en     km
en     km

គ​.​ជ​.​ប​ ព្រមាន​និរទេស​​ជនបរទេស​ណា​ចូលរួម​ឃោសនាបោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​

Share

ភ្នំពេញ៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ព្រមាន​ដាក់​ពិន័យ​និង​និរទេស​នូវ​ជនបរទេស​ណា​ដែល​ចូលរួម​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ឆ្នាំ​២០១៨​។​ កា​ឃោសនា​នេះ​នឹង​ចាប់ផ្តើម​ នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​នេះ​។​ ករណី​នេះ​ អ្នកជំនាញ​កិច្ចការ​បោះ​ឆ្នោត​យល់ថា​វិធានការ​របស់​ គ​.​ជ​.​ប​ អាច​ប៉ះពាល់​តម្លៃ​នៃ​ការ​បោះ​ឆ្នោត​។

                          ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។រូបភាព៖ Facebook



​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ព្រមាន​ដាក់​ពិន័យ​និង​និរទេស​ជនបរទេស​ បើ​ចូលរួម​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ក្នុង​ការ​បង្ហាញ​ជំហរ​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​។​

​លោក​ មាន​ ស​ទិ​ សមាជិក​គ​.​ជ​.​ប​ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ការ​ឃោសនាបោះឆ្នោត​និង​បណ្តឹង​ទាក់ទង​នឹង​ការ​ឃោសនា​ ការ​បោះ​ឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​ថា​ជនបរទេស​ហាម​ដាច់ខាត់​ចូលរួម​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឺ​ទ្ធ​សភា​ នីតិកាល​ទី​៤​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​។​ ចំពោះ​អង្គការ​សង្គម​​ស៊ី​វិល​ លោក​ ស​ទិ​ ប្រាប់​ថា​ ត្រូវ​ឈរ​លើ​គោលការណ៍​អ​ព្យា​ក្រឹត្យ​។​

​គ​.​ជ​.​ប​ប្រកាស​ថា​ការ​ឃោសនាបោះឆ្នោត​មាន​រយៈពេល​១៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨​។​​ដោយ​គណបក្ស​នយោបាយ​ចំនួន​បួន​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គណបក្ស​យុវជន​កម្ពុជា​និង​គណបក្ស​ខ្មែ​រួបរួម​ជាតិ​។​

លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ថាបើ​ រក​ឃើញ​ជនបរទេស​ចូលរួម​ឃោសនាបោះឆ្នោត​នឹង​ផាក់ពិន័យ​ជា​ប្រាក់​និង​ធ្វើ​និរទេស​ចេញពី​កម្ពុជា​។​

​លោក​ ហង្ស​ ពុទ្ធា​ បន្ថែម​ថា​ចំពោះ​អង្គការ​សង្គម​ស៊ី​វិល​ក៏​ត្រូវ​ហាម​មិន​ឲ្យ​ចូលរួម​ឃោសនាបោះឆ្នោត​ដើម្បី​គាំទ្រ​ដល់​គណបក្ស​នយោបាយ​ទេ​។​លោក​ថាបើ​អង្គកា​សង្គម​ស៊ី​វិល​នឹង​រង​ការ​ពិន័យ​និង​ធ្ងន់ធ្ងរ​អាច​ជាប់​ពន្ធនាគារ​។​

លោក​ ហង្ស​ ពុទ្ធា៖«​កម្រិត​នៃ​ទោស​ឧ​ទារ​ហ៍​ការ​ពិន័យ​ពី​៥​លាន​រៀល​ទៅ​១០​លាន​រៀល​ឬក៍​មានការ​បណ្តេញចេញ​ឲ្យ​ផុត​ពី​ប្រទេស​កម្ពុជា​។​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​ប្រឈម​ការ​ព្រមាន​ដោយ​ផ្ទាល់មាត់​និង​លាយ​ល័​ក្ខ​អក្សរ​បង់​ផាក់ពិន័យ​ឬ​ក៏​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ប្រសិនបើ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​និង​បង្ក​ឲ្យ​វិក​វរ​ដល់​សង្គម​ជាដើម​។​»

​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​ចំនួន​៥៨​អាសនៈ​ដោយ​តួអង្គ​បោះ​ឆ្នោត​ជា​តំណាងរាស្ត្រ​ក្នុង​មុខ​តំណែង​ចំនួន​១២៣​រូប​តួ​អង្គជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​មុខ​តំណែង​ចំនួន​១១៥៧២​រូប​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​។​

លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា និកហ្វិក ។

​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​សង្គម​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​ថា​ NICFEC​បង្ហាញ​ក្តី​ព្រួយបារម្ភ​ចំពោះ​បញ្ញត្តិ​របស់​គ​.​ជ​.​ប​ថា​ហាក់ដូចជា​ប៉ះពាល់​ដល់​សេរីភាព​ចំពោះ​អ្នក​អង្កេត​ការណ៍​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​និង​អន្តរជាតិ​។​

​លោក​ សំ​ គ​ន្ធា​មី​៖«​ទោស​បញ្ញត្តិ​វា​រាង​មាន​សភាព​កម្រិត​ទៅ​លើ​សកម្មភាព​អង្គការ​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​ច្រើន​ព្រោះ​យើង​ធ្វើការ​ធម្មតា​អ្នក​អង្កេត​ការណ៍​យើង​ចូលរួម​សង្កេត​ក៏​ដោយ​វា​អត់​មាន​កំណត់​ក្បួន​ឃោសនា​មិន​កំណត់​ថា​យើង​ឈរ​ប៉ុន្មាន​ម៉ែត្រ​ពី​កន្លែង​នឹង​វា​អាច​មានការ​ចោទប្រកាន់​ថា​យើង​ចូលរួម​ហែរ​ក្បួ​ត​អី​អ​ញ្ចឹ​ង​ណា​។​តាម​ពិត​យើង​មិនមែន​ចូលរួម​ហែរ​ក្បួន​ទេ​យើង​ចូលរួម​សង្កេតការណ៍​ទៅ​លើ​ក្បួន​ហែរ​នឹង​ទេ​។​»

​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​នៅ​ខែកុម្ភៈ​នេះ​អង្គការ​ NICFEC​ របស់​លោក​ សំ​ គ​ន្ធា​មី​ នឹង​មិន​ដាក់​អ្នក​អង្កេត​ទេ​ ព្រោះ​អង្គការ​លោក​ខ្វះខាត​ថវិកា​និង​មួយវិញទៀត​លោក​ពន្យា​ករ​ណ៍​ថា​ គណបក្សកាន់អំណាច​នឹង​ទទួល​បាន​អាសៈ​ទាំងអស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សមាជិក​ព្រឺ​ទ្ធ​សភា​នេះ​។​

​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​នីតិកាល​ទី​៤​ ឆ្នាំ​២០១៨​នេះ​មាន​៨​មណ្ឌល​ទូ​ទាំង​ប្រទេស​។​ក្នុង​នោះ​គណបក្សកាន់អំណាច​និង​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ឈរឈ្មោះ​ចំនួន​៨​មណ្ឌល​។​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឈរឈ្មោះ​៧​មណ្ឌល​និង​យុវជន​កម្ពុជា​ឈរឈ្មោះ​៣​មណ្ឌល​។​

​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ឆ្នាំ​នេះ​ គ​.​ជ​.​ប​ បាន​បោះពុម្ព​សន្លឹក​ឆ្នោត​សរុប​ចំនួន​២៥៩៥០​ដោយ​ចំណាយ​ថវិការ​៧៤​លាន​រៀល​ប្រហែល​១​ម៉ឺន​១​ពាន់​ដុល្លារ​។​ក្នុង​នោះ​សន្លឹក​ឆ្នោត​បម្រុង​៥៣០០​សន្លឹក​។​ចំណែក​សន្លឹក​ឆ្នោត​តាម​ការិយាល័យ​១៩៤០០​សន្លឹក​និង​សន្លឹក​ឆ្នោត​គំរូ​១២៥០​សន្លឹក​៕

Share

Image
Image
Image