en     km
en     km

គ​.​ជ​.​ប​ អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ ឃោសនា​ដោយ​អហិង្សា​

Share

​ភ្នំពេញ​ ៖​ ប្រធាន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ នៅ​ថ្ងៃ​ទី​០២​ ខែកក្កដា​នេះ​ បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ​ ប្រាប់​ទៅ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ បេក្ខជន​ និង​អ្នកគាំទ្រ​គណបក្ស​ទាំងអស់​ ពេល​ដែល​ចូលរួម​ហែ​គណបក្ស​ត្រូវ​តែ​ ហែ​ដោយ​សន្ដិវិធី​ អហិង្សា​ និង​រក្សា​សុវត្ថិភាព​។​

​ការ​អំពាវនាវ​របស់​ប្រធាន​ គ​.​ជ​.​ប​ ដូច្នេះ​ទន្ទឹម​នឹង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​០៧​ រហូត​ដល់​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ ក្រៅ​តែ​ពី​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ បេក្ខជន​ និង​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ហើយ​ គ​.​ជ​.​ប​ ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ទាំងអស់​ ត្រូវ​ប្រកាន់ខ្ជាប់​ជំហរ​អព្យាក្រឹត​ ឥត​លម្អៀង​ក្នុង​សកម្មភាព​ការងារ​របស់​ខ្លួន​ និង​ត្រូវ​សម្របសម្រួល​ ទីកន្លែង​ ផ្លូវ​ ពេលវេលា​ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ នីមួយៗ​ អាច​អនុវត្ដ​កម្មវិធី​ និង​ការ​ហែ​ក្បូន​ឃោសនា​គណបក្ស​ របស់​ពួក​គេ​ឲ្យ​ប្រព្រឹត្ដ​ទៅ​ដោយ​ស្មើភាព​។​

​តាម​រយៈ​សេចក្ដី​អំពាវនាវ​នេះ​ ប្រធាន​ គ​.​ជ​.​ប​ បង្ហាញ​ក្ដី​រំពឹង​ថា​ គ្រប់​គណបក្ស​នយោបាយ​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ នឹង​ចូលរួម​សហការ​តាម​ការ​អំពាវនាវ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ដោយ​គោរពរ​ច្បាប់​ ដែល​មាន​ជា​ធរមាន​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​ ប្រព្រឹត្ដ​ទៅ​ដោយរ​លួ​ន​ ធានា​បាន​នូវ​សិទ្ធិ​គណបក្ស​នយោបាយ​ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​

​សូម​ជម្រាប​ថា​ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​ ០៦​ ឆ្នាំ​២០១៨​នេះ​ មាន​រយៈពេល​ ២១​ថ្ងៃ​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៧​ ដល់​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ គណបក្ស​នយោបាយ​ដែល​ចូលរួម​ឈរឈ្មោះ​ ដណ្ដើម​ដំណែង​ ជា​គណបក្ស​ដឹកនាំ​ប្រទេស​នៅ​អាណត្ដិ​ទី​០៦​ នេះ​ មាន​ ២០​គណបក្ស​នយោបាយ​ ក៏​ប៉ុន្ដែ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​លើក​នេះ​ គឺ​គ្មាន​វត្ដមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្លាប់​ប្រកួត​បាន​អាសនៈ​ ៥៥​ ក្នុង​រដ្ឋ​ កាលពី​ឆ្នាំ​២០១៣​នោះ​ទេ​ ពីព្រោះ​តែ​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ក្នុង​សំណុំរឿង​ ក្បត់ជាតិ​ របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​នេះ​៕

Share

Image
Image
Image