en     km
en     km

ចិនដកភាគហ៊ុនពីអ៊ីរ៉ង់៥ពាន់លានដុល្លារសម្រួលសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

Share

ក្រុមហ៊ុនប្រេងរបស់ប្រទេសចិនដែលជាក្រុមហ៊ុនរបស់បក្សកុម្មុយនីស្ដបានសម្រេចដកភាគហ៊ុន នូវទឹកប្រាក់ប្រាំពាន់លានដុល្លារអាមេរិកក្នុងមុខជំនួញប្រេងនិង ឧស្ម័នធម្មជាតិជាមួយនឹងប្រទេសអ៊ីរ៉ង់។នេះបើយោងតាមរដ្ឋមន្រ្ដីប្រេងរបស់អ៊ីរ៉ង់ដែលបានស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន APនៅថ្ងៃអាទិត្យទី៦តុលា។ការសម្រេចរបស់រដ្ឋាភិបាលចិនបានធ្វើឡើងក្រោយពីក្រុមហ៊ុនប្រេងតូតារបស់បារាំងបានធ្លាក់បរិមានផលិតប្រេងរបស់ខ្លួនយ៉ាងខ្លាំងដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។កិច្ចព្រមព្រៀងលើមុខជំនួញនឹងចិនបានធ្វើឡើងមុនឆ្នាំ២០១៥ដែលនៅពេលនោះអ៊ីរ៉ង់និងមហាអំណាចទាំងប្រាំមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយគ្នាដែលមានការរំពឹងទុកថា ប្រទេសអ៊ីរ៉ង់នឹងមិនធ្លាក់ក្នុងវិបត្តិនៃការផលិតប្រេងដូចសព្វថ្ងៃនោះទេ។មានការកត់សម្គាល់ថាសេចក្ដីសម្រេចរបស់ចិនកើតឡើងភ្លាមៗដោយសារតែបង្កើនការដាក់ទណ្ឌកម្ម លើប្រទេសអ៊ីរ៉ង់ជាថ្មីទៀតគឺក្រោយពីដែលមេដឹកនាំអាមេរិកដូណាល់ត្រាំនិងសមភាគីអ៊ីរ៉ង់ហាសានរ៉ូហានីមិនអាចជួបគ្នាដើម្បីចរចារកដំណោះស្រាយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលបានបិទបញ្ចប់កាលពីចុងខែកញ្ញា។ប៉ុន្ដែមានការកត់សម្គាល់ទៀតថា ជំហររបស់ចិនដូចនេះ គឺចំពេលដែលប្រទេសចិននិងអាមេរិកនេះកំពង់តែធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាដោយប្រទេសមហាអំណាចធំពីរនេះតម្លើងតារាងពន្ធលើទំនិញរបស់ពួកគេរៀងៗខ្លួន។ចំណែកឯប្រទេសចិនត្រូវបានអ្នកជំនាញសេដ្ឋកិច្ច មិនអាចឈ្នះសង្គ្រាមពាណិជ្ជកម្មដូចអាមេរិកបានឡើយហើយដោយសារដូចនេះក្រុងប៉េកាំងតែងតែស្នើអាមេរិកបើកការចរចាលើជំនួញនេះជាមួយគ្នាជាបន្ដបន្ទាប់ប៉ុន្ដែមិនបានលទ្ធផលអ្វីឡើយ។រដ្ឋមន្រ្ដីប្រេងរបស់ចិន លោក Biyan Zangeneh ដែលស្រង់ចុះផ្សាយដោយទីភ្ានក់ងារសារព័ត៌មាន Shana របស់អ៊ីរ៉ាក់បាននិយាយថាសាជីវកម្មជាតិប្រេងកាតរបស់ចិនចាប់ពីពេលនេះ លែងមាននៅក្នុងភាគហ៊ុនជាមួយប្រទេសអ៊ីរ៉ង់ទៀតហើយហើយពេលនេះទៅក្រុងប៉េកាំងក៏លែងផ្ដល់ទំនាក់ទំនងអ្វីផ្នែកពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ផងដែរ។យ៉ាងណាក៏ដោយរដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ាក់ មហាមេដចាវ៉ាត់សារីតបានទទួលស្គាល់ថាទាំងអស់នេះកើតចេញពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគឺធ្វើឱ្យអ្នកវិនិយោគទុនបរទេសចាប់ផ្ដើមដកខ្លួនពីប្រទេសអ៊ីរ៉ង់។លោកបានបញ្ជាក់ដោយន័យដើមដូចនេះថាយើងបានប្រឈមនឹងបញ្ហាជាច្រើននៅក្នុងការវិនិយោគពីព្រោះតែគោលនយោបាយគាបសង្កត់យ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក។លោក Zarif បានប្រាប់ទៅកាន់គណៈកម្មាការសភារបស់លោកទៀតថា យើងកំពុងតែរុះរើចោលបញ្ហាទាំងនេះ។អ៊ីរ៉ង់គឺជាប្រទេសផលិតឧស្ម័នធម្មជាតិធំទី២ និង ឧស្ម័នផលិតប្រេងឆៅធំទី៤របស់ពិភពលោក ។ផលិតផលឧស្ម័នទាំងនោះគឺមានភាពសកម្មជាមួយក្រុមហ៊ុនចិននិងកាតា គឺមានដល់ទៅ២០អណ្ដូង ហើយអាចផលិតក្នុងមួយថ្ងៃ២ពាន់លានគីបបាន។

ក្រុមហ៊ុនដែលប្រទេសចិនដកខ្លួនចេញពីអ៊ីរ៉ង់នោះគឺចិនមានភាគហ៊ុន៣០ភាគរយ អ៊ីរ៉ង់មាន២០ភាគរយនិងក្រុមហ៊ុនតូតាបារាំង៥០ភាគរយ។ប៉ុន្ដែAP ចុះផ្សាយថាដើមហេតុដែលនាំឱ្យចិនដកភាគហ៊ុននោះគឺដោយសារតែក្រុមហ៊ុន តូតាល់របស់បារាំងបានដកភាគហ៊ុនមុនចិនទៅទត។ឥលូវនេះអ៊ីរ៉ង់នៅសល់តែខ្លួនឯងប៉ុណ្ណោះ។

ក្រុមហ៊ុនតូតាល់បានដកភាគហ៊ុនចេញពីជំនួញនេះនឹងអីរ៉ង់នៅក្នុងឆ្នាំ២០០៦គឺនៅពេលដែលអង្គការសហប្រជាជាតិចាប់ផ្ដើមដាក់ទណ្ឌកមម្មលើប្រទេសអ៊ីរ៉ង់ដោយសារតែអ៊ីរង់មានកម្មវិធីអាតូមិចដែលដំណើរការផលិតក្បាលគ្រាប់នុយក្លេអ៊ែរហើយក៏ធ្វើឱ្យក្រុមហ៊ុនតូតាល់របស់បារាំងចាប់ផ្ដើមដកភាគហ៊ុននៅពេលនោះ។ចំណែកឯក្រុមហ៊ុនប្រទេសចិនបានសម្លឹងមើលពីការដកភាគហ៊ុនប្រទេសនេះគឺភ្លាមៗបន្ទាប់ពីក្រុមហ៊ុនតូតាល់របស់បារាំងបានព្រមានជាញឹកញាប់ពីមុខជំនួញជួបគ្រោះថ្នាក់ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

សូមជម្រាបថា ប្រទេសអ៊ីរ៉ង់បានធ្លាក់ក្នុងការហ៊ុមព័ទ្ធដោយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកាន់តែធ្ងន់ៗទៅនេះដោយសារតែអ៊ីរ៉ង់កាលពីថ្ងៃទី១៤កញ្ញាត្រូវបានអាមេរិកនិងអារ៉ាប់ប៊ីសាអូឌីតចោទថាជាអ្នកនៅពីក្រោយនៃការវាយប្រហារដោយបាញ់ចេញពីយន្ដហោះដ្រូនរបស់ខ្លួនទៅលើរោងចក្រផលិតប្រេង ពីរកន្លែងរបស់អារ៉ាប់ប៊ីសាអូឌីតទាំងសហរដ្ឋអាមេរិក ប្រទេសនៅមជ្ឈឹមបូព៌ាជាសម្ព័ន្ធភាពអាមេរិក​អូស្រ្ដាលីអង់គ្លេសរួមទាំងជប៉ុនឥណ្ឌានិងប្រទេសមួយចំនួនទៀតនៃសហភាពអឺរ៉ុបក៏ចូលរួមដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ផងដែរ។ឥលូវនេះស្ថានការណ៍នៅលើឈូងសមុទ្រពែក្សនៅតែតានតឹងនៅឡើយទេដោយសារតែអាមេរិកនិងអ៊ីរ៉ង់កំពុងប្រឈមដាក់គ្នាយ៉ាងខ្លាំងគឺទ័ពអាមេរិកនិងកងទ័ពអ៊ីរ៉ង់កំពងតែកាន់អាវុធរៀងៗខ្លួនដើម្បីប្រយុទ្ធគ្នាតែប៉ុណ្ណោះ។នៅឯមហាសន្និបាតអង្គការសហប្រជាជាតិទាំអប្រធានាធិតីត្រាំនិងសមភាគីអ៊ីរ៉ង់បានឡើងវាយប្រហារគ្នា។លោកដូណាល់ត្រាំនៅតែប្រាប់ពិភពលោកឱ្យចូលរួមថ្កោលទោសអ៊ីរ៉ង់ចំពោះការពង្រីកការផលិតសាឬធាតុអ៊ុយរ៉េញ៉ូមដែលជាការរំលោភលើច្បាប់អន្ដរជាតិហើយជាប្រទេសដែលពាក់ព័ន្ធនឹងពួកភេរវកម្ម ចំណែកលោកប្រធានធិបតីអ៊ីរ៉ង់ ហាសេនរ៉ូហានីបានអំពាវនាវឱ្យសហគមន៍អន្ដរជាតិរួមគ្នាថ្កោលទោសអាមេរិកហើយចាត់ទុកថាអាមេរិកបច្ចុប្បន្ននេះគឺជាចក្រព័ត្តទំនើបដើរឈ្លានពានគ្នា៕

ពៅនិកា

Share

Image
Image
Image