en     km
en     km

គ​.​ជ​.​ប​ នឹង​មាន​កិច្ចប្រជុំ​មួយ​ ស្ដី​ពី​លទ្ធផល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​១២​ តុលា​

Share

ភ្នំពេញ៖ តាម​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ចុះ​នៅ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៦​ គ​.​ជ​.​ប​ នឹង​មាន​កិច្ចប្រជុំ​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ នៅ​ថ្ងៃ​ពុធ​ ទី​១២​ ខែតុលា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​។​

nec6តាម​សេចក្ដីជូនដំណឹង​របស់​ គ​.​ជ​.​ប​ ដដែល​ គឺ​ កិច្ចប្រជុំ​នេះ​ នឹង​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​១០​ព្រឹក​ នៅ​ឯ​សាលសន្និសីទ​ គ​.​ជ​.​ប​ ក្រោម​វត្តមាន​លោក​ រ៉ុ​ង​ ឈុ​ន​ សមាជិក​ គ​.​ជ​.​ប​។​

​សូម​ជម្រាប​ដែរ​ថា​ កិច្ចប្រជុំ​នេះ​ នឹង​ជជែក​លើ​ប្រធានបទ​សំខាន់​ចំនួន​៤​ ៖

-​ ទី​១.​ ជជែក​ទៅ​លើ​ដំណើរការ​ ប្រព្រឹត្ដ​ទៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​តាម​ឃុំ​-​សង្កាត់​។​

-​ ទី​២.​ ជជែក​ទៅ​លទ្ធផល​បណ្ដោះអាសន្ន​ នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

-​ ទី​៣.​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

-​ និង​ទី​បួន​.​ ជំរុញ​ការងារ​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​អាជ្ញាធរ​ឱ្យ​ចូលរួម​សហការ​។​

​ចាប់តាំងពី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្ងៃ​ទី​១​ កញ្ញា​ មក​ដល់​ ថ្ងៃ​ទី​៦​តុលា​ គ​.​ជ​.​ប​ ប្រកាស​ថា​ មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​៤​លាន​នាក់​។​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ លើ​ប្រព័ន្ធ​កុំព្យូទ័រ​ នឹង​បិទ​បញ្ចប់​ នៅ​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ឆ្នាំ​២០១៦​នេះ​៕ ​

Share

Image
Image
Image