en     km
en     km

គ.ជ.ប បដិសេធដោះស្រាយបណ្តឹងរាប់សន្លឹងឆ្នោតឡើងវិញពីគណបក្សនយោបាយ

Share

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅថា គ.ជ.ប បានសម្រេចបដិសេធបណ្តឹងចំនួន៣៣ពីគណបក្សនយោបាយទាក់ទង់ទៅនិងបណ្តឹងសុំរាប់សន្លឹងឆ្នោតឡើងវិញ និងបណ្តឹងព្រហ្មទណ្ឌ ដែលប្តឹងបន្តមកពីរាជធានី ខេត្តចំនួន ១០។ នេះបើតាមសេចជូនដំណឹងរបស់គ.ជ.ប ចេញផ្សាយកាលពីថ្ងៃទី ១៧ មិថុនា ម្សិលមិញ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប

យោងតាមសេចក្តីជូនដំណឹងដដែល គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត បានសម្រេចបដិសេធបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាចំនួន ១០ គណបក្សសង្រ្គោះជាតិចំនួន ២២ និង បដិសេធមួយបណ្តឹងពីប្រជាពលរដ្ឋ។

សកម្មភាពរាប់សន្លឹកឆ្នោតនៅឃុំបឹងប្រាំ ខេត្តបាត់ដំបង នៅស្នាក់ការ គ .ជ.ប ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៧ ។
សកម្មភាពរាប់សន្លឹកឆ្នោតនៅឃុំបឹងប្រាំ ខេត្តបាត់ដំបង នៅស្នាក់ការ គ .ជ.ប ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៧ ។

មូលហេតុគ.ជ.ប បដិសេធដោយសារបណ្តឹងទំាងនោះត្រូវថ្លោះសិទ្ធិនៃការប្តឹង ឬផុតកាលកំណត់របស់ច្បាប់។

គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នំា ២០១៧ បណ្តឹងមកគ.ជ.ប សរុប ៦១ បណ្តឹង។ ក្នុងចំណោមនេះ គ.ជ.ប បានពិនិត្យ និងសម្រេច ចំនួន ៤៩ បណ្តឹង ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៤ ១៥ ខែមិថុនា ឆ្នំា ២០១៧៕

Share

Image
Image
Image