en     km
en     km

គ​.​ជ​.​ប​ ៖​ ការ​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​ មិន​ចាំបាច់​តែ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ដូច​គ្នា​នោះ​ទេ​

Share

​ភ្នំពេញ​ ៖​ មន្ដ្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ងារ​លើ​កិច្ចការ​បោះ​ឆ្នោត​ច្រើន​ឆ្នាំ​មក​ហើយ​ បង្ហាញ​ច​ម្ង​ល់​ថា​ ហេតុ​អ្វី​ ចិន​ដែល​ជា​ប្រទេស​កុំ​មុនី​ស​មិន​ធ្លាប់​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​សោះ​មក​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​។​ ឆ្លើយ​តប​នឹង​ច​ម្ង​ល់​នេះ​ មន្ដ្រី​នាំពាក្យ​ គ​.​ជ​.​ប​ បាន​ឲ្យ​ដឹង​ថា​ ការ​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​ គឺ​មិន​ចាំបាច់​តែ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ដូច​គ្នា​នោះ​ទេ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

លោក កន សាវាង្ស មន្រ្ដីជាន់ខ្ពស់របស់អង្គការ ខុមហ្វ្រែល

តាម​ការ​ឲ្យ​ដឹង​ពី​មន្ដ្រី​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ ហង្ស​ ពុទ្ធា​ ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​បញ្ជាក់​ថា​ អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ទាំង​ជាតិ​ និង​អន្ដរជាតិ​ បាន​កើន​រហូត​ដល់​ជាង​ ៥​ម៉ឺន​នាក់​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ម្សិលមិញ​។​ អ្នក​សង្កេតការណ៍​ទាំង​អស់នោះ​មក​ពី​ស្ថាប័ន​ជាង​ ៨២​ ហើយ​នៅ​ក្នុង​នោះ​មាន​អ្នក​សង្កេតការណ៍​អន្ដរជាតិ​ មក​ពី​ប្រទេស​ចំនួន​ ០៣​ ដែល​មាន​ដូច​ជា​ ប្រទេស​ មី​យ៉ា​ន់​ម៉ា​ ប្រទេស​ចិន​ និង​ប្រ​ទេ​សឹ​ង្ហ​បុរី​ជាដើម​។​

​មន្ដ្រី​នាំពាក្យ​ គ​.​ជ​.​ប​ បញ្ជាក់​ទៀត​ថា​ ក្នុង​ចំណោម​អ្នក​សង្កេតការណ៍​ទាំង​អស់នោះ​ មាន​ ១៧​នាក់​ មក​ពី​ស្ថានទូត​ចិន​ សឹ​ង្ហ​បុរី​ និង​មី​យ៉ា​ន់​ម៉ា​ ហើយ​ គ​.​ជ​.​ប​ ក៏​កំពុង​ពិនិត្យ​មើល​សំណើសុំ​របស់​អ្នក​សង្កេតការណ៍​អន្ដរា​តិ​ចំនួន​ ១៤​នាក់​ផ្សេង​ទៀត​ផង​ដែរ​។​

​ការ​ប្រកាស​ឲ្យ​ដឹង​ពី​ចំនួន​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្ដរជាតិ​នា​ពេល​នេះ​ គឺ​បង្ហាញ​ពី​ចំនួន​ដ៏​ច្រើន​មួយ​។​ ក៏​ប៉ុន្ដែ​សម្រាប់​អ្នកនយោបាយ​ និង​មន្ដ្រី​អង្គការក្រៅរដ្ឋាភិបាល​ ដែល​ធ្វើការ​ងារ​លើ​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​បង្ហាញ​ច​ម្ង​ល់​របស់​ពួក​គេ​ថា​ ហេតុ​អ្វី​បានជា​ប្រទេស​មិន​កាន់​លទ្ធិប្រជាធិបតេយ្យ​ មក​ធ្វើ​ជា​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ទៅ​វិញ​ដូច​ជា​ប្រទេស​ចិន​ជាដើម​។​

​លោក​ កន​ សាវា​ង្ស​ មន្ដ្រីជាន់ខ្ពស់​របស់​អង្គការ​ ខុមហ្វ្រែល​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ជា​រឿង​ល្អ​ដែល​មាន​ប្រទេស​ច្រើន​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ ព្រោះ​ការ​មក​សង្កេតការណ៍​នេះ​ គឺជា​មុខ​ មាត់​របស់​ប្រទេស​ជាតិ​ទាំងមូល​។​ ក៏​ប៉ុន្ដែ​សម្រាប់​ការ​មក​ចូលរួម​សង្កេតការណ៍​របស់​ប្រទេស​ចិន​នា​ពេល​នេះ​ គឺជា​រឿង​មួយ​ដែល​លោក​មាន​ច​ម្ង​ល់​ថា​ តើ​ប្រទេស​ចិន​ នឹង​អាច​វាយតម្លៃ​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​តាម​របៀប​ណា​ បើ​ប្រទេស​នេះ​គឺជា​ប្រទេស​កុ​ម្មុ​យ​នី​ស​ដូច្នេះ​ ៖«​ដោយសារ​តែ​ហេតុ​អី​ ដោយសារ​តែ​ខ្លួនឯង​ហ្នឹង​ វា​អត់​មានបទពិសោធន៍​នៅ​ក្នុង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​។​ អ​ញ្ចឹ​ង​ការ​វាយតម្លៃ​ទៅ​លើ​ប្រទេស​ដែល​មាន​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ហ្នឹង​ថា​ តើ​អាច​ទទួលយក​បាន​ដែរ​ ឬ​ក៏​ក្នុង​កម្រិត​ប៉ុណ្ណា​ នេះ​ គឺជា​រឿង​មួយ​ដែល​ជា​បញ្ហា​ចោទ​»​។​

​បន្ថែម​ពី​នេះ​ មន្ដ្រីជាន់ខ្ពស់​របស់​អង្គការ​ ខុមហ្វ្រែល​ បង្ហាញ​ទស្សន​ថា​ ការ​វាយតម្លៃ​របស់​ប្រទេស​កុ​ម្មុ​យ​នី​ស​លើ​ដំណើរការ​បោះ​ឆ្នោត​នៅ​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ គឺ​ច្បាស់​ណាស់​ថា​ ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ នឹង​មិន​អាច​ទទួលយក​បាន​ទេ​។​

​ឆ្លើយ​តប​នឹង​ការ​យល់​ឃើញ​ខាងលើ​នេះ​ លោក​ ហង្ស​ ពុទ្ធា​ មន្ដ្រី​នាំពាក្យ​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ការ​ចូលរួម​សង្កេត​ការ​បោះ​ឆ្នោត​ មិន​ចាំបាច់​តែ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ដូច​គ្នា​ ទើប​ធ្វើ​បាន​នោះ​ទេ​ ៖«​យើង​ជា​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ យើង​ទទួល​ស្វាគមន៍​ទាំងអស់​ ទោះជា​ប្រទេស​ហ្នឹងឯង​ មាន​ប្រ​វត្ដ​យ៉ាងម៉េច​ យើង​មិន​បាន​បែងចែក​គេ​ទេ​ ហើយ​អ​ញ្ចឹ​ង​យើង​មិន​បែងចែក​ថា​ ប្រទេស​ចិន​ជា​ប្រទេស​យ៉ាងណា​នោះ​ទេ​ យើង​ចាត់ទុកជា​ប្រទេស​មួយ​ ជា​សាក្សី​រស់​មួយ​ដែល​ចូលរួម​មើល​ដំណើរការ​បោះ​ឆ្នោត​»​។​

​មន្ដ្រី​នាំពាក្យ​ គ​.​ជ​.​ប​ អះអាង​ថា​ ការ​ដែល​មាន​វត្ដមាន​អ្នក​សង្កេតការណ៍​កាន់តែ​ច្រើន​គឺជា​រឿង​ល្អ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ មន្ដ្រី​ដដែល​វាយតម្លៃ​ថា​ ដំណើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ គឺ​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​បន្ដបន្ទាប់​។​ ការ​ដែល​លោក​ហ៊ាន​អះអាង​ដូច្នេះ​ គឺ​យោង​ទៅ​លើ​ចំនួន​អ្នក​ចុះ​ឈ្មោះ​សង្កេតការណ៍​កើន​ដល់​ជាង​ ៥​ម៉ឺន​នាក់​ និង​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​មាន​ដល់​ ២០​គណបក្ស​ ខណៈ​កាលពី​ឆ្នាំ​ ២០១៣​ មាន​អ្នក​សង្កេតការណ៍​តែ​ជាង​ ៤​ម៉ឺន​នាក់​ និង​គណបក្ស​តែ​ ០៨​ប៉ុណ្ណោះ​។​

​សូម​ជម្រាប​ថា​ ការ​បោះ​ឆ្នោត​សភា​ នីតិ​កាលពី​ ០៦​ ឆ្នាំ​២០១៨​នេះ​ នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨៕

Share

Image
Image
Image