en     km
en     km

គ​.​ជ​.​ប​ គ្រោង​នឹង​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

NEC-cover
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ គ្រោង​នឹង​ជួប​ប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ សម្រាប់​ឆ្នាំ​ ២០១៦​។​

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បានឱ្យ​ដឹង​ថា​ កិច្ចប្រជុំ​នេះ​ មាន​រយៈពេល​មួយ​ថ្ងៃ​ពេញ​ គឺ​នៅ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​វេលា​ម៉ោង​ ៨​ ព្រឹក​ ក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២​  រាជធានី​ភ្នំពេញ​ ។​

​សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់​ថា​ កិច្ចប្រជុំ​នេះ​ក្រោម​អធិបតី​យ​ភាព​ប្រធាន​ គ​.​ជ​.​ប​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ និង​អនុប្រធាន​ គ​.​ជ​.​ប​ លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ រួម​ទាំង​តំណាង​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ គណបក្ស​នយោបាយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អ្នក​ជំនាញការ​ជប៉ុន​ និង​សហភាព​អឺរ៉ុប​ សរុប​ប្រមាណ​ ១៨៥​ នាក់​៕​
NEC's-media-advisory-on-13.01.16

Share

Image
Image
Image