en     km
en     km

គ​.​ជ​.​ប​ សម្រេច​ទទួលស្គាល់​គណបក្ស​នយោបាយ​ ១៨​ ចូល​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​

Share

ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ សម្រេច​ទទួលស្គាល់​ ជា​ផ្លូវការ​នូវ​គណបក្ស​នយោបាយ​ចំនួន​ ១៨​ គិត​ត្រឹម​ថ្ងៃ​ទី​ ២២​ ខែ​ ឧសភា​ ម្សិលមិញ​។​ ប៉ុន្តែ​គណបក្ស​នយោបាយ​ចុង​ក្រោយ​ចំនួន​ ២​ ដែល​ គ​.​ជ​.​ប​ កំពុង​ពិនិត្យ​គឺ​ គណបក្ស​រស្មី​ខេមរា​ និង​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​។​

                   ប្រធានគណបក្សធម្មាធិបតេយ្យចូលរួមសួរសំនួរនៅគ.ជ.ប អំពីការចុះបញ្ជីគណបក្សនយោបាយ។ NEC Facebook’s page

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​រំពឹង​ថា​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦​ ឆ្នាំ​២០១៨​នេះ​ នឹង​អាច​មាន​គណបក្ស​នយោបាយ​ចំនួន​ ២០​ ចូលរួម​ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​។​ ការ​បោះ​ឆ្នោតជាតិ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​។​

នៅ​កម្ពុជា​មាន​គណបក្ស​នយោបាយ​ចំនួន​ ៣៧​ បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​។​ អាសនៈ​ក្នុង​រដ្ឋ​សភាជាតិ​នីតិកាល​ទី​ ៦​ នេះ​ មាន​តំណាងរាស្ត្រ​ ១២៥​ រូប​ ហើយ​បេក្ខជន​យ៉ាងតិច​ ៤១​ រូប​ត្រូវ​ដាក់​ក្នុង​បញ្ជី​បោះ​ឆ្នោត​។​

​កាលពី​ស​ប្តា​ហ៍​មុន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​ បាន​ដាក់​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ចំនួន​ជាង​ ២​ពាន់​នាក់​ និង​អង្គការក្រៅរដ្ឋាភិបាល​ដាក់​អ្នក​អង្កេត​ការណ៍​ជាង​ ១៥០០​ នាក់​។​ តែ​បែប​នេះ​ក្តី​អង្គការ​ Comfrel​ និង​ Nicfec​ បាន​ប្រកាស​ដកខ្លួន​មិន​ដាក់​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ជា​ផ្លូវការ​ទេ​។​ គ​.​ជ​.​ប​ ថា​ ការ​ពហិកា​មិន​ចូលរួម​អង្កេត​ការណ៍​របស់​អង្គការ​ទាំង​ពីរ​នេះ​ មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​ឡើយ​៕

Share

Image
Image
Image