en     km
en     km

គ​.​ជ​.​ប​៖​សំណើរ​បស់​សង្គម​ស៊ី​វិល​ណា​ខុស​ការ​កំណត់​ដោយ​ច្បាប់​ គ​.​ជ​.​ប​ មិន​អាចយ​កមក​សិក្សា​ទេ (មានសំឡេង)​

Share

​ភ្នំពេញ​៖​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​អង្គការ​ប្រមាណ​ ១០​ កាលពី​ថ្ងៃ​ទី​ ០៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ ស្ដី​ពី​ការ​លទ្ធផល​នៃ​របាយការណ៍​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​សំណើ​ផ្សេងៗ​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ០៩​ វិច្ឆិកា​។​

 

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប រូបខាងស្ដាំ
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប រូបខាងស្ដាំ

​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​  កិច្ច​ពិភាក្សា​នេះ​ដឹកនាំ​ដោយ​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​ គ​.​ជ​.​ប​ និង​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ១០​ ដឹកនាំ​ដោយ​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្ដិ​អង្គការ​ខុមហ្វ្រែល​។​ ក្នុង​ជំនួប​នេះ​មាន​របៀបវារៈ​នៃ​កិច្ច​ពិភាក្សា​ចំនួន​ ០៣​ ដែល​សង្គម​ស៊ី​វិល​ដាក់​សំណើ​ទៅ​កាន់​គណៈក ម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​មាន​ដូច​ជា​៖

-​ទី​១​ ការ​បង្ហាញ​របាយការណ៍​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​អង្គការ​ខុមហ្វ្រែល​បាន​រក​ឃើញ​។

-​ទី​២​ ផែនការ​ និង​វិធីសាស្ដ្រ​ធ្វើ​សវន​កម្ម​បញ្ជី​បោះ​ឆ្នោត​ និង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្ដិការ​។

-​ទី​ ៣​ ការ​សម្រួល​គោលការណ៍​សម្រាប់​ចេញ​ប័ណ្ណ​ដល់​អ្នក​សង្កេតការណ៍​។​

កិច្ចពិភាក្សារវាង គ.ជ.ប និងក្រុមអង្គការសង្គមស៊ីវិល
កិច្ចពិភាក្សារវាង គ.ជ.ប និងក្រុមអង្គការសង្គមស៊ីវិល

​ជុំវិញ​របាយការណ៍​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​អង្គការ​ ខុមហ្វ្រែល​ ដែល​បាន​រក​ឃើញ​គឺ​ចំណុច​មួយ​ចំនួន​ គ​.​ជ​.​ប​ បាន​ធ្វើការ​កែសម្រួល​រួច​អស់ហើយ​។​ ក៏​ប៉ុន្ដែ​ទាក់ទិន​នឹង​សំណើ​ឲ្យ​ គ​.​ជ​.​ប​ ជួយ​អ ន្ដរាគមន៍​ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រ​ទេ​ ស​ថៃ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​ស្ថិត​ក្នុង​ឃុំ​ សង្កាត់​ តាម​បណ្ដោយ​ព្រំ​ដែ​ ន​កម្ពុជា​ ថៃ​ ត្រង់​ចំណុច​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​អាច​ជួយ​អន្ដរាគមន៍​បាន​ទេ​ព្រោះ​ គ​.​ជ​.​ប​ អនុវត្ដ​ទៅ​តាម​ច្បាប់​។​ ប្រការ​នេះ​គណៈ កម្មា ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា​ ពលករ​ទាំងអស់​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​នៅ​តាម​ ឃុំ​ សង្កាត់​ ដែល​គាត់​មាន​ទីលំនៅ​ ឬ​ទី​សំណាក់​នៅ​ក្នុង​ប្រទេស​បាន​។​ មួយវិញទៀត​ គ​.​ជ​.​ប​ និង​ក្រសួងម ហាផ្ទៃ​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​ សង្កាត់​ឲ្យ​ពង្រឹង​ការ​អនុវត្ដ​នីតិវិធី​និង​បែបបទ​នៃ​ការ​ចេញ​លិ ខិត​បញ្ជា​ក់​ទីលំនៅ​ដើម្បី​គោលដៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ លើស​ពី​នេះ​ គ​.​ជ​.​ប​ សង្កត់ធ្ងន់​ថា​ ការ​ធ្វើ​សវន​កម្ម​បញ្ជី​បោះ​ឆ្នោត​គឺជា​ការ​ចាំបាច់​ណាស់​ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ដ​ពី​អ្នកបោះឆ្នោត​និង​ដើម្បី​ឲ្យ​ដឹង​ពី​ភាព​ពេញលេញ​ សុក្រឹតភាព​ និង​បច្ចុប្បន្នភាព​នៃ​បញ្ជី​បោះ​ឆ្នោត​។

​ដោយឡែក​ទាក់ទិន​និង​នីតិវិធី​ក្នុង​ការ​ចេញ​ប័ណ្ណ​ដល់​អ្នក​សង្កេតការណ៍​នៃ​សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ប​ ណ្ដា​អង្គការ​សង្គម​ស៊ី​វិល​ដែល​មាន​អ្នក​សង្កេតការណ៍​ត្រូវ​ទៅ​យក​ប័ណ្ណ​អ្នក​សង្កេត ការណ៍​នៅ​តាម​ លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​តាម​ រាជធានី​ ខេត្ដ​ ហើយ​បំពេញ​លក្ខ​ខណ​ឲ្យ​បាន​ត្រឹម ត្រូវ​បន្ទាប់​មក​លេខាធិការដ្ឋានរ​រៀបចំ​ការ​បោះ​ឆ្នោត​និង​បោះត្រា​លើ​ប័ណ្ណ​នោះ​ដើម្បី​សំគាល់​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បង្ហាញ​ជំនឿ​ថា​ កិច្ច​ពិភាក្សា​ក្រប​ខណ្ឌ​កិច្ច​សហប្រតិ បត្ដិការ​រវាង​ គ​.​ជ​.​ប​ និង​អង្គការ​សង្គម​ស៊ី​វិល​នេះ​ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​មួយ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​អាច​ប្រព្រឹត្ដ​ទៅ​បាន​ល្អ​នឹង​មាន​ជំនឿ​ទុកចិត្ដ​ពី​ប្រជា ពលរដ្ឋ​។​ សូម​ជម្រាប​ថា​ កិច្ច​ពិភាក្សា​នេះ​គឺ​មាន​តំណា​ង​អង្គការ​ ខុមហ្វ្រែល​ តំណាង​អង្គការ​ NDI​ តំណាង​អង្គការ​ និ​ច​ហ្វិ​ច​ តំណាង​អង្គការ​ អា​ថ​ហុ​ក​  និង​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ០៦​ ផ្សេង​ទៀត​ដែល​សរុប​ទាំងអស់​មាន​ចំនួន​ ៥៥​រូប​៕

Share

Image
Image
Image