en     km
en     km

ចិនបរិច្ចាកសៀវភៅជាង៩ពាន់ក្បាល់ដល់សាលារៀនចិននៅកម្ពុជា

Share

ស្ថានទូតចិនប្រចំានៅកម្ពុជាកាលពីថ្ងៃទី៦ ខែវិច្ឆិកា បានបរិច្ចាកសៀវភៅជាភាសាចិនចំនួន ៩១៣០ក្បាលដល់ សកលវិទ្យាល័យ និងសាលាបង្រៀនភាសាចិននៅកម្ពុជា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។

សាលាទំាងនោះរួមមានសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសកលវិទ្យាល័យអាស៊ីអឺរ៉ុប និងសាលាបង្រៀន​ភាសា​ចិនឈ្មោះ ទួនហ្វា មីងស៊ឹង និងសាលាលីម៉ីង។

អគ្គរដ្ឋទូតចិន លោក Xiong Bo បានឲ្យដឹងថា​ សៀវទំាងនោះ មានសៀវភៅអក្សរសាស្រ្ត ប្រវត្តិសាស្រ្ត ភូមិវិទ្យា ទេចរណ៍ អប់រំ សិល្បៈ វប្បធម៌ និងសៀវភៅភាសា -កសិកម្ម។

លោកអគ្គរដ្ឋទូត បញ្ជាក់ថា ការបរិច្ចាកសៀវភៅនេះ ដើម្បីលើកកម្ពស់ការបង្រៀនភាសាចិននិង​ជា​ប្រភពស្រាយជ្រាវសម្រាប់សាលាចិននៅក្នុងប្រទេសកម្ពុជា។

លោក Xiong Bo ៖« ការបរិច្ចាកសៀវភៅនេះជាលើកទីពីរទៅដល់សាលានៅក្នុងប្រទេសកម្ពុជា។ខ្ញុំជឿថាសៀវភៅទំាងនោះ​នឹងជួយដល់និស្សិតកម្ពុជាក្នុងការសិក្សាស្រាវជ្រាវនិងយល់កាន់ច្បាស់អំពីវប្បធម៌ចិន »។

ចិនបានក្លាយជាកម្លាំងទេសចរណ៍និងវិនិយោគធំជាងគេនៅកម្ពុជា។ នៅប្រទេសកម្ពុជាមានសមាគមចិនផងដែរ៕

Share

Image
Image
Image