en     km
en     km

គ​.​ជ​.​ប​ សន្យា​ធានា​ពី​ភាព​សុ​ក្រឹត្យ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​អណ​ត្ដិ​ថ្មី​បន្ទាប់​ពី​ទទួល​បាន​ Computer​ ២៤០០​គ្រឿង​🔊

Share

ភ្នំពេញ៖ ​កុំព្យូទ័រ​ប្រមាណ​ ២៤០០​ គ្រឿង​ត្រូវ​បាន​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ផ្ដល់​ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ កាលពី​រសៀល​ថ្ងៃ​ទី​ ០៣​សីហា​ ម្សិលមិញ​។​

nec-computer​ការ​ប្រគល់​សំភារៈ​ពី​សហភាព​អឺរ៉ុប​នា​ពេល​នេះ​ ត្រូវ​បាន​ គ​.​ជ​.​ប​ អះអាង​ថា​ នឹង​ជួយ​សម្រួល​បាន​ច្រើន​ដល់​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​នឹង​រៀបចំ​ធ្វើ​ ក្នុង​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ​ មិនតែប៉ុណ្ណោះ​អាច​រក្សា​ឯករាជ្យ​ភាព​របស់​ គ​.​ជ​.​ប​ បាន​ថែម​ទៀត​ផង​។​

​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ​ នៃ​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​ថា​ កុំព្យូទ័រ​ទាំងអស់​នេះ​គឺ​ជំនួយ​របស់​សហភាព​អឺរ៉ុប​។​ លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​ថា​ កុំព្យូទ័រ​ទាំងនេះ​នឹង​ត្រូវ​រៀបចំ​តម្លើង​ កម្មវិធី​ជា​មុន​សិន​ មុន​នឹង​បញ្ជូន​ទៅ​តាម​បណ្ដា​ខេត្ដ​នានា​។​ អ្នកនាំពាក្យ​រូប​នេះ​បន្ដ​ថា​ ការ​បោះ​ឆ្នោត​ទាំង​ថ្នាក់​ឃុំ​ សង្កាត់​ និង​ថ្នាក់​ជាតិ​ ក្នុង​អណ​ត្ដិ​ថ្មី​នេះ​ គឺ​មិន​មានការ​បាត់ឈ្មោះ​ បាត់​ស្រះ​ ឬ​ក៏​បាត់​ ព្យ​ព្ជ​នៈ​ បន្ដ​ទៀត​ឡើយ​។

​ជា​បន្ដ​ទៅ​នេះ​សូម​អញ្ជើញ​នាង​ កញ្ញា​ លោក​ លោកស្រី​ ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក​ ហង្ស​ ពុទ្ធា​ ជាមួយ​លោក​ លៀ​ ស៊ី​ណា​ ដូច​តទៅ​៖

 

Share

Image
Image
Image