en     km
en     km

គ​.​ជ​.​ប​៖​ EU​ផ្ដល់​កុំព្យូទ័រ​ ២៤០០​ គ្រឿង​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

​ភ្នំពេញ​៖​ សហភាព​អ៊ឺ​រ៉ុ​ប​នឹង​ផ្ដល់​កុំព្យូទ័រ​ចំនួន​ ២៤០០​ គ្រឿង​ដល់​កម្ពុជា​ ដើម្បី​ជា​ការ​សម្រួល​ដល់​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ សម្រាប់​ឆ្នាំ​ ២០១៧​ ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​។

Hong-Puthea
អ្នកនាំពាក្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ ហង្ស​ ពុទ្ធា​

​អ្នកនាំពាក្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ ហង្ស​  ពុទ្ធា​ ប្រាប់​វិទ្យុ​ស្ដ្រី​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ អង្គារិ៍​ ទី​ ១២​ កក្កដា​ថា​ ការ​ផ្ដល់​កុំព្យូទ័រ​របស់​សហភាព​អ៊ឺ​រ៉ុ​ប​នា​ពេល​នេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​លោក​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​ទាំង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​ការ​បោះ​ឆ្នោត​ថា្ន​ក់​ជាតិ​ គឺ​ត្រូវធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ​ ដែល​ប្រព័ន្ធ​ថ្មី​នេះ​ត្រូវ​បាន​ស្ថាប័ន​ គ​.​ជ​.​ប​ បង្ហាញ​ជំនឿ​ និង​ធានា​យ៉ាង​មុតមាំ​ថា​  ការ​បោះ​ឆ្នោត​ ចូល​មក​ដល់​ពេល​ខាង​មុខ​ នឹង​មាន​ភាព​សុ​ក្រឹត្យ​ យុ​ត្ដិ​ធ​ម៍​ និង​ ត្រឹមត្រូវ​។​

​លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​បន្ថែម​ថា​ កុំព្យូទ័រ​ជាង​ ២៤០០​ គ្រឿង​នោះ​ នឹង​ត្រូវ​នាំ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​ ២០១៦​ ចុង​ស​ប្ដា​ហ៍​នេះ​ ។​

​សូម​ជម្រាប​ថា​ក្រៅ​ ពី​សហភាព​អឺរ៉ុប​  ក៏​មាន​ប្រទេស​ជប៉ុន​ បាន​ផ្ដល់​ជំនួយ​ កុំព្យូទ័រ​ ជា​ច្រើន​ រយ​គ្រឿង​ សហរដ្ឋអាមេរិក​ មូល​នី​ធី​កូ​ហ្វី​អាណា​ន់​ របស់​អតីត​អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ ក៏​បាន​ សន្យា​ជួយ​ បច្ចេកទេស​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ផង​ដែរ​ ដើម្បី​សម្រួល​ដល់​សុ​ក្រឹត្យ​ភាព​ តម្លាភាព​នៃ​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ​។​

​ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​មួយ​ចំនួន​ បាន​ប្ដេជ្ញា​ថា​ពួក​គេ​នឹង​តាមដាន​ការ​បោះ​ឆ្នោត​លើក​នេះ​ ដោយ​យកចិត្ដទុកដាក់​បំផុត​ ៕

Share

Image
Image
Image