en     km
en     km

ចិនបញ្ចូននាវាដឹកយន្ដហោះឡោមព័ន្ធកោះតៃវ៉ាន់

Share

ខណៈនេះប្រទេសចិនដែលកំពុងវាតទីកាន់កាប់តំបន់សមុទ្រចិនខាងត្បូងហើយបានឡោមព័ទ្ធតំបន់ផ្កាថ្មប៉ប្រ៉ះទឹកនិងបុកពន្លិចទូកនេសាទវៀតណាម ឥលូវនេះប្រទេសមហាយក្សធំមួយនេះដែលទើបឈ្នះសង្គ្រាមកូរ៉ូណាបានទន្រ្ទានឡោមព័ទ្ធកោះតៃវ៉ាន់ដោយការបញ្ចូននាវាផ្ទុកយន្ដហោះនិងយន្ដហោះចម្បាំងជាច្រើនគ្រឿង។តែជាមួយគ្នានេះសហរដ្ឋអាមេរិកដែលជាមហាមិត្តរបស់កោះតៃវ៉ាន់ទោះបីកំពុងជាប់ដៃនឹងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាក៏ដោយគឺប្រទែសមហាអំណាចយោធាដ៏ធំនេះនឹងបញ្ចូនយន្ដហោះចម្បាំងF35ដ៏ទំនើបបំផុតក្រោយពីបានទទួលដំណឹងថាចិនសំដៅឡោមព័ទ្ធតៃវ៉ាន់ហើយ។

នៅឈូងសមុទ្រMiyakoស្ថិតនៅចន្លោះរដ្ឋជប៉ុននិងដែនកោះតៃវ៉ាន់មាននាវាដឹកយន្ដហោះចម្បាំងដ៏ធំស្រឡាងមួយរបស់ចិនដេលមានឈ្មោះថាLiaoning។នាវានេះបានផ្ទុកនូវយន្ដហោះចម្បាំងចំនួន៥គ្រឿង។នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារAnadoluទទួលបានពីរដ្ឋាភិបាលជប៉ុននៃក្រសួងការពារជាតិប្រទេសនេះ។ការណ៍នេះបានបង្កឱ្យតៃវ៉ាន់មានសេចក្ដីភ្ញាក់ផ្អើលជាខ្លាំងចំពោះចលនារបស់ចិនដេលត្រូវបានឃើញថាបានមកកាន់ដែនទឹកជប៉ុនហើយកំពុងបរឆ្ពោះមកកាន់សមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។Military.comគេហទំព័រយោធាសកលបានតាមដានរឿងនេះនឹងបានសង្កេតផ្លូវនាវាចរណ៍ របស់នាវាចម្បាំងចិនថាបានចេញពីដែនទឹកចិនឆ្លងកាត់ដែនទឹកជប៉ុននិងកោះMiyakoហើយបន្ទាប់មកក៏បត់មកភាគខាងត្បូងមកកៀកឆ្នេរខាងកើតកោះតៃវ៉ាន់។Military.comបានបញ្ជាក់ទៀតថាយន្ដហោះចម្បាំងទាំងបញរាំនៅលើនាវានោះមានពីរគឺជាយន្ដហោះល្បឿនលឿនប្រយុទ្ធនឹងមីស៊ីលផ្លោង ពីរគឺជាយន្ដហោះចម្បាំងនឹងនាវាចម្បាំងនិងមួយទៀត គឺយន្ដហោះប្រយុទ្ធលឿនបំផុតនិងសម្រាប់ចាក់ប្រេង។នេះបើតាមការកត់សម្គាល់ពីក្រសួងការពារជាតិជប៉ុនបន្ថែម។

ឆ្លើយតបចំពោះសភាពការណ៍នេះក្រសួងការពារជាតិតៃវ៉ាន់បានពិនិត្យតែមិនទាន់បានទទួលព័ត៌មានថានាវានោះបរសំដៅមកទីណាក្នុងគោលបំណងអ្វីនោះទេ។ក្រសួងថាតៃវ៉ាន់បានបញ្ចេញកប៉ាល់របស់ខ្លួនមួយចំនួនចេញពីមូលដ្ឋានទ័ពជើងទឹកដើម្បីទៅឃ្លាំមើលសភាពការណ៍ហើយ។បើគិតពីចម្ងាយនៃឈូងសមុទ្រដែលនាវាចិនមកនេះគឺសល់តែ330គីឡូម៉ែត្រទេនឹងមកដល់កោះតៃវ៉ាន់តាមទិសខាងកើត។

អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់លោកShih Shun Wenថាតៃវ៉ាន់បានរៀបចំការស៊ើប​អង្កេត​និងតាមដានព័ទ្ធជុំវិញដែនកោះរបស់ខ្លួនរួមទាំងផ្លុវទឹក​និងផ្លូវអាកាស។​ករណីនេះក្រសួងការពារជាតិតៃវ៉ាន់ក៏បានប្រាប់សាធារណជនថា សូមកុំមានការភ័យខ្លាច។

ក៏សូមបញ្ជាក់ថាកាលពីថ្ងៃព្រហស្បត្តិ៍មុនចិនបានបើកយន្ដហោះទម្លាក់គ្រាប់បែក H-6 bomber, J-11 fighter និង KJ-500 ពីលើដែនអាកាសភាគខាងលិចឈៀងខាងត្បូង​តៃវ៉ាន់​ផងដែរ។

តែអ្វីដែលកាត់តែគួរឱ្យកត់សម្គាល់គឺថានៅប៉ាស៊ីហ្វិចខាងលិចសល់តែចិនទេដែលបញ្ចេញយោធានិងនាវាចម្បាំងមកល្បាតចំពេលដែលសម្ព័ន្ធមិត្តរបស់តៃវ៉ាន់និងជប៉ុនរួមគ្នាគឺអាមេរិកបានដកទៅវិញ។ការដកនេះគឺនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកដែលមានយោធាលើទីនោះជិត៥០០០នាក់រកឃើញមានអ្នកផ្ទុកកូវីដ៥៨៥នាក់និងទាហាន៤០០នាក់កំពុងរង់ចាំលទ្ធផលតេស្ដរួចក្រោយពីសំចតនៅកំពង់ផែវៀតណាម ដាណាងតាំងពីថ្ងៃទី០៥មីនា។​នាវាចម្បាំងអាមេរិកនោះមានឈ្មោះថា Theodore Roosevelt។ដោយឡែកនាវាចម្បាំង​ធំទីពីរបស់ខ្លួន​ក៏ចេញពីប៉ាស៊ីហ្វិកទៅចតនៅប្រទេសសម្ព័ន្ធមិត្តនាផែYokosukaជប៉ុន បន្ទាប់ពីបុគ្គលិកមួយចំនួនមានវិជ្ជមានកូវីដ១៩។​តែបុគ្គលិកលើនាវានេះប្រាប់South china morning postឱ្យដឹងថារង់ចាំ១៤ថ្ងៃដើម្បីបានចេញ​ពីពីជប៉ុនឆាប់​បន្ដបេសកកម្មរបស់ខ្លួន។​ស្របពេលជាមួយគ្នានេះ សេចក្ដីរាយការណ៍ពីយោធា​សហរដ្ឋអាមេរិកបានឱ្យ​ដឹងថានាវាដឹក​យន្ដ​ហោះចម្បាំង F-35 គឺកំពុងបើកមកកាន់សមុទ្រ​ចិនខាងត្បូងទោះសហរដ្ឋអាមេរិកកំពុង​តែជាប់ដៃប្រយុទ្ធនឹងសត្រូវលាក់ខ្លួនកូវីដ១៩ក្ដីព្រោះពេលនេះមិនមានតែតៃវ៉ាន់ទេដែលកំពុងភ្ញាក់ផ្អើលនឹងការងើបឡើងសកម្មភាពយោធារបស់ចិនក្រោយកោះតៃវ៉ាន់បើកសង្គ្រាមពាក្យសម្ដីនឹងWHOរឿងដែលចិនថាធ្វើឡើងដើម្បីចង់ស្វែងរកការគាំទ្រឯករាជ្យគឺមាន ប្រទេសជាសម្ព័ន្ធមិត្តអាមេរិកចំនួនពីរទៀតដែលជារដ្ឋវិវាទសមុទ្រចិនខាងត្បូងរួមមានវៀតណាមនិងហ្វីលីពីនបានត្រឹមសម្លឹងមើលសកម្មភាពដែលចិនឈ្លានពានដែនទឹកពួកគេ៕

ប្រែសម្រួល៖ពៅនិកា

Share

Image
Image
Image