានៅតាមជនបទកម្ពុជាដើម្បីធ្វើយ៉ាង​ណា​ឱ្យ​ការ​ទទួល​បាន​ការ​អប់រំ​សាលា​នៅតាម​តំបន់​ជនបទ​កាន់តែមានភាពល្អប្រសើរ។ «ខាងចិនបានផ្តល់ការគំាទ្រយ៉ាងធំចំពោះការអភិវឌ្ឍន៍ប្រទេសកម្ពុជា គម្រោងទំាងអស់សុទ្ធតែប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជាត្រូវការ ហើយខាងចិនផ្តល់ការគំាទ្រធំធេងដល់ប្រទេសកម្ពុជា»

នៅក្នុងឆ្នំា២០១៧ នេះ គឺជាខួប ៥០ឆ្នំានៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសចិន។ ទីប្រឹក្សាឯកអគ្គ​រដ្ឋទូតចិនរូបនេះសង្ឃឹមថាទំនាក់ទំនងកម្ពុជាចិន នឹងកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសការពង្រឹងកិច្ច​ស​ហប្រតិបត្តិការរវាងប្រទេសទំាងពីរនឹងកាន់តែស៊ីជម្រៅថែមទៀត។

បើតាមមន្រ្តីស្ថានទូតចិនរូបនេះ ឱ្យដឹងថាគិតត្រឹមឆ្នំា២០១៦ ចិនបានផ្តល់ការវិនិយោគមកប្រទេសកម្ពុជាក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក។

Share

Image
Image
Image