en     km
en     km

ចិនកាត់ទោសពលរដ្ឋកាណាដាម្នាក់ដោយទោសប្រហារជីវិតករណីគ្រឿងញៀន

Share

តុលាការមួយនៃប្រទេសចិន កាលពីថ្ងៃចន្ទទី១៤ មករា បានកាត់ទោស បុរសជន​ជាតិ​កា​ណាដាម្នាក់ដោយទោសប្រហារជីវិត ករណីជួញដូរគ្រឿងញៀន ដែលនាំអោយ នាយករ​ដ្ឋមន្ត្រីកាណាដា Justin Trudeau បានចោទ ចិនថាជាប្រព្រឹត្តអំពើឃោរឃៅ។

តាមទីភ្នាកងារសារព័ត៌មានReuters ប្រតិកម្មរបស់នាយករដ្ឋមន្ត្រីកាណាដា អាចនាំអោយមាន ភាពតានតឹងផ្នែកការទូតរវាងប្រទេសចិននិងកាណាដាកាន់តែកើតឡើងបន្ទាប់ពីកាណាដាបានចាប់ខ្លួន អ្នកស្រី Meng Wanzhou,  នាយប្រតិបត្តិក្រុមហ៊ុន Huawei ។

បុរសជាតិកាណាដានេះ មានឈ្មោះ Robert Lloyd Schellenberg,  ត្រូវបានតុលាការ ខេត្ត Liaoning ភាគខាងជើងនៃប្រទេសចិន កាត់ទោស ដំបូង១៥ឆ្នាំ ហើយក្រោយមកកាត់ទោស ដោយប្រហារជីវិត។ តាមច្បាប់ ជនជាប់ចោទ​មានពេល ១០ថ្ងៃប៉ុណ្ណោះដើម្បីជំទាស់​នឹង​សេចក្ដី​​សម្រេចនេះ។នាយករដ្ឋមន្ត្រីកាណាដា បាន​ប្រាប់​អ្នកសារព័ត៌មានថា សាល​ក្រម​នេះ គឺឃោរឃៅ ហើយមិនឆ្លើយតបនឹង​ច្បាប់​អន្តរជាតិ។ ចំពោះ អ្នកស្រី Meng Wanzhou,  នាយប្រតិបត្តិក្រុមហ៊ុន Huawei ត្រូវបានតុលាការប្រទេសកាណដាដាក់ស្ថិតនៅឃុំ ដោយ​ការបង់ប្រាក់ធានា។អ្នកស្រី Meng គឺជាមុខសញ្ញា ដែលអាមេរិកចង់ចាំខ្លួនពាក់ព័ន្ធនឹង​ការរំលោភច្បាប់ដាក់ទណ្ឌកម្មលើប្រទេសអេរ៉ង់ ។អ្នកសង្កេតការណ៍បានហៅ ការកាត់ទោស បុរស​ជាតិកាណាដា ថាជាការសងសឹក៕

 

Share

Image
Image
Image