en     km
en     km

គ្រោះថ្នាក់​ចរាចរណ៍​ ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៨​ ស្លាប់​៥​នាក់​ របួស​៦​នាក់​

Share

ភ្នំពេញ​ ៖​ ​របាយ​ការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៨​លើក បណ្តាល​ឲ្យ​ស្លាប់​ ៥​នាក់ និងរបួសធ្ងន់​ ៥​នាក់​ របួសស្រាល​ ១​នាក់ និងមិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​ ៦​នាក់ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៨​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៦​គ្រឿង​ រថយន្ត​តូច​ ៥​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ និង​យាន​ផ្សេងៗ​ ២​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​៣​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ៣​លើក​(​ស្លាប់​១​នាក់​)​ និង​បត់​គ្រោះថ្នាក់​ ១​លើក​(​ស្លាប់​១​នាក់​)​ ។​

​​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តសៀមរាប​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​(​ស្រី​),​ កំពង់ឆ្នាំង​ ២​លើក​ ស្លាប់​១​នាក់​(​ស្រី​)​ របួស​៣​នាក់​(​ស្រី​២​នាក់​),​ បន្ទាយ​មាន​ជ័យ​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​),​ មណ្ឌលគិរី​ ១​លើក​ ស្លាប់​១​នាក់​ និង​ខេត្ត​ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់       ​១​ នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១០​ គឺ​ថ្ងៃ​ទី១-១០​ ខែសីហា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៧៨​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣៦​នាក់​ របួស​សរុប​ ៩៧​នាក់​ របួសធ្ងន់​ ៦១​នាក់​ របួសស្រាល​ ៣៦​នាក់​ ៕

 

Share

Image
Image
Image